កុមារមានបញ្ហាអាឡែកហ្ស៊ី អាចប្រឈមជំងឺ ២ ប្រភេទ

កុមារមានបញ្ហាអាឡែកហ្ស៊ី អាចប្រឈមជំងឺ ២ ប្រភេទ

តាមការសិក្សាថ្មីមួយបានអោយដឹងថាបញ្ហាអាល់ឡែកហ្ស៊ីម្ហូបអាហារចំពោះកុមារ គឺអាចនឹងប្រឈមមុខនឹង កើតជំងឺហឺតនៅពេលក្រោយ ។ជាក់ស្តែងបញ្ហាអាល់ឡែកហ្ស៊ីជាមួយសណ្តែកដី ទឹកដោះគោ និង ស៊ុតជាដើម អាចនាំកុមារអោយឈានទៅកើតជំងឺហឺតនៅថ្ងៃណាមួយ នេះបើយោងតាមលោក David Hill អ្នកសិក្សាស្រាវជ្រាវ មកពីមន្ទីរពេទ្យ The Children’s Hospital of Philandelphia នៅសហរដ្ឋអាមេរិច ។ ការសិក្សានេះគឺគេបានធ្វើការវិភាគតាមបែប retrospective ទៅលើប្រវត្តិសុខភាពលើកុមារចំនួនជាង ១លាននាក់នៅក្នុងទីក្រុងនិងទីប្រជុំជន ចាប់ពីឆ្នាំ ២០០១ ដល់ ២០១៥ ។

ជាលទ្ធផលក្នុងចំណោមនោះ មានកុមារចំនួន ២៩៦៦២នាក់បានវិវឌ្ឈន៍កើតជំងឺហឺតគឺ ៣៥%និងបញ្ហារលាកច្រមុះស្រួចស្រាវ ៣៥% ផងដែរ នៅក្នុងអំឡុងពេលទើបកើតបាន ១២ខែរហូតដល់ ៥ឆ្នាំ ។ គួរបញ្ជាក់ថាអត្រានេះគឺមានចំនួនច្រើនទៅលើកុមារអាយុក្រោម ៥ឆ្នាំ ច្រើនជាងកុមារដែលមានវ័យច្រើនជាង នេះ និងមនុស្សពេញវ័យ ។ លទ្ធផលនៃការសិក្សានេះត្រូវបានចុះផ្សាយនៅទស្សនាវដ្តីស្រាវជ្រាវ Journal BMC Pediatrics ៕

ប្រភព ៖ pmhotnews

  • កុមារមានបញ្ហាអាឡែកហ្ស៊ី អាចប្រឈមជំងឺ ២ ប្រភេទ已关闭评论
  • 8 views
  • Hide Sidebar
    A+
Publish on:2016/08/31  Category:សុខភាព
Tags: