ធនាគារ មេយប៊ែង បន្តឧបត្ថម្ភដល់សិស្សានុសិស្ស នៅអង្គការលើកស្ទួយ ប្រជាពលរដ្ឋ (PIO)

ភ្នំពេញ៖ នៅក្នុងឱកាសថ្ងៃនេះ ធនាគារ មេយប៊ែង កម្ពុជា បានធ្វើសេចក្តីប្រកាសថានឹងបន្តធ្វើជាដៃគូ រយៈពេលវែងជាមួយនឹងអង្គការ លើកស្ទួយប្រជាពលរដ្ឋ (People Improvement Organisation - PIO) ដើម្បីផ្តល់ការឧបត្ថម្ភរយៈពេលមួយឆ្នាំ បន្ថែមទៀតដល់សិស្សក្រីក្រចំនួន ៥០នាក់។

ចាប់តាំងពីឆ្នាំ២០១២មក ធនាគារ មេយប៊ែង បានឧបត្ថម្ភដល់កុមារក្រីក្រចំនួន ២០នាក់ ដោយផ្តល់ឱកាសឲ្យពួកគេ ទទួលបានចំនេះដឹង ដែលជាវិថីមួយចៀសឆ្ងាយពីភាពក្រីក្រ។ កម្មវិធីឧបត្ថម្ភនេះរួមមាន ការផ្តល់ប្រាក់ឧបត្ថម្ភ ជារៀងរាល់ខែ សម្រាប់ចំណាយលើអាហារប្រចាំថ្ងៃ និងការសិក្សារបស់ពួកគេ ក៏ដូចជាការជួបជាមួយនឹងបុគ្គលិកធនាគារ មេយប៊ែង ជាប្រចាំ។

នៅក្នុងកម្មវិធីនេះផងដែរ បុគ្គលិកធនាគារ មេយប៊ែង ក៏ដូចជាអ្នកស្ម័គ្រចិត្តរបស់ធនាគារ មេយប៊ែង បានរៀបចំឡើងនូវគំនិត ផ្តួចផ្តើមដ៏មានន័យ ដើម្បីផ្តល់ជាកម្លាំងចិត្ត និងបង្កើតជាលទ្ធផលជាវិជ្ជមាន សម្រាប់សិស្សានុសិស្សទាំងនោះ។ គំនិតផ្តួចផ្តើមទាំងអស់នេះ បានឆ្លុះបញ្ចាំងឲ្យឃើញ ពីការប្តេជ្ញាចិត្តរបស់បុគ្គលិកធនាគារ មេយប៊ែង អំពីការនាំមកនូវការផ្លាស់ប្តូរដ៏ មានអត្ថន័យមួយដល់សហគមន៍ ក៏ដូចជាដើម្បីបង្ហាត់បង្រៀន បណ្តុះបណ្តាលអភិវឌ្ឍពួកគាត់ ឲ្យក្លាយជាអ្នកដឹកនាំ និងជាដៃគូនៅក្នុងសហគមន៍។

លើសពីការជួយឧត្ថម្ភដល់កុមារក្រីក្រ ធនាគារ មេយប៊ែងកម្ពុជា ក៏បានផ្តល់នូវការគាំទ្រក្រោមទម្រង់ផ្សេងៗ ដល់សិស្សដែលកំពុងសិក្សានៅសាលា PIO ស្ទឹងមានជ័យផងដែរ។ PIO គឺជាអង្គការមួយ ដែលមានសាលាចំនួន ៣កំពុងដំណើរការ និងមជ្ឈមណ្ឌលកុមារកំព្រាមួយសម្រាប់កុមារ ដែលរស់នៅគំនរសំរាម នៅជុំវិញទីក្រុងភ្នំពេញ។ អង្គការនេះក៏បានជួយ ឲ្យកុមារទទួលបានសិទ្ធ និងឱកាសទទួលបានការសិក្សាអប់រំផងដែរ។
ប្រធានក្រុមប្រឹក្សាភិបាលរបស់ ធនាគារ មេយប៊ែង ដាតូ ចូហាន់ អារីហ្វីន បានមានប្រសាសន៍ថា កម្មវិធីនេះជួយពង្រឹងបេសកកម្មរបស់យើងក្នុងការផ្តល់សេវាកម្មហិរញ្ញវត្ថុប្រកបដោយអារ្យធម៌ និងការប្តេជ្ញាចិត្តក្នុងការធ្វើជាបេះដូងនៃសហគមន៍។

គាត់បានបន្តទៀតថា “កម្មវិធីឧបត្ថម្ភកុមាររបស់ធនាគារ មេយប៊ែង បង្ហាញពីតួនាទីរបស់យើងក្នុងនាមជាពលរដ្ឋ ដែលមានទំនួលខុសត្រូវសង្គម។ មកទល់នឹងពេលនេះ ជាឆ្នាំទី៤ ដែលកម្មវិធីនេះបានបង្ហាញពី ភាពជោគជ័យក្នុងការបំពេញនូវការប្តេជ្ញាចិត្តក្នុងការបង្កើត និងលើកកម្ពស់សហគមន៍ ដើម្បីធ្វើឲ្យជីវីតរបស់ពួកគាត់ កាន់តែមានភាពល្អប្រសើរ ថែមទាំងបានចូលរួមចំណែកក្នុង ការនាំមកនូវភាពល្អប្រសើរដល់សង្គមជាតិជានិរន្តន៍ និងមានប្រសិទ្ធភាព។”

យើងបន្តធ្វើជាក្រុមហ៊ុនមួយដែលមានភាពសកម្មក្នុងកិច្ចការសង្គម ក្នុងតំបន់អាស៊ី។ យើងប្តេជ្ញាចិត្តនឹងធ្វើឲ្យជីវិត នៅក្នុងសហគមន៍ ដែលយើងកំពុងមានប្រតិបត្តការឲ្យមានភាពរីកចម្រើន។ នៅជុំវិញតំបន់អាស៊ី យើងព្យាយាមអនុវត្តគម្រោង ដែលមានឥទ្ធិពលជាវិជ្ជមាននៅក្នុងសង្គម។ នៅក្នុងឆ្នាំ២០១៥ បន្ថែមពីលើការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ បុគ្គកលិកស្ម័គ្រចិត្តរបស់ធនាគារ មេយប៊ែងប្រមាណជាង ២៣. ០០០នាក់ ទូទាំងពិភពលោក បានចំនាយពេលលើសពី ១២០. ០០០ម៉ោងផ្តល់ជូននូវចំនេះដឹង និងជំនាញរបស់ពួកគេ ដើម្បីពង្រឹងសហគមន៍តាមរយៈកម្មវិធីសហគមន៍ផ្សេងៗ។ ក្នុងនោះដែរ ធនាគារ មេយប៊ែង កម្ពុជា ក៏ជាចំណែកមួយនៃភាពជោគជ័យទាំងនេះផងដែរ។

នាយិកាប្រតិបត្តិរបស់ធនាគារ មេយប៊ែង លោកស្រី ស៊ីនត្សៀ លីវ មានប្រសាសន៍ថា នេះគឺជាឱកាសដ៏ល្អ ដែលយើងអាចបន្តកម្មវិធីឧបត្ថម្ភដល់សិស្ស ដើម្បីផ្តល់ឲ្យសហគមន៍ តាមរយៈគោលដៅវិនិយោគសង្គម និងការស្ម័គ្រចិត្ត។ ដៃគូរយៈពេលវែងរបស់យើងបានជម្រុញ ឲ្យយើងក្លាយជាផ្នែកមួយ នៃសហគមន៍ដែលយើងកំពុងមានប្រតិបត្តិការ។ ធនាគារ មេយប៊ែង តែងតែរីករាយ ក្នុងការជួយដល់សហគមន៍ ហើយតម្លៃនេះជាផ្នែកមួយដ៏សំខាន់ ដែលធ្វើឲ្យយើងមានភាពរឹងមាំរហូតដល់សព្វថ្ងៃ។ យើងក៏សូមអរគុណដល់បុគ្គលិក និងអង្គការ PIO ដែលបានជួយឲ្យកម្មវិធីនេះមានភាពជោគជ័យ។

ស្ថាបនិកអង្គការ PIO លោកស្រី នួន ភិមាន បានថ្លែងថា “គ្មាននរណាម្នាក់ចង់ ធ្វើការលើគំនរសំរាមនោះទេ ហើយគ្មាននរណាម្នាក់ចង់គេងនៅ តាមដងផ្លូវនោះដែរ។ ខ្ញុំដឹងថាអង្គការ PIO កំពុងធ្វើឲ្យមានការផ្លាស់ប្តូរនៅពេលដែលខ្ញុំឃើញកុមារក្រីក្រសប្បាយរីករាយនៅសាលារៀន និងសើចសប្បាយជាមួយនឹង ក្តីសង្ឃឹមនៅថ្ងៃអនាគត។ សាលា PIO មានថ្នាក់ចាប់តាំងពី ថ្នាក់មត្តេយ្យរហូតដល់ថ្នាក់ទី៦ ហើយសម្រាប់ថ្នាក់ទី៧ដល់ថ្នាក់ទី១២ សិស្សទាំងអស់ត្រូវបានចុះឈ្មោះឲ្យរៀននៅសាលារដ្ឋ និងត្រូវបានឧបត្ថម្ភដោយPIO។ PIOជួយឧបត្ថម្ភដល់សិស្ស ទាំងអស់រហូតដល់ពួកគាត់បញ្ចប់ការសិក្សា ហើយយើងក៏ជួយរកការងារ ឲ្យពួកគាត់នៅពេលដែលគាត់បញ្ចប់ការសិក្សាផងដែរ។ ប្រសិនបើពួកគាត់ ចង់បន្តការសិក្សានៅ សកលវិទ្យាល័យ PIO នឹងជួយស្វែងរក អ្នកឧបត្ថម្ភឲ្យពួកគាត់រហូត ដល់បញ្ចប់សកលវិទ្យាល័យ។ សម្រាប់សិស្សនារី យើងក៏អាចចុះឈ្មោះឲ្យ ពួកគាត់ចូលរៀនថ្នាក់ជំនាញវិជ្ជាជីវៈនៅ PIOផងដែរ។

លោកស្រីបានលើកឡើងថា “ការចូលរួមចំណែករបស់ ធនាគារ មេយប៊ែង រយៈពេលប៉ុន្មានឆ្នាំមកនេះ បានផ្លាស់ប្តូរជីវិតក្មេងៗជាច្រើន។ បុគ្គលិក ធនាគារ មេយប៊ែងបានដើរតួយ៉ាងល្អក្នុងការដឹកនាំ លើកទឹកចិត្ត និងជម្រុញកុមារ ដែលជាបទពិសោធន៍មួយមិនអាច កាត់ថ្លៃបានសម្រាប់ពួកគេ។”

ការសហការរបស់ ធនាគារ មេយប៊ែងជាមួយនឹងអង្គការPIO ជាផ្នែកមួយនៃការរីកចម្រើន ក្នុងកម្មវិធីស្ម័គ្រចិត្តរបស់បុគ្គលិករបស់យើង ដែលបានមានភាពកាន់តែល្អប្រសើរក្នុងរយៈពេលកន្លងមកនេះ។ ការបន្តចូលរួមពីបុគ្គលិកស្ម័គ្រចិត្តរបស់ ធនាគារ មេយប៊ែងបានបង្ហាញឲ្យ ឃើញពីគុណតម្លៃរបស់កម្មវីធី ទំនួលខុសត្រូវកិច្ចការសង្គម តាមរយៈកម្មវិធី និងគំនិតផ្តួចផ្តើម ដែលមានភាពជានិរន្ត។ បុគ្គលិកស្ម័គ្រចិត្តរបស់ធនាគារ មេយប៊ែង បានធ្វើការយ៉ាងជិតស្និទ្ធ ជាមួយនឹងកុមារនៅអង្គការ PIO យ៉ាងទៀងទាត់ដោយផ្តល់កម្មវិធីបង្រៀនអប់រំ ជាមូលដ្ឋានជាមួយនឹងគោលដៅសំខាន់ គឺជួយឲ្យពួកគាត់មានជំនាញ ច្បាស់លាស់លើអ្វីដែលគាត់កំពុងសិក្សា និងសម្រេចបាននូវការងារ ដែលគាត់ប៉ងប្រាថ្នា។ យើងជឿជាក់ថាការសិក្សា គឺជាកត្តាមួយដ៏សំខាន់ ដែលជួយធ្វើឲ្យជីវិតកុមារទាំងអស់ មានភាពល្អប្រសើរ និងជាកម្លាំងដែលជួយឲ្យមានការផ្លាស់ប្តូរ និងជាឱកាសថ្មីមួយទៀតសម្រាប់មនុស្ស និងសហគមន៍របស់ពួកគាត់។ ធនាគារ មេយប៊ែង ក៏ជឿជាក់ថាការវិនិយោគ ទៅលើការអប់រំ នឹងជួយសម្រេចនូវនិរន្តភាព ដែលជួយឲ្យជីវភាពប្រជាជន នៅក្នុងសហគមន៍មានភាពរីកចម្រើន។

តាមរយៈកម្មវិធីនេះ ធនាគារ មេយប៊ែង មានការទទួលស្គាល់ទាំងក្នុង និងក្រៅប្រទេស។ ធនាគារ មេយប៊ែងកម្ពុជា ទទួលបានពានរង្វាន់កម្មវិធីកិច្ចការសង្គមល្អផ្តាច់គេ ឆ្នាំ២០១២ និងពានរង្វាន់កម្មវិធីកិច្ចការ សង្គមផ្នែកអប់រំ ឆ្នាំ២០១៤ នៅសម្ព័ន្ធធនាគារមេយប៊ែង។ នៅប្រទេសកម្ពុជា ធនាគារមេយប៊ែងបានទទួលពានរង្វាន់ជាធនាគារឆ្នើមផ្នែកកិច្ចការសង្គមក្នុងឆ្នាំ២០១៣ រួមទាំងពានរង្វាន់ធនាគារឈានមុខលើផ្នែកកិច្ចការសង្គមក្នុងឆ្នាំ២០១៥ ដែលផ្តល់ជូនដោយ Global &Banking Financial Review។
ស្ថាបនិកអង្គការ PIO លោកស្រី នួន ភិមាន ក៏ត្រូវបានទទួលស្គាល់ចំពោះតួនាទី ដែលគាត់បានធ្វើឲ្យមាន ការផ្លាស់ប្តូរក្នុងសហគមន៍ផងដែរ។ លោកស្រីជាម្ចាស់ពានរង្វាន់ CNN Heroes ឆ្នាំ២០០៨ និងថ្មីៗនេះគាត់បានទទួលពានរង្វាន់ឆ្នើមប្រចាំតំបន់អាស៊ីពី Canadian Multicultural Council-Asian ក៏ដូចជាមេដាយកិត្តយសពីលោកជំទាវប្រធានកាកបាទក្រហមកម្ពុជា និងជាស្រ្តីទីមួយនៃប្រទេសកម្ពុជា។ ថ្មីៗនេះដែរ លោកស្រី ភិមាន បានទទួលពានរង្វាន់ The Children Nobel Prize ពីម្ចាស់ស្រ្តីនៃប្រទេសស៊ុយអ៊ែត។
 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ធនាគារ មេយប៊ែង បន្តឧបត្ថម្ភដល់សិស្សានុសិស្ស នៅអង្គការលើកស្ទួយ ប្រជាពលរដ្ឋ (PIO)

ធនាគារ មេយប៊ែង បន្តឧបត្ថម្ភដល់សិស្សានុសិស្ស នៅអង្គការលើកស្ទួយ ប្រជាពលរដ្ឋ (PIO)

ធនាគារ មេយប៊ែង បន្តឧបត្ថម្ភដល់សិស្សានុសិស្ស នៅអង្គការលើកស្ទួយ ប្រជាពលរដ្ឋ (PIO)

ធនាគារ មេយប៊ែង បន្តឧបត្ថម្ភដល់សិស្សានុសិស្ស នៅអង្គការលើកស្ទួយ ប្រជាពលរដ្ឋ (PIO)

ធនាគារ មេយប៊ែង បន្តឧបត្ថម្ភដល់សិស្សានុសិស្ស នៅអង្គការលើកស្ទួយ ប្រជាពលរដ្ឋ (PIO)

ធនាគារ មេយប៊ែង បន្តឧបត្ថម្ភដល់សិស្សានុសិស្ស នៅអង្គការលើកស្ទួយ ប្រជាពលរដ្ឋ (PIO)

ធនាគារ មេយប៊ែង បន្តឧបត្ថម្ភដល់សិស្សានុសិស្ស នៅអង្គការលើកស្ទួយ ប្រជាពលរដ្ឋ (PIO)

ធនាគារ មេយប៊ែង បន្តឧបត្ថម្ភដល់សិស្សានុសិស្ស នៅអង្គការលើកស្ទួយ ប្រជាពលរដ្ឋ (PIO)