David Moyes កំពុង​ព្យាយាម​នាំ​បង​ប្រុស​របស់​ Pogba មក​កាន់​អង់គ្លេស​

លោក David Moyes ដែលបច្ចុប្បន្នជាគ្រូបង្វឹករបស់ក្លឹបឆ្មាខ្មៅ Sunderland ត្រូវបានគេដឹងថាកំពុងព្យាយាមក្នុងដេញថ្លៃយកខ្សែការពារសញ្ជាតិបារាំងមួយរូបដែលជាបងប្រុសបង្កើតរបស់កីឡាករថ្លៃបំផុតពិភពលោកបច្ចុប្បន្នគឺ Paul Pogba ។

ដោយខ្សែការពាររូបនោះមានឈ្មោះថា Florentin Pogba ដែលកំពុងលេងនៅក្លឹប St Etienne ក្នុងក្របខណ្ឌ Ligue1 របស់ប្រទេសបារាំង ។ តាមប្រភពពី The Sun បានឲ្យដឹងថា David Moyes បានធ្វើការដេញថ្លៃប្រមាណជា៦.៥លានផោន ដើម្បីនាំយកកីឡាកររូបនោះមកកាន់ទឹកដីអង់គ្លេស ។

David Moyes កំពុង​ព្យាយាម​នាំ​បង​ប្រុស​របស់​ Pogba មក​កាន់​អង់គ្លេស​

លោក David Moyes មានការរំពឹងខ្ពស់ក្នុងការទិញខ្សែការពារនោះ ព្រោះកូនក្រុមរបស់លោកគឺកីឡាករ Adnan Januzaj ស្គាល់គ្នាជាមួយ Florentin Pogba តាមរយៈប្អូនប្រុសគេ ( Paul Pogba ) ដូចនេះគេជឿថា Januzaj អាចបញ្ចុះបញ្ចូល Florentin Pogba ឲ្យមកកាន់អង់គ្លេសបាន ។

ប្រភព ៖

  • David Moyes កំពុង​ព្យាយាម​នាំ​បង​ប្រុស​របស់​ Pogba មក​កាន់​អង់គ្លេស​已关闭评论
  • 11 views
  • Hide Sidebar
    A+
Publish on:2016/08/31  Category:កីឡា
Tags: