ខណៈ​នេះ ភ្លើង​កំពុង​ឆេះ​ផ្ទះ​ពលរដ្ឋ​នៅ​សង្កាត់​ផ្សារ​កណ្ដាល

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​បាន​ឲ្យ​ដឹង​ថា ខណៈ​ពេល​នេះ​អគ្គិភ័យ​កំពុង​ឆាបឆេះ​ប្រជាពលរដ្ឋ​នៅ​ច្រក​ឌឿងហែម តាម​បណ្ដោយ​ផ្លូវ​លេខ​១៤៤ ស្ថិតក្នុង​សង្កាត់​ផ្សារ​កណ្ដាល​ទី​២ ខណ្ឌដូនពេញ ។

សេចក្តីរាយការណ៍​បាន​ឲ្យ​ដឹង​ថា​ជា​ជំហាន​ដំបូង​ថា នៅ​វេលា​ម៉ោង​៩ និង​៤៧​នាទី​ព្រឹក ថ្ងៃ​ទី​៣១ ខែសីហា ឆ្នាំ​២០១៦​នេះ ភ្លើង​កំពុង​ឆាបឆេះ​ផ្ទះ​ជាន់​ទី​១​មួយ​កន្លែង​នៅ​ផ្លូវឌឿងហែម បង្ក​ឲ្យ​មានការ​ភ្ញាក់ផ្អើល​យ៉ាង​ខ្លាំង ។

ប្រភព​ពី​កន្លែង​កើតហេតុ​បាន​ឲ្យ​ដឹង​ថា មុន​ពេល​កើតហេតុ​គេ​ឃើញ​ជាង​ផ្សារ​ដែក​កំពុង​ផ្សារ​ដែក​ហើយ​ទំនងជា​ធ្លាក់​កម្ទេច​ភ្លើង​ផ្សារ​ដែក​​ក៏​បង្ក​ជា​អគ្គិភ័យ​តែ​ម្តង ។

សេចក្តីរាយការណ៍​បន្ថែម​ទៀត​ថា ខណៈ​កំពុង​កើតហេតុ​គេ​ឃើញ​លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ បាន​ដឹកនាំ​កម្លាំង​ចុះ​ទៅ​ជួយ​អន្តរាគមន៍​ភ្លាម​ៗ​ផង​ដែរ ។ ជាមួយ​គ្នា​ដែរ​រថយន្ត​ពន្លត់​អគ្គិភ័យ​ជា​ច្រើន​គ្រឿង​ក៏​បាន​កំពុង​ចេញដំណើរ​ទៅ​ជួយ​បាញ់​ទឹក​ពន្លត់​ផង​ដែរ ៕