Arsenal ប្រកាសពីការផ្ទេរ Perez និង Mustafi ជាផ្លូវការ(មានវិដេអូ)

ក្លិប Arsenal បានប្រកាសពីការចុះហត្ថលេខាជាមួយនឹងខ្សែប្រយុទ្ធ Lucas Perez ពីក្លិប Deportivo La Coruna សម្រាប់តម្លៃខ្លួនបិទជិតមួយដែលត្រូវបានគេជឿជាក់ថា ចំនួន១៧លានផោន (ស្មើនឹង២២,២លានដុល្លារអាមេរិក)។
Lucas Perez

លោក Arsene Wenger អ្នកចាត់ការទូទៅរបស់ Arsenal បានឲ្យដឹងថា៖ «រូបគេមិនត្រឹមតែអ្នករកគ្រាប់បាល់ប៉ុណ្ណោះទេ ប៉ុន្តែ រូបគេក៏ជាអ្នកអាចចាប់ដៃគូបានយ៉ាងល្អជាមួយនឹងមិត្តរួមក្រុមផងដែរ តាមរយៈការបញ្ជូនបាល់យ៉ាងល្អ និងមានល្បឿនលឿន។ រូបគេមានភាពមុតស្រួចក្នុងការរកគ្រាប់បាល់ និងបានជួបរដូវកាលដ៏អស្ចារ្យមួយកាលពីឆ្នាំមុន»។

Shkodran-Mustafi

Perez បានរកគ្រាប់បាល់បញ្ចូលទីចំនួន១៩គ្រាប់រាល់យុទ្ធនាការទាំងអស់ និងរកបាន១៧គ្រាប់ក្នុងក្របខ័ណ្ឌ La Liga កាលពីរដូវកាលមុន។ រូបគេក៏បានរកគ្រាប់បាល់បញ្ចូលទីក្នុងការប្រួត៧លើកជាប់ៗគ្នាផងដែរ។ ស្របពេលជាមួយគ្នានេះ Arsenal បានប្រកាសពីការបំពេញការផ្ទេរខ្សែការពារ Shkodran Mustafi ពីក្លិប Valencia។

ខ្សែការពារកណ្តាលអន្តរជាតិអាល្លឺម៉ង់ នឹងចូលរួមជាមួយនឹងក្រុមកាំភ្លើងធំក្នុងតម្លៃខ្លួន៣៥លានផោន ភ្លាមៗ ក្រោយពី Calum Chambers ចូលរួមជាមួយនឹងក្លិប Middlesbrough ក្នុងលក្ខខណ្ឌខ្ចីជើង។

ក្លិបស្ថិតក្នុងក្របខ័ណ្ឌ Premier League បានបំបែកកំណត់ត្រាទិញចូលកីឡាករក្នុងទឹកប្រាក់៨៧៩លានផោន រួចជាស្រេច ក្នុងពេលបើកទីផ្សារដោះដូរកីឡាករ ខណៈដែលវាត្រូវបានគេរំពឹងទុកថា ការចំណាយសរុបរបស់ក្លិបទាំងអស់ពីក្របខ័ណ្ឌនេះ អាចនឹងមានចំនួនច្រើនជាង១ពានលានផោន នៅត្រឹមថ្ងៃបិទទីផ្សារដោះដូរកីឡាករនៅថ្ងៃពុធនេះ (ត្រូវនឹងថ្ងៃព្រហស្បតិ៍ ម៉ោង៥ទៀបភ្លឺ នៅកម្ពុជា)៕

មានវិដេអូ Highlight របស់ Shkodran Mustafi និង Lucas Perez

ប្រភពព័ត៌មាន៖ The Guardian

The post Arsenal ប្រកាសពីការផ្ទេរ Perez និង Mustafi ជាផ្លូវការ(មានវិដេអូ) appeared first on CamboSport.