Vladimir Putin ត្រូវប៉ូលីសឃាត់ខ្លួនក្នុងផ្សារទំនើបនៅអាមេរិក

បុរសម្នាក់ត្រូវគេរាយការណ៍មកថា បានស្រែកគំរាមដាក់បុគ្គលិកហាងលក់គ្រឿងទេសមួយកន្លែង ក្នុងផ្សារទំនើបនៅរដ្ឋ Florida ធ្វើឲ្យបុគ្គលិកឯទៀត ត្រូវបង្ខំចិត្តទូរស័ព្ទប្ដឹងប៉ូលិស ដើម្បីមកចាប់បុរសម្នាក់នោះចេញ ហើយបុរសម្នាក់នោះគឺ លោក Vladimir Putin ។

ប៉ូលិសបានធ្វើការឃាត់ខ្លួនលោក Putin ភ្លាមៗ ពីបទចោទថា រឹងទទឹង និងរាំងស្ទះដល់ចំណាត់ការប៉ូលិសដោយគ្មានហិង្សា ។ ពិតណាស់ Vladimir Putin នេះ មិនមែនជាបុរសខ្លាំងរុស្ស៊ី ដែលគេស្គាល់គ្រប់គ្នាទេ ។ ករណីឃាត់ខ្លួនបុរសឈ្មោះ Vladimir Putin បានក្លាយជារឿងដ៏ល្បីមួយ ដែលសារព័ត៌មានអន្តរជាតិល្បីៗជាច្រើន បានយកទៅចុះផ្សាយព្រោងព្រាត ៕

ប្រភព៖ kqube


Related Posts