លោក​អើយ​ខ្លោចចិត្ត​! ប្តី​ឈប់​ម៉ូតូ​មិន​ទាន់ កូន​កើត​ចេញ​មក​ប៉ះទង្គិច​ក្បាល

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា ហេតុការណ៍​មួយ​កើតឡើង​ដែល​ធ្វើ​ឱ្យ​ប្រជាពលរដ្ឋ​ ជា​អ្នកដំណើរតាម​ផ្លូវ ​នាំ​គ្នា​ស្ទុះ​រត់ទៅជួយ​ស្ត្រី​ម្នាក់​បាន​គ្រប់​ខែ​ឆ្លងទន្លេ​កើតកូន​កណ្តាលផ្លូវ ខណៈ​បុរសជា​ប្តី​ដឹក​តាម​ម៉ូតូ​បម្រុងជូន​ទៅ​ធ្វើការ​នៅ​រោងចក្រ ដោយ​​គាត់​មិនដឹង​ថា ខ្លួនឯង​គ្រប់​ខែ​នោះ​ទេ ។ ហើយ​អ្វី​ដែល​ខ្លោចចិត្ត ​គឺ​ង៉ែត​នោះ​បាន​ប៉ះទង្គិច​ត្រង់​ក្បាល​បន្តិច ពេលដែលកើត​កើតនោះ ​បង្កឱ្យភ្ញាក់​ផ្អើល​​ជួយ​ដឹក​ទៅ​​សង្គ្រោះ ។

ហេតុការណ៍​នេះ​ កើតឡើង​កាលពី​វេលា​ម៉ោង​០៦ និង​៤០​នាទី​ព្រឹក​ថ្ងៃ​ទី​៣១ សីហា ២០១៦ នេះ ស្ថិត​នៅ​ចំណុច​ក្បែរ​ផ្សា​រកា​ណា​ស៊ី​ធី លើ​ផ្លូវ​វេ​ង​ស្រេង ក្នុងភូមិ​ចោម​ចៅ សង្កាត់​ចោម​ចៅ ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ប្រភព​ឱ្យ​ដឹង​ថា ស្ត្រី​ដែល​ឆ្លងទន្លេ​ឈ្មោះ​សុខ គង្គា អាយុ​៣៨​ឆ្នាំ មានស្រុក​កំណើត​នៅ​ខេត្តតាកែវ បច្ចុប្បន្ន​ស្នាក់​នៅ​ក្នុងភូមិ​កើត​ហេតុ ។ ប្រភព​បន្ត​ថា ដំបូង​ទាំង​ម្តាយ និង​កូនង៉ែត​ ត្រូវ​គេ​បញ្ជូន​ទៅ​មណ្ឌល​សុខភាព តែ​ដោយ​ឃើញ​ស្ថានភាព​កូនង៉ែត​ប៉ះ​ក្បាល របួស​ធ្ងន់ ក៏​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ជប៉ុន ដើម្បី​សង្គ្រោះ​បន្ត ។