អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»

6 Videos


បន្ទាប់ពីចំណាយពេលវេលាថតអស់មួយរយៈមក ទីបំផុតរឿង «៣០ថ្ងៃ» របស់ផលិតកម្មមហាហង្ស បានដាក់សម្ពោធបញ្ចាំងជាផ្លូវការកាលពីថ្ងៃទី ៣០ ខែសីហា ឆ្នាំ ២០១៦ ម្សិលម៉ិញនេះ នៅរោងភាពយន្ត Legend ទួលគោក ដែលមានតារាថ្មី ចាស់ជាច្រើនចូលរួម ។

អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»

លោក អ៊ិន សុភិន ដែលជាម្ចាស់ផលិតកម្ម មហាហង្ស បានបង្ហាញនូវក្តីរំពឹងយ៉ាងខ្លាំងនៅក្នុងរឿងនេះ ។ រឿង «៣០ថ្ងៃ» គឺមានការចូលរួមសម្តែងពីតារាល្បីៗថ្មី ចាស់ជាច្រើន ដូចជា សុខ សោម៉ាវត្តី , ម៉ៅ គឹមធិតា និងលោក ជា សុវណ្ណនរាហ៍, BIG និង នាយគ្រឿន ជាដើម…។ ទស្សនិកជនអាចទស្សនារឿងនេះ នៅក្នុងថ្ងៃនេះ នៅគ្រប់រោងភាពយន្តក្នុងទីក្រុងភ្នំពេញ ។

អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»

លោក អ៊ិន សុភិន ដែលជាម្ចាស់ផលិតកម្មមហាហង្សមានការជឿជាក់ថា រឿង «៣០ថ្ងៃ» នឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនមិនចាញ់រឿងមុនៗនោះទេ ពីព្រោះរឿងនេះផលិតឡើងយ៉ាងសំរិតសំរាំងបំផុត ទាំងបច្ចេកទេសថត ការមេរ៉ាទំនើបជាងមុន រីឯតួសម្តែងក៏ល្អ និងមានស្ទាយថ្មីប្លែកៗជាច្រើនទៀត ដែលនឹងធ្វើឲ្យទស្សនិកជនចាប់អារម្មណ៍មិនខាន និងមានកត្តាជាច្រើន ដែលធ្វើឲ្យលោករំពឹងខ្លាំងថានឹងទទួលបានជោគជ័យនៅក្នុងរឿងនេះ ដោយមិនចាញ់រឿង «ព្រះនាងម្ចាស់ឡឺកឺ» ដែលបានដាក់បញ្ចាំងនាពេលន្លងមក ។

អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»

មិនត្រឹមតែលោក អ៊ិន សុភិន នោះទេ ដែលរំពឹងទុកថា រឿងនេះនឹងទទួលបានជោគជ័យ សូម្បីតែ សុខ សោម៉ាវត្តី ផ្ទាល់ក៏រំពឹងទុកថា ស្នាដៃថ្មីនេះនឹងទទួលបានការគាំទ្រច្រើនពីសំណាក់ទស្សនិកជនដែរ ។ ទស្សនិកជន ដែលស្នេហាវិស័យសិល្បៈ សុទ្ធតែបានដឹងច្បាស់ពីស្នាដៃសម្តែងរបស់ សុខ សោម៉ាវត្តី ចឹងសូមទៅទស្សនារឿង «៣០ថ្ងៃ» ទាំងអស់គ្នានៅក្នុងថ្ងៃនេះ ។

អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»

សូមទស្សនាសកម្មភាពសិល្បករ សិល្បការីនី ដែលបានចូលរួមក្នុងពិធីសម្ពោធរឿង «៣០ថ្ងៃ» កាលពីម្សិលម៉ិញនៅរោងភាពយន្ត Legend ក្នុងផ្សារទំនើប TK ដូចខាងក្រោមនេះ ៕ អាលីណា

អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»អ៊ិន សុភិន សង្ឃឹមខ្លាំងក្នុងរឿង «៣០ថ្ងៃ»