ព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេច

6 Videos


ស្របពេលដែលម្ចាស់រថយន្តទំនើប Ferrari ពីរគ្រឿងកំពុងបើកបរសុខៗនៅលើដងផ្លូវក្នុងតំបន់ Lijiang ស្រាប់តែមានកូនឆ្កែមួយក្បាលដើរកាត់មុខរថយន្តពួកគេភ្លាមៗ ដែលធ្វើឲ្យពួកគេទាំងពីររេចង្កូត បុកនឹងបង្កាន់ដៃខូចខាតគិតជាប្រាក់សរុបប្រមាណ ៣០ ម៉ឺនដុល្លារអាមេរិក ។

ព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេច

យោងតាមសារព័ត៌មាន គេបានដឹងថា ម្ចាស់រថយន្តទាំងពីរគ្រឿងប្រហែលជាស្គាល់គ្នា ព្រោះរថយន្ត Ferrari ទាំងពីរមានផ្លាកលេខសម្គាល់សៀងហៃដូចគ្នា តែយ៉ាងណាក្តី ក្រោយឧបទេវហេតុ ផ្លាកលេខនោះបានរងផលប៉ះពាល់ ហើយវាមានតម្លៃថ្លៃគួរសមដែរ ។

ព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេច

ក្រោយមានបញ្ហា ខាងក្រុមហ៊ុនធានារ៉ាបរងក៏បានមកដល់កន្លែងកើតហេតុភ្លាមៗផងដែរ ហើយបានសន្និដ្ឋានថា ក្នុងរថយន្តមួយគ្រឿងនឹងត្រូវចំណាយការខូចខាតមិនក្រោម ១៥ ម៉ឺនដុល្លារនោះទេ ។

ព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេច

គួរបញ្ជាក់ដែរថា ថ្វីត្បិតបើរថយន្តទាំងពីរគ្រឿងនោះខំកាច់ចង្កូតគេចពីកូនឆ្កែក្តី កូនឆ្កែនោះនៅតែគេចមិនផុតពីសេចក្តីស្លាប់ ៕

ថាវរិទ្ធ ( ប្រភព ៖ សៀងហៃ អ៊ីស )

ព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេចព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេចព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេចព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេចព្រោះតែកូនឆ្កែមួយក្បាល រថយន្ត Ferrari ២ គ្រឿងត្រូវបុកខ្ទេច