រូបថត៤សន្លឹក មុនពេលសម្រាលកូនរបស់ ភិន សុដាលីស ល្បីខ្លាំងក្នុងហ្វេសប៊ុក

ភ្នំពេញ៖ ខ្វះតែប៉ុន្មានខែទៀតប៉ុណ្ណោះ តារាសម្តែងស្រី ភិន សុដាលីស នឹងជិតបានឃើញមុខកូនដំបូងជាទីស្រលាញ់របស់នាងហើយ។ មុនពេលសម្រាលកូននេះដែរ រូបនាងក៏បានឆ្លៀតថតរូបពពោះ ទុកជាអនុស្សាវរីយ៍រវាងនាង និងកូនផងដែរ។

រូបថត៤សន្លឹក ជាមួយនឹងស្នាមញញឹមប្រិមប្រិយ របស់តារាស្រីរូបនេះ បានធ្វើឲ្យអ្នកគាំទ្រចាប់អារម្មណ៍ និងពោលពាក្យថា ដាលីសនៅតែសាច់ឈាមស្រស់ថ្លាដដែល ទោះបីជិតគ្រប់ខែឆ្លងទន្លេក៏ដោយ។ មិនតែប៉ុណ្ណោះ រូបថតទាំងនោះ ក៏ទទួលបានការចាប់អារម្មណ៍យ៉ាងខ្លាំង ដែលមានអ្នកចុចLike ទៅដល់រាប់ម៉ឺនឯណោះ។

គួររំលឹកផងដែរថា តារាស្រី ភិន សុដាលីស ធ្លាប់បានប្រកាសថា ដាក់ឈ្មោះកូន ជាភាសាអង់គ្លេសថា "Katherina" ដែលស្រដៀងនឹងឈ្មោះក្រៅរបស់នាង "Katy"។ ប៉ុន្តែឈ្មោះកូនរបស់នាងនេះដែរ ប្រហែលជានឹងត្រូវបន្ថែមទៀត នេះបើតាមការអះអាងរបស់នាង កាលពីធ្វើសន្និសីទសារព័ត៌មានកាលពីលើកមុន៕ 
តោះមើលរូបថត​របស់ដាលីស មុនពេលសម្រាលកូនបន្តិចមើល៖

រូបថត៖ g-rise

កំណត់ហេតខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា  ភិន សុដាលីស បានត្រៀមដាក់ឈ្មោះ ឲ្យកូនរួចជាស្រេច គឺមានឈ្មោះថា «katherina» ប៉ុន្តែយ៉ាងណាមិញ នាងមិនទាន់បញ្ជាក់ច្បាស់នៅឡើយទេថា កូនក្នុងផ្ទៃរបស់នាង ជាកូនប្រុស ឬស្រីនោះ ឡើ់យ។ អ្វីដែលគួរឲ្យសង្វេគនោះ គឺអំឡុងនាងមានផ្ទៃពោះ គួរណាស់តែមានស្វាមីនៅក្បែរ ជួយថ្នាក់ថ្នម ដើម្បីផ្ដល់ភាពកក់ក្ដៅ និងកម្លាំងចិត្ត ប៉ុន្តែសម្រាប់តារាសម្ដែង ភិន សុដាលីស បែរជាគ្មានស្វាមីនៅក្បែរ ដែលធ្វើឲ្យនាងសំងំពពោះតែម្នាក់ឯង ហើយពេលលកូនកើតមក ក៏មិនបានទទួលការថ្នាក់ថ្នម ពីឪពុកនោះដែរ។

នៅលើបណ្តាញសង្គមហ្វេសប៊ុក របស់តារាស្រីនាង ភិន សុដាលីស ថ្មីៗនេះបានសរសេរបង្ហោះ ភ្ជាប់ជាមួយរូបភាពរបស់នាងពពោះកូនក្នុងផ្ទៃបញ្ជាក់ដោយខ្លីថា «Oh ohh Baby 26 weeks Baby katherina » ដែលមានន័យជាភាសាខ្មែរថា «កូនមានផ្ទៃមានអាយុ ២៦ សប្តាហ៍ហើយ កូននឹងត្រូវដាក់ឈ្មោះថា katherina !»។

ក្រោយពីមានការបង្ហោះបែបនេះ ពីសំណាក់តារាស្រី ភិន សុដាលីស គេសង្កេតឃើញថា មាន ទស្សនិកជនជាច្រើន បានសម្ដែងការណិតអាសូរដល់នាង ខណៈកូនមិនទាន់បានឃើញពន្លឺថ្ងៃផង ក៏ស្រាប់តែត្រូវកំពា្រឪពុកតាំងពីចាប់កំណើតយ៉ាងដូច្នេះ។ ក្នុងនោះ ក៏មានអ្នកខ្លះបានលើកឡើងថា ត្រូវតាំងចិត្តឲ្យរឹងមាំឡើងស៊ូៗដល់ថ្ងៃមួយ ដែលយើងធ្វើបាន យើងនឹងហួសចិត្តស្មានមិនដល់ថា យើងអាចធ្វើវាបានដោយជោគជ័យ ស៊ូៗអ្នកម្ដាយគ្រប់រូប ដើម្បីកូនយើង អត់ប្រុសមិនប្រាកដថា យើងស្លាប់ ឬធ្វើមិនកើតនោះទេ។

សូមបញ្ជាក់ថា ជាការកត់សម្គាល់ ចាប់តាំងពីផ្ទុះរឿងរ៉ាវដ៏រសើប អំពីដំណឹងលែងលះគ្នា រវាងតារាសម្តែងស្រីនាង ភិន សុដាលីស ជាមួយស្វាមីគ្មានខាន់ស្លា ហើយត្រូវបានទស្សនិកជន ដាក់ងារថា «ជាប្តីហេងស៊យ» លោក ប៉ែន ចំរ៉ុង រហូតឡើងដោះស្រាយគ្នា នៅតុលាការមកនោះ មកទល់ពេលនេះ ពុំទាន់មានប្រភពណាមួយ ដឹងច្បាស់ពីមូលហេតុ ពិតនៃដំណើររឿង ដែលនាំឲ្យមានការបែកបាក់ របស់ប្តី-ប្រពន្ធពួកគេ ទាំងពីរនាក់នេះឡើយទេ។ ចំណែកឯការឡើងទៅកាន់ស្ថានប័នតុលាការ ក៏មិនទាន់ដឹងថា ពួកគេដាច់ស្រឡះគ្នាហើយឬនៅ ខណៈដែលតុលាការព្យាយាមសម្រុះសម្រួល ប៉ុន្តែភាគីលោក ចំរ៉ុង ប្រាប់ថា មិនអាចបកក្រោយបានឡើយ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload