ចង់ដឹងទេ តើស្រីស្អាត កែវ នីសា ចាក់សាក់នៅឯណា? (មានវីដេអូ)

6 Videos


ចុងក្រោយនេះគេសង្កេតឃើញតារាជាច្រើននិយមចាក់សាក់ជារូបផ្សេងៗដើម្បីបង្កើនភាពស្រស់ស្អាតនិងយកហុងស៊ុយ។ដោយឡែកតារាសម្តែងនិងពិធីការិនីរូបស្រស់ស្រទន់ កែវ នីសា វិញ ទើបតែបង្ហាញ ស្នាមសាក់យ៉ាងស្រស់ស្អាតនៅលើស្មាខាងឆ្វេងរបស់នាង ។

ចង់ដឹងទេ តើស្រីស្អាត កែវ នីសា ចាក់សាក់នៅឯណា? (មានវីដេអូ)

ស្នាមសាក់ដ៏ស្រស់ស្អាតនេះត្រូវបានគេដឹងថា កែវ នីសា ទៅចាក់ ជាមួយគ្រូចាក់សាក់ដ៏ល្បីនៅប្រទេសថៃ។តោះមើលវីដេអូពីសកម្មភាពគ្រូចាក់សាក់ឲ្យនាងមើល តើគួរអោយខ្លាចឬចាប់អារម្មណ៍យ៉ាងណាដែរ ? ។

ចង់ដឹងទេ តើស្រីស្អាត កែវ នីសា ចាក់សាក់នៅឯណា? (មានវីដេអូ)

កែវ នីសាបានបង្ហាញស្នាមសាក់យ៉ាងស្រស់ស្អាត ដែលមើលទៅ ដូចគ្នា ទៅនឹងស្នាមសាក់ របស់ កំពូលតារាសម្តែងហូលីវូដដ៏ល្បី អែនជូលីណា។ថ្មីៗនេះគេបានឃើញវីដេអូ ដែលស្រីស្អាតកែវ នីសា កំពុង អង្គុយឲ្យគ្រូថៃចាក់សាក់ តែក្នុងនោះគេមើលឃើញនាងមានទឹកមុខញញឹមហាក់មិនមានការឈឺចាប់អ្វីឡើយ តែពេលកំពុងចាក់សាក់គេឃើញមាត់របស់នាងដូចជាកំពុងតែសូត្របាលី ។

ចង់ដឹងទេ តើស្រីស្អាត កែវ នីសា ចាក់សាក់នៅឯណា? (មានវីដេអូ)

ក្នុងនោះក៏មានអ្នកខ្លះនិយាយថា ហេតុអ្វីក៏ ស្រីស្អាត កែវ នីសា សុខចិត្តប្រថុយខ្លួនយកសាច់ដ៏ស្រស់ស្អាតទៅចាក់ សាក់បែបនេះ ? ។

ចង់ដឹងទេ តើស្រីស្អាត កែវ នីសា ចាក់សាក់នៅឯណា? (មានវីដេអូ)

តែក៏ មាន ការ បង្ហើបថា កែវ នីសា បន្ថែមសាក់ដើម្បីជាការទាក់ទាញឬយក ហុងស៊ុយ ដោយសារការសាក់ នៅលើស្មាឆ្វេងរបស់នាង ជា យ័ន្ត ។

ចង់ដឹងទេ តើស្រីស្អាត កែវ នីសា ចាក់សាក់នៅឯណា? (មានវីដេអូ)

ក្រោយពីសាក់នៅលើស្មាឆ្វេងភ្លាម កែវ នីសា បានបង្ហាញស្នាមសាក់ របស់ខ្លួនដោយការស្លៀករ៉ូប ពណ៌ក្រហមយ៉ាងស្រស់ស្អាតនិងសិចស៊ី ។ ការសាក់ជារូបនិងជាអក្សរផ្សេងៗ មានការពេញនិយម សម្រាប់ តារានាពេលបច្ចុប្បន្ន ដែលមានដូចជា ទឹម រដ្ឋា នេត សុចរិយា ឆយី លោក អេឡិច ចាន់ត្រា ជាដើម ។

ចង់ដឹងទេ តើស្រីស្អាត កែវ នីសា ចាក់សាក់នៅឯណា? (មានវីដេអូ)

កែវ នីសា កាន់តែមានការងារមមាញឹកនៅក្នុងវិស័យសិល្បៈទាំងពិធីការិនីនិងការសម្តែង ។ ពេល នេះនាងកំពុងមានវត្តមាននៅក្នុងរឿងភាគបុរាណ «បន្ទប់មនុស្សរស់»ដែលកំពុងចាក់បញ្ចាំងនៅស្ថានីយទូរទស្សន៍បាយ័នផងដែរ ៕

ចេនី