លោក ហង់ ជួនណារ៉ុន ប្រាប់​អត្តពលិក​ទើប​មក​ពី​ប្រេស៊ីល កុំ​ឲ្យ​ខ្វល់​រឿង​អ្នក​រិះគន់!

ភ្នំពេញ៖ «កីឡាករ-កីឡាការិនីទាំងអស់ មិនបាច់ខ្វល់រឿងអ្នករិះគន់មួយចំនួននោះទេ ព្រោះពួកគេរិះគន់ តែពួកគេមិនធ្លាប់បានទៅប្រកួតលើឆាកអន្ដរជាតិផ្ទាល់នោះទេ» ។ នេះគឺជាប្រសាសន៍របស់លោកបណ្ឌិត ហង់ ជួនណារ៉ុន រដ្ឋមន្ដ្រីក្រសួងអប់រំ យុវជន និងកីឡា នៅក្នុងពិធីសំណេះសំណាលជាមួយប្រតិភូ គ្រូបង្វឹក និងអត្តពលិកកម្ពុជា ដែលទើបបញ្ចប់បេសកកម្ម និងត្រឡប់មកពីប្រកួតកីឡាអូឡាំពិក Rio Olympic Games 2016 កាលពីពេលថ្មីៗកន្លងទៅ នៅទីស្ដីការក្រសួងកាលពីមម្សិលមិញ ។

fn-2016-08-31-06-52-47-0

លោករដ្ឋមន្ដ្រី ហង់ ជួនណារ៉ុន បានលើកឡើងបែបនេះ បន្ទាប់ពីមានមនុស្សមួយចំនួនតូច ធ្វើការរិះគន់លើអត្តពលិកកម្ពុជា ដែលទើបបរាជ័យក្នុងការប្រកួតកីឡាំអូឡាំពិក រដូវក្ដៅ លើកទី៣១ នៅប្រទេសប្រេស៊ីលកាលពីពេលថ្មីៗកន្លងទៅ ។ យ៉ាងណាមិញលោកបានជំរុញឲ្យអត្តពលិកទាំងអស់ កុំបាក់ទឹកចិត្ត ត្រូវបន្ដការខិតខំហ្វឹកហាត់បន្ថែមទៀត ដើម្បីត្រៀមចូលរួមប្រកួតក្នុងព្រឹត្តិការណ៍អន្ដរជាតិផ្សេងៗ ពិសេសគឺត្រៀមប្រជែងយកមេដាយជាថ្មី នៅក្នុងការប្រកួតកីឡាអូឡាំពិក ឆ្នាំ២០២០ ដែលជប៉ុននឹងធ្វើជាម្ចាស់ផ្ទះវិញម្ដង ។

fn-2016-08-31-06-52-48-1

លោកបន្ថែមទៀតថា ការបរាជ័យលើកនេះ គឺជាបទពិសោធន៍ដ៏ល្អ ព្រោះអត្តពលិកកម្ពុជាយើង បានកែប្រែលទ្ធផលដ៏ល្អប្រសើរ និងធ្វើឲ្យបណ្ដាប្រទេសលើពិភពលោកចាប់អារម្មណ៍ទៀតផង ។ លើសពីនេះកម្ពុជា ក៏បានជោគជ័យមួយផ្នែកធំ លើការបំបែកកំណត់ប្រវត្តិសាស្ដ្រក្នុងការដណ្ដើមបានសិទ្ធិពេញលេញលើកដំបូងក្នុងរយៈពេល ៦២ឆ្នាំ ដើម្បីចូលរួមប្រកួតក្នុងព្រឹត្តិការណ៍ពិភពលោកនេះផងដែរ ៕

fn-2016-08-31-06-52-48-2
fn-2016-08-31-06-52-48-3
fn-2016-08-31-06-52-48-4
fn-2016-08-31-06-52-48-5
fn-2016-08-31-06-52-49-6

ប្រភពពី Khmertalking

The post លោក ហង់ ជួនណារ៉ុន ប្រាប់​អត្តពលិក​ទើប​មក​ពី​ប្រេស៊ីល កុំ​ឲ្យ​ខ្វល់​រឿង​អ្នក​រិះគន់! appeared first on CamboSport.