ស្តាប់សម្តី ដ៏អស្ចារ្យទាំង៧ឃ្លា របស់ស្តេចប្រដាល់ Muhammad Ali ជីវិតអ្នកនិងផ្លាស់ប្តូរ(មានវិដេអូ)

Muhammad Ali គឺជាស្តេចប្រដាល់ជើងចាស់អាមេរិក ដែលធ្លាប់មានឈ្មោះល្បីល្បាញទូទាំងពិភពលោក។ ជាអកុសល គាត់បានស្លាប់កាលពីខែមិថុនា ឆ្នាំ២០១៦ កន្លងទៅនេះ នៅក្នុងវ័យ៧៤ឆ្នាំ ដោយសារតែជំងឺផ្លូវដង្ហើម។ Ali ធ្លាប់ជាអ្នកប្រដាល់ដ៏អស្ចារ្យម្នាក់ ហើយដំណើរជីវិតរបស់គាត់បានបំផុសគំនិតមនុស្សជាច្រើន។

Muhammad

ខាងក្រោមនេះ គឺជាសម្តីបំផុតគំនិតដ៏អស្ចារ្យ ទាំង៧ ដែលស្តេចប្រដាល់ជើងចាស់រូបនេះធ្លាប់បាននិយាយ៖

១) ខ្ញុំមានសេរីភាពដើម្បីក្លាយជាអ្វីដែលខ្ញុំចង់
ឱបក្រសោបអ្វីដែលជាខ្លួនអ្នក ហើយកុំខ្វល់ពីអ្វីដែលសង្គមចង់ឲ្យអ្នកធ្វើ ឬក្លាយជា។ កុំអនុញ្ញាតឲ្យពួកគេប្រាប់អ្នកថា អ្នកគួរ ឬមិនគួរធ្វើអ្វីឲ្យសោះ។

២) រស់នៅក្នុងជីវិតរបស់អ្នកឲ្យដូចជាជើងឯក
ការឈឺចាប់ ឬការលំបាកដែលយើងទទួលបាន នៅពេលយើងខិតខំប្រឹងប្រែង គឺកើតមានត្រឹមតែរយៈពេលខ្លីប៉ុណ្ណោះ ដូច្នេះប្រសិនបើអ្នកអាចឆ្លងកាត់វាបាន នោះអ្នកនឹងក្លាយជាជើងឯកមិនខាន។

៣) គ្មានគ្រោះថ្នាក់ គ្មានសមិទ្ធផល
ប្រសិនបើអ្នកមិនក្លាហានក្នុងការប្រឈមនឹងគ្រោះថ្នាក់ អ្នកនឹងមិនអាចសម្រេចបានអ្វីឡើយ នៅក្នុងជីវិតរបស់អ្នក។

Muhammad០១

៤) ហោះអណ្ដែតដូចមេអំបៅ ទិចដូចជាសត្វឃ្មុំ
អ្នកគួរតែបន្តដំណើររបស់អ្នក និងធ្វើល្អចំពោះមនុស្សគ្រប់គ្នា រហូតទាល់តែនរណាម្នាក់ធ្វើអាក្រក់ដាក់អ្នក សឹមវាយបកទៅគេវិញ។

៥) គ្មានក្តីស្រមៃ គ្មានស្លាបហោះទៅរកភាពជោគជ័យ
ការស្រមើស្រមៃ គឺជាផ្នែកមួយដ៏ល្អបំផុតនៃជីវិត។ អ្នកត្រូវចេះស្រមើស្រមៃពីគោលដៅរបស់អ្នក ពេលនោះអ្នកប្រហែលជាអាចសម្រេចវាបាននាពេលអនាគត។

៦) អ្នកមិនទាន់ចាស់ឡើយ លុះត្រាតែអ្នកគិតថាខ្លួនឯងចាស់
នេះគឺជាមូលហេតុដែលមនុស្សមិនប្រាប់ពីអាយុពិតរបស់ពួកគេ ព្រោះពួកគេមិនចង់មានអារម្មណ៍ថាចាស់ភ្លាមៗឡើយ ប៉ុន្តែមូលហេតុនេះពិតជាត្រឹមត្រូវណាស់ ហើយវាធ្វើឲ្យអ្នកចង់រស់នៅកាន់តែយូរបន្តទៀត។

៧) ជីវិតគឺជាល្បែង
ជួនកាល អ្នកជួបរឿងល្អ ជួនកាល អ្នកជួបរឿងអាក្រក់។ ទោះជាយ៉ាងណា អ្នកនៅតែមិនជឿថារឿងនោះកើតមានចំពោះអ្នក។

I Am Ali film. Handout via Gareth A Davies.

I Am Ali film. Handout via Gareth A Davies.

ការលើកទឹកចិត្ត មាននៅគ្រប់ទីកន្លែងជុំវិញខ្លួនអ្នក។ ប្រសិនបើអ្នកអាចប្រមូលផ្តុំការបំផុសគំនិតមួយចំនួនមកដាក់បញ្ចូលគ្នា គឺគ្មានអ្វីដែលអ្នកធ្វើមិនបានឡើយ។ ពាក្យសម្តីទាំងអស់នេះ គ្មានគោលបំណងអ្វីក្រៅពីបំផុសគំនិតអ្នក ដើម្បីឲ្យមានទំនុកចិត្តលើខ្លួនឯងឡើយ៕

មានដេអូ Highlight របស់ Muhammad Ali

ប្រភពពី​ Baykdang

The post ស្តាប់សម្តី ដ៏អស្ចារ្យទាំង៧ឃ្លា របស់ស្តេចប្រដាល់ Muhammad Ali ជីវិតអ្នកនិងផ្លាស់ប្តូរ(មានវិដេអូ) appeared first on CamboSport.