មាន​រលក​សញ្ញា​បញ្ជាក់​ពី​វត្តមាន​មនុស្ស​ភពផ្កាយ ពួកគេ​ជឿន​លឿន​ជាង​យើង​ទៅ​ទៀត

ក្រុមតារាវិទូជឿជាក់ថា ផ្កាយ HD 164595 (ឈ្មោះផ្កាយដែលដាក់ដោយអ្នកវិទ្យាសាស្ត្រ) ដែលមានទីតាំងស្ថិតចម្ងាយប្រមាណ 94.4 ឆ្នាំពន្លឺពីផែន គឺជាគោលដៅថ្មីសម្រាប់រុករកជីវិតដែលរស់នៅក្រៅពីភពផែនដី ដែលគ្រប់គ្នាហៅថាមនុស្សភពផ្កាយ។

លោក Douglas Vakoch ដែលតារាវិទូ និងជានាយកនៃអង្គការ METI International ម្នាក់ បានប្រាប់ទៅកាន់សារព័ត៌មាន CNN ឲ្យដឹងថា ក្រុមអ្នកវិទ្យាសាស្រ្តកំពុងតែចាប់អារម្មណ៍នឹងរលកសញ្ញាមួយដែលមានប្រភពចេញពីផ្កាយ HD 164595 នេះ រលកសញ្ញានោះមានកម្រិតខ្លាំង ដែលលោកជឿជាក់ថាវាបង្កើតឡើងដោយអ្នកដែលមានសមត្ថភាពខ្លាំងនិងមានភាពជឿនលឿន ជាងមនុស្សជាតិនៅលើផែនដីក្នុងពេលបច្ចុប្បន្នទៅទៀត។

តារាវិទូជនជាតិអ៊ីតាលី លោក Claudio Maccone ក៏បានបញ្ជាក់បន្ថែមផងដែរថា “វាគឺជាសញ្ញាដ៏ល្អ ដែលវាបានបង្ហាញពីវត្តមានរបស់ភាវមានជីវិតដទៃ ក្រៅពីមនុស្សនៅលើផែនដី” ។ ចំណែកឯលោក Paul Gilster បានពន្យល់ថា “បើសិនជារលកសញ្ញាដ៏ខ្លាំងនោះពិតជាបង្កើតដោយភាវមានជីវិតនៅលើភពផ្កាយនោះមែន មានន័យថាបច្ចេកវិទ្យា និងភាពជឿនលឿននៅលើភពនោះគឺខ្លាំងជាងនៅលើផែនដីទៅទៀត”។

គួរបញ្ជាក់ឲ្យដឹងផងដែរថា រលកសញ្ញានេះត្រូវបានចាប់បានដោយ តេឡេស្ដុប របសស្ថានីយស្រាវជ្រាវអវកាសមួយនៅក្នុងប្រទេសរុស្ស៊ី៕

 


  • មាន​រលក​សញ្ញា​បញ្ជាក់​ពី​វត្តមាន​មនុស្ស​ភពផ្កាយ ពួកគេ​ជឿន​លឿន​ជាង​យើង​ទៅ​ទៀត已关闭评论
  • 5 views
  • Hide Sidebar
    A+
Publish on:2016/08/31  Category:បច្ចេកវិទ្យា
Tags: