មហាជន​រិះគន់ថា សេង សូ​ណា បង្ហាញ​រូប​សិច​ស៊ី ព្រោះ​ចង់រក​ឪពុក​ឲ្យ​កូន​

មហាជន​រិះគន់ថា សេង សូ​ណា បង្ហាញ​រូប​សិច​ស៊ី ព្រោះ​ចង់រក​ឪពុក​ឲ្យ​កូន​

​រាជធានី​ភ្នំពេញ : ក្រោយពី​លេច​ឮថា​កញ្ញា សេង សូ​ណា បាត់​មុខ​ពី​សិល្បៈ​មួយរយៈ ព្រោះតែ​សម្ងំ​សម្រាលកូន​ថ្មីៗ​នេះ​នាង​បានបង្ហាញ​វត្តមាន​សាជាថ្មី ក្នុងការ​សម្តែង​ភាពយន្ត​ខ្នាត​ធំ​ឲ្យ​ផលិតកម្ម​ចក្រ​វា​ឡ​ពេជ្រ​។ លើសពីនេះ​គេ​បានឃើញ​នាង​បង្ហាញ​រូបភាព​របស់ខ្លួន​ប៉ុន្មាន​សន្លឹក​យ៉ាង​ស្រស់ស្អាត ហើយ​អ្វីដែល​គេ​ចាប់អារម្មណ៍ គឺ​រូបភាព​ដែល​នាង​ថត​គ្រង​ឈុត​រ៉ូ​ប​ស្បៃ​លើ​ខ្លួន​នោះ គេ​មើលឃើញថា នាង​មិនមាន​ពាក់អាវ​ទ្រនាប់​ដើម្បី​បិទបាំង​តួ​សុដន់​របស់​នាង​នោះឡើយ​។​

មហាជន​រិះគន់ថា សេង សូ​ណា បង្ហាញ​រូប​សិច​ស៊ី ព្រោះ​ចង់រក​ឪពុក​ឲ្យ​កូន​

​ការបង្ហាញ​រូបភាព​សិច​ស៊ី​របស់ សេង សូ​ណា នេះ​មិនមែនជា​រឿង​មួយ​ថ្មី​ទេ ពោលគឺ​នាង​ធ្លាប់ធ្វើ​បែបនេះ​ម្តង​ជា​ពីរ​រួចមកហើយ បើទោះបីជា​រង​ការរិះគន់​ពី​មហាជន​ក៏ដោយ​។ ក្នុង​វីដេអូ​ឃ្លី​នោះ​សេង សូ​ណា ស្លៀក​ឈុត​រ៉ូ​បរា​ត្រី​ពណ៌​ផ្កាឈូក រំលេច​សុដន់ ជាមួយនឹង​កាយវិការ​ស្រើប​ស្រាយ​។ ទោះជា​យ៉ាងណាក៏ដោយ ការបញ្ចេញ​រូបភាព​របស់ សេង សូ​ណា នោះ​មិនសូវ​ទទួលបាន​ការគាំទ្រ​ច្រើន​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឡើយ ខណៈ​នាង​ស្ងប់ស្ងាត់​ក្នុង​វិស័យ​សិល្បៈ​។​

មហាជន​រិះគន់ថា សេង សូ​ណា បង្ហាញ​រូប​សិច​ស៊ី ព្រោះ​ចង់រក​ឪពុក​ឲ្យ​កូន​

​តារា​សម្តែង​មាន​ប្រភពពី​ខេត្តបាត់ដំបង សេង សូ​ណា បញ្ជាក់ថា នាង​បាត់​មុខ​មួយរយៈ​ពី​ពិភព​សិល្បៈ ហេតុនេះ​ពេល​ត្រ​ទ្ប​ប់​មកវិញ នាង​ត្រូវធ្វើ​អ្វី​ដើម្បី​ជាការ​ទាក់ទាញ​ទស្សនិកជន​ជាថ្មី​ទ្បើង​វិញ​។ ការបង្ហាញ​ភាព​សិច​ស៊ី​របស់​នាង​នាពេលនេះ​គឺ​មិន​បារម្ភ​ពី​ការរិះគន់ ទ្បើ​យ​។ ការវិល​មកកាន់​ពិភព​សិល្បៈ​ជាថ្មី​របស់​នាង គឺ​ក្នុង​គោលបំណង​បំបាត់ចោល​រឿងរ៉ាវ​ស្នេហា​ដែល​បាន​ជួបប្រទះ ហើយ​ចាប់ផ្តើម លេងខ្លួន​ឲ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នៅក្នុង​អាជីព​សិល្បៈ​របស់​នាង​ជាថ្មី ។ នាង​បន្ថែមថា «​ក្នុង​វ័យ​នាពេលនេះ​ទៅហើយ នាង​ខ្ញុំ​មិន​ខ្លាច​នូវ​ភាព​សិច​ស៊ី​នេះ​ទទួលរង​នូវ​ការរិះគន់​ទេ ខណៈពេលដែល​ភាព​សិច​ស៊ី​របស់​នាង​ខ្ញុំ​មិន​ដល់​ថ្នាក់​ស្រាត​ទាំងអស់នោះ ទ្បើ​យ​»​។​

 

​គួររំលឹកថា កន្លងមក​កញ្ញា សេង សូ​ណា ធ្លាប់បាន​អះអាងថា កូន​ក្នុង​ពោះ​របស់​នាង​ដែល​នាង​ពពោះ​នោះ បានមកពី​ការចាក់​មេជី​វិត​របស់​បុរស​ភេទ​ទី​៣ ។ អ្វីដែល​ជំរុញ​ឲ្យ​នាង​ឈានដល់​ការចាក់​មេជី​វិត​នោះ ដោយសារ​មាន​សំណូមពរ​ពី​បុរស​ម្នាក់​នោះ​ឲ្យ​នាង​បង្កើតកូន​ឲ្យ​គេ​ហើយ គេ​ជា​អ្នកចំណាយ​រាល់​ការចាយវាយ​ប្រចាំថ្ងៃ​របស់​នាង​ព្រមទាំង​មាន​ប្រាក់ លើកទឹកចិត្ត​មួយចំនួន​ដល់​នាង​ក្នុង​ការជួយ​បង្កើតកូន​។

 

មុន​កញ្ញា សេង សូ​ណា បង្ហាញ​វត្តមាន​ថត​រឿង​ថ្មី​របស់ខ្លួន​រឿង “​វិស្សមកាល​មរណៈ​” ត្រូវគេ​ដឹងថា នាង​ទើបតែ​សម្រាល​បានកូន​ស្រី​ម្នាក់​។ ប្រភព​ដដែល​បាន​លើកឡើងថា នាង​ហាក់​មិន​សប្បាយចិត្ត​នៅពេលដែល​គេ​សួរនាំ​ពី​កូន​របស់​នាង​។ ជួប​ជាមួយ​នាង​តាម​ទូរស័ព្ទ នាង​មិនបាន​និយាយ​អ្វី​ច្រើន​ទេ​នាង​គ្រាន់តែ​ថ្លែងថា នាង​ពិតជា​សម្រាល បានកូន​ស្រី​មែន តែ​នៅពេលនេះ​មិនទាន់​រកឃើញ​ឪពុក​កូនស្រី​នៅឡើយ​ទេ ។

មហាជន​រិះគន់ថា សេង សូ​ណា បង្ហាញ​រូប​សិច​ស៊ី ព្រោះ​ចង់រក​ឪពុក​ឲ្យ​កូន​

ចំពោះ​ចម្លើយ​បែប​មាន​ភ្លើងកំហឹង​ក្នុង​ខ្លួនគេ​អាច​សន្និដ្ឋានថា កូន​ក្នុង​ផ្ទៃ​ដែល​នាង​ធ្លាប់​អះអាង​កន្លងមក​ថា ជា​ឈាមជ័រ​របស់​បុរស​ភេទ​ទី​៣ ដែល​បានមកពី​នាង​ចាក់​ជីវិត​មេនោះ មិនមែន​ការពិត​នោះទេ​។ ប្រហែលជា​កូនស្រី​នោះ​អាចជា​ឈាមជ័រ​របស់​បុរស​ណា​ម្នាក់ ដែលជា​គូស្នេហ៍​របស់​នាង​ដែល​បាន​រួមរស់​ជាមួយគ្នា​ពីមុន​មកហើយ ។ ដោយសារ​នាង​មានចិត្ត​ស្រឡាញ់​បុរស​នោះ​ខ្លាំងពេក​ក៏​សម្រេចចិត្ត​ទុក​កូន​នោះ​តែម្តងទៅ​។​

 

​ដោយឡែក​ពាក់ព័ន្ធ​រូបភាព​ប៉ុន្មាន​សន្លឹក ដែល​នាង​បានបង្ហាញ​នោះ សេង សូ​ណា ប្រាប់ថា នាង​គ្រាន់តែ​ថត​លេង​សម្រាប់​ទុក​មើល​ខ្លួនឯង​តែប៉ុណ្ណោះ​។ ពិសេស​ក្នុង​ឆ្នាំ​ថ្មី​នាង​ចង់​ធ្វើ​អ្វី​ឲ្យ​ប្លែក គួរ​ជាទី​ចាប់អារម្មណ៍​ពី​មហាជន​។ នាង​ទទួលស្គាល់ថា រូប​ដែល​នាង​ថត​លេង​នោះ​ពិតជា​ប្រើតែ​រ៉ូ​ប​ស្បៃ​គ្រង​លើ​ខ្លួន​នាង​ពិតមែន ដោយ​មិនបាន​ពាក់អាវ​ទ្រនាប់​ឡើយ​។ ដ្បិតតែ​វា​គ្មាន​អាវ​ក្នុង​បិទបាំង​ត្រង់​ដើ់មទ្រូង​ក៏ពិតមែន​តែ​វា​មិនបាន បង្ហាញ​ពី​ភាព​អាក្រាត​ដែល​បង្ក​ឲ្យ​ប៉ះពាល់​ដល់​សង្គម​ឡើយ ។ វា​គ្រាន់តែ​ជា​រូបភាព​បែប​សិល្បៈ​តែប៉ុណ្ណោះ​។

មហាជន​រិះគន់ថា សេង សូ​ណា បង្ហាញ​រូប​សិច​ស៊ី ព្រោះ​ចង់រក​ឪពុក​ឲ្យ​កូន​

​នាង​បញ្ជាក់ថា​ការថត​រូបភាព​បែបនេះ​នាង មិនដែល​បារម្ភ​ថា គ្មាន​បុរស​ណា​មក​ស្រឡាញ់​នាង​ទេ ព្រោះ​ពេលនេះ​នាង​មានកូន​ទៅហើយ​។ នាង​គ្រាន់តែ​ចង់​ធ្វើ​អ្វី ដើម្បី​ឲ្យ​សប្បាយចិត្ត​តែប៉ុណ្ណោះ​។ ក្នុង​ឈុត​សំលៀកបំពាក់​បែបនេះ អ្នកខ្លះ​បានលើកឡើង​ថា ប្រហែលជា​នាង​មានបំណង​ចង់បង្ហាញ​រូបភាព​សិច​ស៊ី​ខ្លួន ដើម្បី​សម្ញែង​ដាក់​ភ្នែក​បុរស​មានទ្រព្យ​សម្បត្តិ​ក្នុង​បំណង​បង្កើត​សម្ព័ន្ធភាព​ស្នេហា​ថ្មី ខណៈ​នាង​ទើបតែ​សម្រាលកូន​ហើយ មិនទាន់​រក​ឪពុក​ឲ្យ​កូន​ឃើញ​នោះ​!៕

 

មហាជន​រិះគន់ថា សេង សូ​ណា បង្ហាញ​រូប​សិច​ស៊ី ព្រោះ​ចង់រក​ឪពុក​ឲ្យ​កូន​