អ​.ស​.ប​៖​ មាន​មនុស្ស​ជិត​១ម៉ឺន​នាក់​ស្លាប់​ក្នុង​សង្គ្រាម​នៅ​ Yemen ​

មាន​​មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន​ជិត១០,០០០នាក់​បានស្លាប់​បាត់បង់​ជីវិត​ក្នុង​សង្គ្រាម​នៅប្រទេស​Yemen ​ដែល​របាយការណ៍​នេះត្រូវ​បាន​បង្ហាញ​ដោយ​លោក ​Jamie ​M​c​G​l​o​d​r​i​c​k​ មន្រ្តី​ផ្នែក​សម្រប​សម្រួល​សិទ្ធិ​មនុស្ស​របស់​អង្គកា​រ​សហប្រជាជាតិ ​ក្នុង​សាលសន្និសិទ​ក្នុងប្រទេស​ Yemen​ កាលពី​ថ្ងៃអង្គារ​កន្លងទៅ ​នេះ​បើយោង​តាម​សារពត៌មាន​ Press ​TV ​។ ​
បើ​តាម​សម្ដី​របស់​លោក​ G​l​o​d​r​i​c​k​ បាន​និយាយ​ថា​​៖ អ្វីៗ​គ្រប់យ៉ាង​ដែលជា​សោកនាដកម្ម​ដ៏មហាតក់ស្លុត​ដែល​កំពុង​កើតមាន​នៅក្នុង​ប្រទេស​ Yemen ​ដែលធ្វើ​ឱ្យប្រជាជន​Yemen ​ជិត​១ម៉ឺននាក់​បានស្លាប់​នេះ​ គឺជា​ស្នាដៃ​របស់​ស្ដេច​ប្រេង ​Arabia Saudi ។​ ចាប់តាំង​ពីខែមីនា​ ឆ្នាំ២០១៥មក​ អារ៉ាប់​បាន​បើក​យុទ្ធនា​ការណ៍​កម្ទេច​មកលើ​ទីក្រុង ​និងទីតាំង​សំខាន់ៗ​ជាច្រើន​កន្លែងរបស់ ​Yemen​ ។ ​
សូម​ជម្រាប​ជូនថា​ មូលហេតុ​ដែល​កង​កម្លាំង​នៃ​ប្រទេស​ទាំងពីរ​ចាប់ផ្ដើម​ប្រឈម​មុខដាក់​គ្នា​ដោយ​គ្រាប់​កាំភ្លើង​ ក៏ព្រោះ​លោក​ A​b​d​ R​a​b​b​u​h​ ​M​a​n​su​r​ ​H​a​d​i​ ​ប្រធានាធិបតី ​Yemen ​បាន​អញ្ជើញ​ប្រទេស​អារ៉ាប់​ឱ្យមកជួយ​អន្តរាគម​កម្ទេច​កងកម្លាំង​សកម្ម​ប្រយុទ្ធ​អាល់កៃដា ​ក្នុងពេល​ដែលលោក​កំពុង​កាន់អំណាច ​ប៉ុន្តែ​រ​ហូត​មកដល់​ពេលនេះ ​អារ៉ាប់​មិន​ត្រឹមតែ​កម្ទេច​យ៉ាងចាស់​ដៃ​ទៅលើ​ក្រុមភេរវជន​អាល់កៃដា​ប៉ុណ្ណោះទេ​ គឺថែម​ទាំងមាន​មហិច្ឆតា​ចង់​ត្របាក់​ទីតាំង​ប្រភព​ធនធាន​របស់​ Yemen​ ថែមទៀតផង​ ។ ​កាលពី​ខែកក្កដា​កន្លង​ទៅ ​អង្គការ​សហប្រជាជាតិ​បានចេញ​សេចក្ដី​សម្រេច​មួយ​ដោយ​ដាក់​បញ្ចូល​ប្រទេស​អារ៉ាប់​ចូលក្នុង​បញ្ជី​ខ្មៅ​ខាងរំលោភ​សិទ្ធិ​មនុស្ស ​ព្រោះតែ​ការបង្ក្រាប​យ៉ាងព្រៃផ្សៃ​ដែ​លបាន​បណ្ដាល​ឱ្យកុមារ​ Yemen ​ជាង​១,០០០នាក់​បាន​ស្លាប់​បាត់បង់​ជីវិត​ ៕​

អ​.ស​.ប​៖​ មាន​មនុស្ស​ជិត​១ម៉ឺន​នាក់​ស្លាប់​ក្នុង​សង្គ្រាម​នៅ​ Yemen ​ដោយ៖ ឈូកស
ប្រភព៖ presstv