ពិធីជប់លៀងខួបកំណើត កុំកុំ លេងស្ទីល Star Wars

6 Videos


តារាសម្តែងក្បាច់គុនចិនដ៏ល្បីឈ្មោះ លោក Donnie Yen ឬ យើងស្គាល់ថា កុំកុំ ត្រូវបានមិត្តភក្តិស្និទ្ធស្នាលរបស់លោកធ្វើពិធីខួបកំណើតដ៏ភ្ញាក់ផ្អើលជូន ជាមួយនឹងស្ទីលភាពយន្ត Star Wars ។

ពិធីជប់លៀងខួបកំណើត កុំកុំ លេងស្ទីល Star Wars

តារាសម្តែងវ័យ ៥៣ ឆ្នាំដែលតែងត្រូវបានអ្នកគាំទ្រសរសើរមិនដាច់ពីមាត់ពីភាពមាំមួន និង រឹងប៉ឹងរូបនេះ ទើបនឹងបញ្ចប់ការថតខ្សែភាពយន្តថ្មី Rogue One: A Star Wars Story ដែលរឿងនេះ ជាភាគបន្តថ្មីមួយទៀតពីខ្សែភាពយន្ត Star Wars ។

ពិធីជប់លៀងខួបកំណើត កុំកុំ លេងស្ទីល Star Wars

គេបានដឹងដែរថា រូបលោកនឹងត្រៀមខ្លួនចូលរួម ផ្សព្វផ្សាយរឿងថ្មីនេះទៅកាន់មហាជនជុំវិញពិភពលោកនៅខែធ្នូ ឆ្នាំ ២០១៦ ។ ក្នុងរយៈពេលជាង ២០ ឆ្នាំចុងក្រោយនេះ តារាសម្តែងលំដាប់ជួរមុខរូបនេះបានបង្កើនប្រជាប្រិយយ៉ាងខ្លាំង មិនថាក្នុងស្រុក និង ក្រៅស្រុក ហើយថែមទាំងឧស្សាហ៍បង្ហាញខ្លួនក្នុងខ្សែភាពយន្តជាច្រើនផងដែរ ។

ពិធីជប់លៀងខួបកំណើត កុំកុំ លេងស្ទីល Star Wars

គួរបញ្ជាក់ដែរថា កុំកុំ នឹងសម្តែងជាតួអង្គអ្នកចំបាំងងងឹតភ្នែកដែលមានកម្លាំងពិសេសក្នុងខ្លួន ដើម្បីការពារចក្រវាលក្នុងរឿងថ្មីនេះ ៕

ថាវរិទ្ធ ( ប្រភព ៖ ជេនស្តារ )