ភ្ញៀវ និងបុគ្គលិក៧នាក់ចូលច្រៀង ក្នុងខារ៉ាអូខេ «ញូហ្សឺលែន» ជាប់ផ្សារមាន់អាំង សង្ស័យពុលអាហារកំពុងសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត

(ភ្នំពេញ)៖ សេចក្តីរាយការណ៍បានឲ្យដឹងថា មានករណីភ្ញាក់មួយបានកើតឡើង នៅខារ៉ាអូខេ «ញូហ្សឺលែន» ជាប់ផ្សារមាន់អាំងស្ថិតក្នុង សង្កាត់បឹងកក់២ ខណ្ឌទួលគោក ដោយភ្ញៀវប្រុសៗចំនួន៥នាក់ និងនារី២នាក់ទៀត ជាបុគ្គលិក សង្ស័យពុលអាហារក្នុងខារ៉ាអូខេ ហើយត្រូវបានដឹកទៅសង្គ្រោះបន្ទាន់ នៅមន្ទីរពេទ្យកាល់ម៉ែត្រ។

លោក ហ៊ុន សុធី អធិការខណ្ឌទួលគោក បានប្រាប់អង្គភាព Fresh News ថា ករណីដែលសង្ស័យពុលអាហារនេះ បានកើតឡើង តាំងពីយប់មិញម្ល៉េះ ប៉ុន្តែខាងម្ចាស់ខារ៉ាអូខេនេះ បានបិទបាំងព័ត៌មានមិនឲ្យសមត្ថកិច្ចដឹង ទើបតែនៅព្រឹកថ្ងៃទី៣១ ខែសីហានេះ ខាងមន្ទីរពេទ្យបានរាយការណ៍ មកសមត្ថកិច្ច។

លោកអធិការបានបញ្ជាក់ថា បច្ចុប្បន្នជនរងគ្រោះទាំង៧នាក់ កំពុងជួយសង្គ្រោះបន្ទាប់ ដោយមិនទាន់ដឹងខ្លួន នៅឡើយនោះទេ៕ 

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក ករណីមួយផ្សេងទៀត កាលពីលើកមុន ប៉ុន្តែកាលពីថ្ងៃទី២០ ខែមករា នេះ បានធូរស្រាលឡើងវិញហើយ បន្ទាប់ពីពលរដ្ឋទាំងនោះ ត្រូវបានអាជ្ញាធរបញ្ជូនទៅព្យាបាលនៅមន្ទីរពេទ្យ បង្អែកខេត្តត្បូងឃ្មុំ និងខេត្តក្រចេះ។

អាជ្ញាធរមូលដ្ឋានបានឲ្យដឹងថា ពលរដ្ឋមានអាការៈ ក្អួតរាករួស ខណៈមនុស្ស១៨នាក់ ដែលមានស្រី ៣នាក់ផងដែរ នៅភូមិស្រែសោមថ្មី ឃុំកំពាន់ ស្រុកមេមត់ ខេត្តត្បូងឃ្មុំ បានទទួលទាន នំបុ័ងដែលទិញ ពីជនជាតិវៀតណាម ជាមួយគ្នានោះ មនុស្ស៤៨នាក់ ផ្សេងទៀត ក៏មានអាការៈក្អួតរាគ រួសផងដែរ បន្ទាប់ពីបានទទួលទាន នំបុ័ង ដែលទិញពីជនជាតិវៀតណាម ស្ថិតនៅចំណុចគីឡូ ម៉ែត្រលេខ៦២ នៅភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ខេត្តក្រចេះ។

មន្ត្រីនគរបាលស្រុកមេមត់ បានឲ្យដឹងថា កាលពីថ្ងៃទី១៩ ខែមករា ពលរដ្ឋមួយចំនួន បានទិញនំបុ័ងសាច់ របស់ ជនជាតិវៀតណាម ហូប រួច ក៏មានអាការៈក្អូតរាករួស ដែលអាការៈនេះ គឺបណ្តាលមក ពីពុលនំប៉័ងសាច់ ប៉ុន្តែ ករណីពុលនេះ មិនមានមនុស្សស្លាប់នោះទេ។

ក្រោយពីបានបញ្ចូនមកសំរាកព្យាបាលនៅមន្ទីពេទ្យបង្អែកមេមត់ និងបានបញ្ចូនទៅ ព្យាបាលនៅមន្ទីពេទ្យ ខេត្តជនរងគ្រោះទាំងនោះ បានធូរស្រាលវិញ អស់ហើយ ដោយឡែក អ្នកភូមិស្រែចារ ឃុំស្រែចារ ស្រុកស្នួល ៤៨នាក់ ដែលពុលនំបុ័ងសាច់ជនជាតិ វៀតណាមនោះ ក៏បានធូរស្រាលដែរ បន្ទាប់ពីបានព្យាបាលនៅមន្ទីរពេទ្យបង្អែក៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត