Rooney ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្រោយ​បញ្ចប់ World Cup 2018 នៅ​រុស្ស៊ី(មានវិដេអូ)

(ក្រុងឡុងដ៍)៖ កីឡាករបាល់ទាត់ Wayne Rooney នឹងចូលនិវត្តន៍ (Retire) ពីក្រុមជម្រើសជាតិ តោកំណាចអង់គ្លេស នៅក្រោយពេលបញ្ចប់ព្រឹត្តិការណ៍ World Cup 2018 នៅប្រទេសរុស្ស៊ី។

Wayne-Rooney

ប្រធានក្រុមជម្រើសជាតិអង់គ្លេស វ័យ៣០ឆ្នាំខាងលើ បានថ្លែងប្រាប់សារព័ត៌មាន BBC នៅមុននេះថា «យុទ្ធនាការ World Cup 2018 នៅរុស្ស៊ី ជាពេលចុងក្រោយសម្រាប់ខ្ញុំ ដែលត្រូវ Say good bye ពីក្រុមជម្រើសជាតិហើយ ហើយខ្ញុំនឹងព្យាយាមធ្វើគ្រប់យ៉ាង ចំពោះពេលវេលាដែលនៅសល់ និងជួយអង់គ្លេសទទួលបានជោគជ័យផងដែរ»។

Wayne-Rooney,

កីឡាករដែលកំពុងប្រកបអាជីពក្នុងក្លឹប Manchester United ចូលលេងឲ្យក្រុមជម្រើសជាតិអង់គ្លេសបាន១១៥ប្រកួត និងស៊ុតបញ្ចូលទីបាន ៥៣គ្រាប់ច្រើនជាងគេរហូតដល់បច្ចុប្បន្ន តែមិនទាន់ជួយឲ្យអង់គ្លេសឈ្នះពានធំណាមួយនៅឡើយទេ មានដូចជាពានរង្វាន់ប្រចាំទ្វីបអឺរ៉ុប UEFA Euro និងពានធំ World Cup តែម្តង។

ដោយសារតែធ្លាក់ទម្រង់លេងខ្លាំងពេក Wayne Rooney ត្រូវបានអតីតគ្រូបង្វឹកអង់គ្លេសលោក Roy Hodgson ផ្លាស់ប្តូរតួនាទីពីខ្សែប្រយុទ្ធមកជាខ្សែបម្រើប្រយុទ្ធវិញ កាលលេង Euro 2016 នៅបារាំង ដែលទើបបញ្ចប់ទៅថ្មីៗនេះ៕

មានវិដេអូ Highlight របស់​ Wayne Rooney

ប្រភពពី Khmertalking

The post Rooney ប្រកាស​ចូល​និវត្តន៍​ពី​ក្រុម​ជម្រើស​ជាតិ​អង់គ្លេស ក្រោយ​បញ្ចប់ World Cup 2018 នៅ​រុស្ស៊ី(មានវិដេអូ) appeared first on CamboSport.