“War Dogs” ខ្សែភាពយន្តរៀបរាប់ពី រឿងពិតកើតឡើងពី ក្រោយសង្គ្រាមដែលអ្នកមិនធ្លាប់ដឹង

ពាក្យថាសង្គ្រាម អ្នកណាក៏ធ្លាប់បានលឺដែរ ហើយក៏មានខ្សែភាពយន្តសង្គ្រាម ដែលគេបានផលិតឡើងជាច្រើនដែរ។

“War Dogs” ជាខ្សែភាពយន្តដែលផលិតឡើងផ្អែកទៅលើរឿងពិត។ រឿងនេះដែរពីអ្នកដឹកនាំ Todd Phillips (ស៊េរីរឿង The Hangover) នាំមករឿង War Dogs ជាភាពយន្តបែបកំប្លែង ផ្អែកលើព្រឹត្តការណ៍ពិត សម្តែងដោយ Jonah Hill (ពីរឿង The Wolf of Wall Street និងរឿង Moneyball) និង Miles Teller (ពីរឿង Whiplash និងស៊េរីរឿង Divergent)។ War Dogs និយាយពីសម្លាញ់2នាក់ អាយុខ្ទង់20 (សម្តែងដោយ Hill និង Teller) រស់នៅឆ្នេរ Miami ក្នុងពេលសង្គ្រាមអ៊ីរ៉ាក់ ដែលស្វែងរកប្រយោជន៍ពីមនុស្សមួយភាគតូចក្នុងរដ្ឋាភិបាល ដែលអនុញ្ញាតឱ្យដេញជើងគ្នារកស៊ីក្នុង កិច្ចសន្យាទាហានអាមេរិក។ ពីដើមដំបូង ពួកគេចាប់ផ្តើមរកលុយបានច្រើនក្រែល រស់នៅបែបហ៊ឺហា។ តែ2នាក់គេ បែរនាំរឿងដាក់ខ្លួន ពេលចុះកិច្ចសន្យា 300លានដុល្លារ ដើម្បីបង្កើតទាហានអាហ្វហ្គានីស្ថាន ជាកិច្ចសន្យាដែលនាំពួកគេរកស៊ីជាមួយមនុស្សមានអាថ៌កំបាំងខ្ពស់ ដែលទាក់ទងទៅនឹងរដ្ឋាភិបាលអាមេរិក។

ចង់ដឹងទេថាមានអ្វីកើតឡើងខ្លះ ទៅទស្សនានៅរោងភាពយន្តទាំងអស់គ្នា។

ទស្សនា Trailer នៅទីនេះ៖

ដើម្បីទទួលបានពត៌មានលំអិត ពីភាពយន្តនេះនិង ពត៌មានផ្សេងៗទៀតទាក់ទង នឹង ភាពយន្ត ដែលលោកអ្នកចូលចិត្តអាចចូលទៅកាន់ចៃកុន តាមប្រព័ន្ធបណ្តាញសង្គម ដូចជា: www.facebook.com/JaiKon.Cambodia , www.youtube.com/JaiKonCambodia ហើយក៏អាច add ចៃកុនជាមិត្តក្នុងកម្មវិធីLINE ដែលមាន ID: @JAIKON ដើម្បីទទួលបានរង្វាន់ដូចជាសំបុត្រកុន និង របស់ពីភាពយន្តជារៀងរាល់អាទិត្យ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload