ភ័យមិនស្ទើរ! សុខៗស្រាប់តែ ផ្ទុះម៉ាស៊ីនយន្តហោះ អំឡុងពេលហោះហើរ

អាមេរិក៖ កាលពីព្រឹកថ្ងៃសៅរ៍សប្តាហ៍មុន មានហេតុការណ៍រន្ធត់មួយបានកើតឡើង ធ្វើឲ្យអ្នកដំណើររាប់សិបនាក់ ភ័យបុកពោះ ដោយសារយន្តហោះមានបញ្ហាខូចម៉ាស៊ីន តម្រូវឲ្យចុះចតជាបន្ទាន់។

នេះបើយោងតាម ប្រភពសារព័ត៌មានបានឲ្យដឹងថា យន្តហោះមួយគ្រឿងប្រភេទ Boeing 737-700ជើងហោះហើរលេខ 3472 របស់ក្រុមហ៊ុនអាកាសចរ “Southwest Airines” មានគោលដៅចេញពីទីក្រុង New Orleans ទៅកាន់ទីក្រុង Orlando នៃរដ្ឋ ហ្វ័ររីដា បានបង្វែរទិសដៅហោះហើរភ្លាមៗ ក្រោយជួបបញ្ហាម៉ាស៊ីនខាងឆ្វេងផ្ទុះរហែក តែសំណាងល្អមិនបណ្តាលឲ្យមានការឆាបឆេះ។

នៅលើយន្តហោះមានផ្ទុកអ្នកដំណើរចំនួន ៩៩នាក់ និងក្រុមការងារកាសយានិកចំនួន ៥នាក់ផងដែរ។

អ្នកនាំពាក្យក្រុមហ៊ុនកាសចរម្នាក់ លោក Chris Mainz បាននិយាយថា យន្តហោះនេះបានចុះចតបន្ទាន់នៅព្រលានទីក្រុង Pensacola រដ្ឋ Florida ម៉ោងប្រមាណជា ៩និង៤០នាទីព្រឹក និងបានដាច់សេវាទាក់ទងទៅកាន់ព្រលាន Orlando ទៀតផង។

ក្រោយកើតហេតុ អ្នកដំណើរម្នាក់បានបង្ហោះរូបភាពចូលបណ្តាញសង្គម Twitter របស់ខ្លួន ដោយមានការពាក់ម៉ាស់អុកស៊ីសែនផងដែរ។ ទោះជាយ៉ាងណា មិនមានអ្នកដំណើរណាម្នាក់រងរបួសនោះទេ។

អ្នកដំណើរមួយចំនួន បានថ្លែងប្រាប់អ្នកយកព័ត៌មានទាំងអារម្មណ៍ភិតភ័យថា «ស្រាប់តែលឺសូរសម្លេងផ្ទុះគួរឲ្យខ្លាច ប៉ុន្តែក្រោយមក ការគ្រប់គ្រងស្ថានភាព មានភាពប្រសើរឡើងវិញ។ ពិតជាគួរឲ្យខ្លាចមែន!»

អ្នកខ្លះទៀតថា «ពិតជាត្រេកអរយ៉ាងខ្លាំង ដែលពីឡុត  អាចចុះចតដល់ដី បានដោយសុវត្ថិភាព»

យ៉ាងណាមិញ គេមិនទាន់ដឹងមូលហេតុនៅឡើយទេ ហើយបច្ចុប្បន្នអ្នកជំនាញ ផ្នែកបច្ចេកទេស កំពុងធ្វើការស៊ើបអង្កេតជុំវិញករណីនេះផងដែរ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

គួររំលឹកព័ត៌មានចាស់ដែរថា ដោយឡែកករណីមួយវិញទៀត កាលពីពេលកន្លងទៅនេះ  ខណៈផ្ទុកអ្នកដំណើរជាច្រើន រយនាក់នៅលើនោះ ធ្វើឲ្យពួកគេភ័យស្លន់ស្លោយ៉ាងខ្លាំង។

ប្រភពបានឲ្យដឹងថា យន្តហោះ Boeing 777 មួយគ្រឿង បានជួបឧបទ្ទេហេតុរន្ធត់ ក្រោយហោះចេញពីព្រលានយន្តហោះ Trivandrum ប្រទេសឥណ្ឌា មកកាន់ព្រលានយន្តហោះអន្តរជាតិទីក្រុងឌូបៃ (Dubai International Airport)។ នៅពេលមកដល់ ធ្វើការចុះចតនៅព្រលានយន្តហោះទីក្រុងឌូបៃ ស្រាប់តែឆេះកង់មុខ ហុយផ្សែងទ្រលោមតែម្តង។

ភ្លាមៗអ្នកដំណើរជាច្រើន បាននាំគ្នាស្រែកឈូឆរពេញយន្តហោះ ហើយក៏បាននាំគ្នា ប្រវេប្រវ៉ាទាញយកអីវ៉ាន់ វ៉ាលី ដើម្បីរត់ចុះ ជាហេតុធ្វើឲ្យអាកាសយានិក បង្ខំចិត្តបើកច្រកចេញចូល ពេលមានអាសន្ន ដើម្បីឲ្យអ្នកដំណើរទាំងអស់នោះ លោតចុះចេញពីលើយន្តហោះដោយសុវត្ថិភាពផងដែរ។

សាក្សីឃើញហេតុការណ៍ផ្ទាល់ភ្នែក អង្គុយនៅជួរខាងមុខ នៃយន្តហោះ លោក Ibrahim Thomas មកពីទីក្រុង Trivandrum ប្រទេសឥណ្ឌានិយាយថា «ខ្ញុំអង្គុយនៅកៅអីជួរខាងមុខ ហើយខ្ញុំពិតជាសំណាងណាស់ ដែលនៅរស់។ ខ្ញុំបានឃើញម៉ាស៊ីនខាងស្តាំរបស់យន្តហោះឆាបឆេះ បន្ទាប់មកក៏រាលដាលដល់កាប៊ីនអង្គុយ របស់អ្នកបើកបរតែម្តង។ ហើយប្រហែលជា ៥នាទីក្រោយមក ទើបអាកាសយានិក បានបើកច្រកទ្វារ ចេញចូលពេលមានអាសន្ន ដើម្បីឲ្យពួកយើងលោតចុះផងដែរ។ ក្នុងគ្រានោះ ខ្ញុំគិតថា ខ្ញុំប្រហែលជាមិនរស់ទេមើលទៅ» ។

ដោយឡែក សាក្សីផ្សេងទៀត បានលើកឡើងថា ឃើញផ្សែងខ្មៅហុយទ្រលោម មុនពេលជើងយន្តហោះ ចុះចតប៉ះដី នៅអាកាសយាន្តដ្ឋានដែរ។

ទោះបីជាយ៉ាងណា ខាងក្រុមហ៊ុនអាកាសចរណ៍ បានអះអាងថា ក្រុមអ្នកពន្លត់អគ្គីភ័យ បានពន្លត់អណ្តាតភ្លើង ដែលឆាបឆេះនេះបានសម្រេចជាស្ថានពរផងដែរ។

បើតាមការឲ្យដឹងពីខាងក្រុមហ៊ុនអាកាសចរណ៍ និយាយថា យន្តហោះនេះបានផ្ទុកអ្នកដំណើរទាំងអស់ចំនួន ២៨២នាក់ ក្នុងនោះមានដូចជា ជនជាតិអង់គ្លេស ២៤នាក់ ជនជាតិអាមេរិក ៦នាក់ ជនជាតិអូស្រ្តាលី ២នាក់ ជនជាតិ អៀរឡង់ ៤នាក់ និងក្រុមអាកាសយានិកចំនួន ១៨នាក់ផងដែរ ដែលត្រូវបានជម្លៀសចេញ បានដោយសុវត្ថិភាព ហើយគ្មាននរណាម្នាក់ រងរបួសនោះឡើយ។

គួរឲ្យដឹងថា ស្ថិតក្នុងហេតុការណ៍នេះ អ្នកពន្លត់អគ្គីភ័យម្នាក់ឈ្មោះ Jasim Issa Mohammed Hassan ត្រូវបានស្លាប់ ខណៈអ្នកដំណើរប្រមាណជា ១០នាក់ទៀត ដែលបានរងរបួសស្រាល ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យផងដែរ ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ភ័យមិនស្ទើរ! សុខៗស្រាប់តែ ផ្ទុះម៉ាស៊ីនយន្តហោះ អំឡុងពេលហោះហើរ

ភ័យមិនស្ទើរ! សុខៗស្រាប់តែ ផ្ទុះម៉ាស៊ីនយន្តហោះ អំឡុងពេលហោះហើរ

ភ័យមិនស្ទើរ! សុខៗស្រាប់តែ ផ្ទុះម៉ាស៊ីនយន្តហោះ អំឡុងពេលហោះហើរ

ភ័យមិនស្ទើរ! សុខៗស្រាប់តែ ផ្ទុះម៉ាស៊ីនយន្តហោះ អំឡុងពេលហោះហើរ

ភ័យមិនស្ទើរ! សុខៗស្រាប់តែ ផ្ទុះម៉ាស៊ីនយន្តហោះ អំឡុងពេលហោះហើរ