ឆ្មាមហាឆ្លាត អាចនាំបុរសវង្វេងផ្លូវម្នាក់ ចុះពីលើភ្នំបាន (មានវីដេអូ)

នូវែលហ្សេឡង់៖ កាលពីពេលថ្មីៗនេះ បុរសម្នាក់បានចែករំលែកនូវរឿងដ៏កក់ក្តៅមួយ អំពីសត្វឆ្មាមួយក្បាល ដែលបានជួយសង្គ្រោះគាត់ នៅពេលដែលគាត់បានវង្វេងផ្លូវនៅលើភ្នំ។

លោក Redditor បានដើរឡើងកម្សាន្តទៅលើភ្នំមួយ ក្នុងតំបន់ Bernese Oberland ប្រទេសនូវែលហ្សេឡង់។ ក្រោយមកលោកក៏បានវង្វេងផ្លូវ ខណៈពេលកំពុងតែដើររុករកតំបន់កម្សាន្តនៅលើភ្នំនេះ ក្បែរសណ្ឋាគារដែលគាត់ស្នាក់នៅ។ 

Redditor បាននិយាយថា ខ្ញុំបានឆែកមើលផែនទីស្វែងរកផ្លូវត្រឡប់ទៅសណ្ឋាគារវិញ ហើយខ្ញុំបានរកឃើញផ្លូវមួយ​ចុះមកក្រោមវិញ តែវាជាផ្លូវទាល់បិទជិត។ ក្រោយពីបានដើរឡើងចុះចំណោត​ ស្វែងរកផ្លូវត្រឡប់ចុះមកក្រោមវិញជាយូរ Redditor បានរងរបួសកជើងរបស់គាត់ ហើយគាត់ក៏បានសម្រេចចិត្តឈប់សម្រាក អង្គុយលើដុំថ្មមួយដុំ ដែលពេលនោះហើយ ជាពេលដែលលោកបានជួបនឹងឆ្មាសម្បុរសលាយខ្មៅ មួយក្បាល។

”ឆ្មាមួយក្បាលនេះបានសម្លឹងមើលមកខ្ញុំ នៅពេលដែលខ្ញុំកំពុងអង្គុយសម្រាកពីរបួសកជើង” Redditor និយាយ។ លោកបន្ថែមថា នៅពេលដែលខ្ញុំក្រោកឈរភ្លាម វាក៏បានចាប់ផ្តើមនាំផ្លូវខ្ញុំត្រឡប់មកខាងក្រោមវិញ។ ឆ្មានេះដើរបណ្តើរ ក្រឡេកមកមើលខ្ញុំបណ្តើរ ថាតើខ្ញុំដើរតាមវាដែរឬទេ រហូតមកដល់ក្រោមវិញ។

ក្រោយពីបាននិយាយរៀបរាប់ពីរឿងមួយនេះ មនុស្សគ្រប់គ្នាបានចាប់ចិត្តស្រឡាញ់ឆ្មាមួយក្បាលនោះជាខ្លាំង ហើយពួកគេជឿថា ពួកគេប្រហែលជាអាចមានសំណាងជួបឆ្មាមួយក្បាលនេះ នៅក្នុងដំណើរកម្សាន្តរបស់ពួកគេផងដែរ។

លោក Redditor និយាយថា លោកពិតជាមានសំណាងខ្លាំងណាស់ ដែលបានជួបនឹងឆ្មាមួយក្បាលនេះ និងបានថតរូបវាទៀត។ លោកជឿថា ឆ្មានេះប្រហែលជាឆ្មារបស់ប្តីប្រពន្ធមួយគូឈ្មោះ Petra និង Walt ដែលជាម្ចាស់សណ្ឋាគារនៅក្បែរភ្នំនោះហើយ៕

ប្រភព ៖

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ឆ្មាមហាឆ្លាត អាចនាំបុរសវង្វេងផ្លូវម្នាក់ ចុះពីលើភ្នំបាន (មានវីដេអូ)

ឆ្មាមហាឆ្លាត អាចនាំបុរសវង្វេងផ្លូវម្នាក់ ចុះពីលើភ្នំបាន (មានវីដេអូ)