ព្រះកាយច័ន្ទ ទទួលថតរឿងឡើងវិញ

6 Videos


ព្រះកាយច័ន្ទ បានផ្អាកមិនទទួលថតរឿងអស់រយៈពេលជាច្រើនខែមកហើយ បន្ទាប់ពីនាងគ្រោងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ទោះបីជាគេហៅនាងថតក្នុងតំលៃខ្លួនខ្ពស់ប៉ុណ្ណាក៏នាងមិនចាប់អារម្មណ៍ដែរ ពីព្រោះនាងចង់សាកល្បងចេញទៅសម្តែងនៅក្រៅប្រទេសជាលើកដំបូង ។ ដោយឡែកថ្មីៗនេះ ព្រះកាយច័ន្ទ បានប្រកាសថា នាងទទួលថតរឿងឡើងវិញហើយ ។

ព្រះកាយច័ន្ទ ទទួលថតរឿងឡើងវិញ

នៅអំឡុងពេល ដែលចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី ស្រីស្អាត ព្រះកាយច័ន្ទ បានផ្អាកការងារជាច្រើន ជាពិសេសនាងផ្អាកមិនទទួលថតរឿងតែម្តង ធ្វើឲ្យនាងខាតប្រាក់ចំណូលអស់ច្រើនគួរសម។ ប៉ុន្តែនាងមិនមានអារម្មណ៍សោកស្តាយនោះទេ ដែលផ្អាកមិនទទួលថតរឿងនោះ ពីព្រោះនាងចង់ចេញទៅសម្តែងនៅក្រៅប្រទេសដើម្បីទទួលបានបទពិសោធន៍ថ្មីៗ ។

ព្រះកាយច័ន្ទ ទទួលថតរឿងឡើងវិញ

ក្រោយពីត្រឡប់ មកពីសម្តែងនៅប្រទេសអូស្ត្រាលីវិញ កាលពីថ្ងៃទី ១៦ ខែសីហា ស្រាប់តែ ព្រះកាយច័ន្ទ ប្រកាសថា នាងវិលត្រឡប់ទៅថតរឿងដូចដើមវិញហើយ ពេលនេះកំពុងចចាររឿងតំលៃខ្លួន បើត្រូវរ៉ូវគ្នា នាងនឹងទទួលថតភ្លាម ។ ព្រះកាយច័ន្ទ បានបន្ថែមទៀតថា «ច្រើនខែហើយ ដែលខ្ញុំមិនទទួលថតរឿង ដូច្នេះពេលនេះត្រូវប្រឹងរកលុយឡើងវិញ ទោះហត់នឿយក៏ត្រូវតែប្រឹងដែរ » ។

ព្រះកាយច័ន្ទ ទទួលថតរឿងឡើងវិញ

ព្រះកាយច័ន្ទ មានសុខភាពមិនសូវល្អប៉ុន្មានទេ ជាក់ស្តែងពេលដែលនាងចេញទៅសម្តែងនៅប្រទេសអូស្ត្រាលី នាងគ្រុនផ្តាសសាយធំ ស្ទើរតែចេញសម្តែងមិនបាន ។ ព្រះកាយច័ន្ទ មិនត្រឹមតែមានរូបរាងស្រស់ស្អាត និង ពូកែសម្តែងនោះទេ នាងថែមទាំងពូកែច្រៀងនិងរាំទៀតផង ។

ព្រះកាយច័ន្ទ ទទួលថតរឿងឡើងវិញ

ជាក់ស្តែងកាលពីពេលថ្មីៗនេះ នាងបានបង្ហាញមុខនៅលើឆាកប្រគុំតន្ត្រីតាមស្ថានីយ៍ទូរទស្សន៍ ជាញឹកញាប់បំផុត តែចុងក្រោយនេះ ព្រះកាយច័ន្ទ មានគម្រោងនឹងចេញទៅសម្តែងនៅក្រៅប្រទេសជាបន្តទៀត នៅក្នុងខែធ្នូខាងមុខនេះផងដែរ ។

ព្រះកាយច័ន្ទ ទទួលថតរឿងឡើងវិញ

ចាប់តាំងពីបានចេញទៅសម្តែងនៅក្រៅប្រទេសម្តង ព្រះកាយច័ន្ទ ហាក់ដូចជាមានសេចក្តីក្លាហ៊ានជាងមុន រាល់ពេលទៅណាមកណា ពុំមានឪពុករបស់នាង តាមពីក្រោយ ដូចជាពេលមុនៗនោះឡើយ ៕

អាលីណា

ព្រះកាយច័ន្ទ ទទួលថតរឿងឡើងវិញព្រះកាយច័ន្ទ ទទួលថតរឿងឡើងវិញ