ខណ្ឌច្បារអំពៅ​បើកកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ​លើកទី២៧ អាណត្តិទី២

រាជធានីភ្នំពេញ ៖ ​នៅសាលាខណ្ឌច្បារអំពៅ​ នាព្រឹកថ្ងៃទី ៣១ សីហា ​មានរៀបចំកិច្ចប្រជុំក្រុមប្រឹក្សាខណ្ឌ​លើកទី២៧​ អាណត្តិទី២ ក្រោមវត្តមានលោកអ៊ុំ ម៉ារ៉េត​ ប្រធានក្រុមប្រឹក្សាខណ្ឌ លោកអ៊ាង ស៊ីផាន ​អភិបាលនៃគណៈអភិបាលខណ្ឌច្បារអំពៅ​ និងមានការ​ចូលរួមពីមន្ត្រីជំនាញ ​នគរបាល​ អាវុធហត្ថ ចៅសង្កាត់ទាំង៨​ និងសមាជិកសមាជិកា ​ចំណុះអោយក្រុមប្រឹក្សាខណ្ឌ​ជាច្រើន​រូប​ទៀត។
ជាកិច្ចចាប់ផ្តើម ​លោកហួត ហ៊ុយ ​នាយករដ្ឋបាលសាលាខណ្ឌច្បារអំពៅ ​បានឡើងអានរបាយការណ៍មួយចំនួន ​ដែលរដ្ឋបាលខណ្ឌ​សម្រេចបាន ទាំងចំណុចល្អ និងចំណុចខ្វះខាត ក្នុងកំឡុងពេលកន្លងទៅ ៕