ព្រឹក​នេះ តែងតាំង​ប្រធាន​មន្ទីរ​សុខាភិបាល​ថ្មី​ ជា​ផ្លូវការ

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា នាព្រឹក​ថ្ងៃទី​៣១ សីហា ២០១៦ នេះ នៅសាលា​រាជធានីភ្នំពេញ មាន​រៀបចំ​ពិធី​​​ប្រកាសតែងតាំង​លោកងី មានហេង ជាប្រធានមន្ទីរ​សុខាភិបាល​ថ្មី ស្ថិតក្រោម​អធិបតីភាព​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រី​ក្រសួង​សុខា​ភិ​បាល​ និងមាន​ការ​ចូល​រួម​ពី​មន្ត្រី​ពាក់ព័ន្ធជាច្រើនទៀត ។

​ប្រភពបន្តថា ចំពោះ​លោក​សុខ សុគន្ធ ​ដែលជាអតីតប្រធាន​មន្ទីរ​សុខាភិបាលនោះ ត្រូវបានតែងតាំង​ជា​អគ្គនាយករង​បច្ចេកទេស​សុខាភិបាលនៃ​ក្រសួងសុខាភិបាល ។