ASUS ZenMax ថ្ម ៥០០០ មីលីអំពែ​ធ្វើ Power Banks បានតម្លៃ ​១៩៩ ដុល្លារ

ស្មាតហ្វូន Asus ម៉ូឌែល Zenfone Max ​មាន​កម្លាំង​ថ្ម​ខ្លាំង​រហូត​ដល់ ៥ ០០០ មីលីអំពែ​ដែល​អាច​យក​​មក​ធ្វើ​ជា Power Banks និង​អាច​លេង​ហ្គេម​ល្បី​ៗ​មួយ​ចំនួន​ដូច​ជា Asphalt 8 ឬ Pokémon Go  ដោយ​មិន​ចាំ​បាច់ព្រួយមាន​​តម្លៃ ១៩៩ ដុល្លារ

 

ASUS ZenMax ថ្ម ៥០០០ មីលីអំពែ​ធ្វើ Power Banks បានតម្លៃ ​១៩៩ ដុល្លារ

 

​លក្ខណះ​ពិសេស​រួម ៦ ចំណុច៖

-កម្លាំង​ថ្ម ៥០០០ មីលីអំពែ​អាច​សាក​ភ្លើង​ឱ្យ​ទូរសព្ទ​ផ្សេង​បាន

-មាន​មុខងារ Blulight Filter ដូចLow light នៅ​លើ iPhone

-មាន​មុខ​ងារ Smart Lock និងKid Mode ​ដូច Secur Folder នៅ​លើ Note 7

– អាច​លប់​កម្មវិធី​ដែល​តម្លើង​មក​ស្រាប់​ជាប់​ម៉ាស៊ីន​ដូច iOS 10 ​លើ iPhone

-អាច​គោះ​អេក្រង់ពីរ​ដង​ដោះ​សោរ​ឱ្យ​ភ្លឺ​បាន ដូច​នៅ​លើ Galaxy S7។

 

ការ​រចនា​រូបរាង

Zenfone Max មាន​អេក្រង់​ទំហំ​ត្រឹម ៥.៥ អ៊ីញ​ក្រាល​ដោយ​កញ្ចក់​ការពារ​ភាព​សឹក​ឆ្កូត​ជំនាន់​ទី ៤  Corining Corilla Glass 4 សំបក​ជ័រ​ខាង​ក្រោយ ​អាច​បើក​បាន តែ​មិន​អនុញ្ញាត្ត​ឱ្យ​គាស់​ថ្ម​ចេញ​នោះ​ទេ ​នៅ​ជុំវិញ​ស្រោប​ដោយ​បន្ទះ​លោហៈធាតុ​មួយ ​មាន​កម្រាស់ 10.6 mmមាន​ប៊ូតុង​បី​(ប៊ូតុង​តម្លើង​ ឬ​បន្ថយ​សម្លេង និង​ប៊ូតុង​ចាក់​សោរ)នៅ​​ខាង​ឆ្វេង ​ហើយ​ប្រសិន​បើ​ប្រិយមិត្ត​ចង់ Screen short អេក្រង់​គ្រាន់​តែ​ចុច​ប៊ូតុង សម្លេង + និង​ប៊ូតុង​ចាក់​សោរជា​ការ​ស្រេច។

 

ASUS ZenMax ថ្ម ៥០០០ មីលីអំពែ​ធ្វើ Power Banks បានតម្លៃ ​១៩៩ ដុល្លារ

 

ASUS ZenMax ថ្ម ៥០០០ មីលីអំពែ​ធ្វើ Power Banks បានតម្លៃ ​១៩៩ ដុល្លារ

 

សមត្ថភាព​ប្រើប្រាស់​ទូទៅ

Zenfone Max ​ដើរ​ដោយ​ប្រព័ន្ធ​ប្រតិបត្តិការ Android OS ជំនាន់​ទី ៥ (Lollipop) ប៉ុន្តែ​អាច Upgrad ទៅ​ជំនាន់​ទី ៦ (Marshmallow) បាន​ហើយ​បំពាក់​មក​ជាមួយ CPU ប្រភេទ Qualcomm 64-bit®8939 និង GPU Adreno ល្បឿន 450MHz ​មាន Memory ​ម៉ាស៊ីនទំហំ 16GB អាច​ថែម Memory ក្រៅ​​បាន​ប្រភេទ microSD ដល់​ទៅ 64 GBមាន​ទំហំ RAM 2GB តែ​អាច​តម្លើង​ទៅ 3 GB បាន ដែល​ល្បឿន​និង​សមត្ថភាព​ប៉ុណ្ណេះ​អាច​ប្រើ​បាន​ដោយ​រលូន មិន​ស្អិត​ទាក់ៗ​នោះ​ទេ ហើយ​អាច​លេង​ហ្គេមក្រាហ្វិក​ធំៗបាន​ដូច​ជា ហ្គេម​អន​ឡាញ ហ្គេម​ប្រណាំង​ឡានAsphalt 8 ឬ ​ហ្គេម​ចាប់​សត្វPokémon Go បាន​ដោយ​គ្មាន​បញ្ហា។

 

ចំណែក​កម្លាំង​ថ្ម​ទំហំ​ដល់​ទៅ ៥ ០០០ mAh ​អាច​ប្រើ​បាន ២ ​ថ្ងៃ​ដោយ​គ្មាន​បញ្ហា ហើយ​អាច​ធ្វើ​ជា Power Banks បាន​ដោយ​ភ្ជាប់​ជាមួយ​ដុំ​ត​តូច​មួយ​ដែល​ជាប់​មក​ជាមួយ​ប្រអប់​ផ្ទាល់​តែម្ដង។

 

ASUS ZenMax ថ្ម ៥០០០ មីលីអំពែ​ធ្វើ Power Banks បានតម្លៃ ​១៩៩ ដុល្លារ

 

សមត្ថភាព​កាមេរ៉ា

Zenfone Max បំពាក់​មក​ជាមួយ​កាមេរ៉ា​មុខ​ទំហំ ១៣ មេហ្គាភិចសែល ​មាន​ភ្លើង Flash មួយ​គ្រាប់មាន​មុខងារ Auto Focus  ​កម្រិត Aperture f/2.0 អាច​កំណត់​មុខងារ​ផ្សេងៗដូចជា ISO, Exposure, Optimation, Contrast ជា​ដើម​ដូច​ទៅ​នឹង​កាមេរ៉ា DSLR ដែរ តែ​រូប​ភាព​ចេញ​មក​មាន​គុណ​ភាព​ទាប​បន្តិច មាន​ទំហំ​ត្រឹម 1.46 MB។ កាមេរ៉ា​ក្រោយ Asus Zenfone Max ទាល់​តែ​កំណត់​មុខងារ​ខ្លះ ទើប​អាច​ទទួល​បាន​រូបភាព​ច្បាស់​ល្អ​ដូច​ជា កំណត់​មុខងារ HDR, Beautification, ឬ​ចង់​ថត​រូប​បែប Slow Motion, Time Lapse, All Smile, Effect ជា​ដើម។

 

ចំណែក​កាមេរ៉ា​មុខមាន​ទំហំ ៥ មេហ្គាភិចសែល ​គ្មាន​ភ្លើង Flash តែ​មាន​មុខងារ​កំណត់​ពណ៍​ស្បែក​មុខ ​ទំហំ​ភ្នែក ឬ​ថត​មុខ​បែប​អក្សរ V ហើយ​គុណភាព​រូប​អាច​ទទួល​យក​បាន។

 

ASUS ZenMax ថ្ម ៥០០០ មីលីអំពែ​ធ្វើ Power Banks បានតម្លៃ ​១៩៩ ដុល្លារ

 

ASUS ZenMax ថ្ម ៥០០០ មីលីអំពែ​ធ្វើ Power Banks បានតម្លៃ ​១៩៩ ដុល្លារ

 

ប្រព័ន្ធសុវត្ថិភាព

Asus ZenMax អាច​គោះ​អេក្រង់​ពីរ​ដង​ឱ្យ​ភ្លឺ-រលត់​​បាន នភ្ជាប់​មក​ជាមួយ​ប្រព័ន្ធ​សុវត្ថិភាព Smart Lock ​ដូច​មុខងារ Secure Folder នៅ​លើ Note 7 ដែរ វា​មាន​មុខងារ​​ការពារ​ទូរសព្ទឱ្យ​សុវត្ថិភាព​ខ្ពស់​បំផុត ដូចជា​កំណត់​​ឱ្យ​ប៉ះដោះសារ​​ស្វ័យប្រវត្ថិសម្រាប់តែ​ម្ចាស់​ទូរសព្ទ ​អាចដោះសោរ​ដោយ​ប្រើសម្លេង​កំណត់ពី Google ជា​ដើម។ រីឯ​មុខងារ Kids Mode អាច​​កំណត់​មិន​ឱ្យ​ក្មេង​បើក​កម្មវិធី​នៅ​លើ​ទូរសព្ទ ប៉ុន្តែ ZenMax នេះមិន​មាន​ភ្ជាប់​មក​ជាមួយ​បច្ចេកវិទ្យាសាកថ្មលឿន (Quick Charge) និងស្កេនក្រយៅដៃ(Finger print)  ដូច​ Zenfone 3 ស៊េរី​ចុង​ក្រោយ​ទេ តែ​ភ្ជាប់​មក​ជាមួយ ASUS ZenUI  ជំនាន់​ទី ៣ ​អាច​ផ្លាស់​ប្តូរ Theme ​ថ្មីៗ​បាន​តាម​ចិត្ត​ដោយ ASUS បាន Theme Store ផ្ទាល់​ខ្លួន។

 

ASUS ZenMax ថ្ម ៥០០០ មីលីអំពែ​ធ្វើ Power Banks បានតម្លៃ ​១៩៩ ដុល្លារ

 

ASUS ZenMax ថ្ម ៥០០០ មីលីអំពែ​ធ្វើ Power Banks បានតម្លៃ ​១៩៩ ដុល្លារ

 

គុណ​វិបត្តិ

ស្មាតហ្វូន ASUS ម៉ូឌែល​នេះ​មាន​កម្មវិធី​ជាប់​ម៉ាស៊ីន ច្រើន​ពេក​ដែល​អាច​ធ្វើ​ឱ្យ​ម៉ាស៊ីន ដើរយឺត​ពេល​ផ្ទុក​ឯកសារ​ច្រើន ម៉្យាង​ទៀត​ពិបាក​រក​គ្រឿង​បន្លាស់​មក​ប្តូរ​ដូច​ជា ដូរ​អេក្រង់ ដូរ​ថ្ម​ជាដើម ប៉ុន្តែ​ប្រិយមិត្ត​អាច​ធ្វើ​ការ Uninstall កម្មវិធី​ដែល​មាន​ស្រាប់​នោះ​ចោល​បាន ដើម្បី​កុំឱ្យ​ស៊ី​ទំហំ Memory និង RAM ច្រើន ឬ​គ្រាន់តែធ្វើ​ការ​បិទ​មុខ​ងារ Update កម្មវិធី​ស្រាប់​នោះ​មិន​ឱ្យ​លោត​ Update តែ​ម្ដង​ជាការ​ស្រេច៕

 

 

អត្ថបទ៖ រក្សា