នឹកស្មានតែប្តីរបស់ខ្លួន ទម្រាំតែដឹងហួសពេលបាត់!

6 Videos


មានរឿងរ៉ាវហួសចិត្តមួយ បានកើតឡើង ហើយធ្វើឲ្យមានការភ្ញាក់ផ្អើលទាំងយប់ ដោយបុរសកំហូចម្នាក់បានធ្វើសកម្មភាពបន្លំខ្លួនជាប្តីស្ត្រីម្នាក់ ដែលកំពង់ដេកបំបៅកូន ក៏ ចូលទៅធ្វើសកម្មភាពសើយសារ៉ុង ហើយធ្វើការរួមភេទ ទម្រាំតែស្ត្រីជាជនរងគ្រោះចាប់ភ្លឹកដឹងខ្លួនថា មិនមែនជាប្តីរបស់ខ្លួននោះ គឺអ្វីៗបានចប់សព្វគ្រប់អស់ទៅហើយ ។

ហេតុការណ៍នេះ បានកើតឡើងកាលពីរំលងអធ្រាត្រឈានចូលថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៦ ស្ថិតនៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគរ ខេត្តពោធិ៍សាត់ ។ ស្ត្រីរងគ្រោះមានឈ្មោះ ម ស អាយុ ២៧ ឆ្នាំ រីឯជនសង្ស័យឈ្មោះ រ៉ន រ៉ា ភេទប្រុស អាយុ ៣១ ឆ្នាំ មានទីលំនៅភូមិពោធិ៍របង ឃុំកំពង់ពោធិ៍ ស្រុកក្រគ ខេត្តពោធិ៍សាត់ ។

នឹកស្មានតែប្តីរបស់ខ្លួន ទម្រាំតែដឹងហួសពេលបាត់!

ស្ត្រីរងគ្រោះបានប្តឹងសមត្ថកិច្ចថា នៅមុនពេលកើតហេតុ ក្រុមគ្រួសាររបស់គាត់ហូបបាយរួច គាត់បានទៅដេកនៅផ្ទះតូចខាងក្រោយដើម្បីបំប៉ៅដោះកូន រីឯប្តីរបស់គាត់បានដេកនៅផ្ទះធំខាងមុខ ដេកយាមម៉ូតូ និង គោយន្ត ។ លុះដល់វេលារំលោងអធាត្រថ្ងៃទី ៣០ ខែសីហា ស្រាប់តែមានបុរសម្នាក់មកដេកឱបខ្លួនគាត់ និងធ្វើសកម្មភាពសើយសារ៉ុង ពេលនោះ គាត់បានប្រែខ្លួនមក រួចបុរសនោះក៏ធ្វើសកម្មភាពរំលោភតែម្តង ។

លុះរំលោភបានមួយសន្ទុះ គាត់ បានយកដៃតោងស្មា បុរសនោះ ក៏មានស្នាមកន្ទួលនៅត្រង់ស្មានោះ ទើបភ្ញាក់ខ្លួនដឹងថា មិនមែនជាប្តីរបស់ខ្លួនឡើយ ពីព្រោះ ប្តីរបស់គាត់ មិនមានស្នាមកន្ទួលនៅលើស្មានោះទេ ហើយគាត់ក៏ស្រែកហៅឲ្យប្តីមកជួយ ។ ពេលដែលធ្វើសកម្មភាពបន្លំរំលោភបានសម្រេចហើយនោះ ជនសង្ស័យបានងើបដើរចេញពីគ្រែ តែគាត់បានស្ទុះតាមទៅចាប់ជាប់ ហើយស្របពេលនោះ ប្តីក៏មកទាន់ក៏ប្តឹងនគរបាលឲ្យមកនាំខ្លួនជនសង្ស័យតែម្តង ។

នឹកស្មានតែប្តីរបស់ខ្លួន ទម្រាំតែដឹងហួសពេលបាត់!

នៅចំពោះមុខសមត្ថកិច្ច ជនសង្ស័យឈ្មោះ រ៉ន រ៉ា បានឆ្លើយសារភាពថា ខ្លួនពិតជាបានធ្វើសកម្មភាពបន្លំខ្លួនចូលរំលោភពិតប្រាកដមែន ៕

សុថាត់