មិត្តដ៏សែនល្អ២នាក់ ស្លាប់ព្រមគ្នាក្នុងគ្រោះថ្នាក់ចរាចរណ៍! តើអ្នកណាខ្លះ យល់ពីអារម្មណ៍មួយនេះ?

ជាមិត្តភ័ក្ដិដែលធ្លាប់តែល្អូកល្អិនជាមួយគ្នា បង្កើតអនុស្សាវរីយ៍ជាមួយគ្នាជាងពីរឆ្នាំ អាចនិយាយបានថា ធ្លាប់ញ៉ាំបាយក្នុងចានតែមួយ ញ៉ាំទឹកក្នុងកែវតែមួយ គ្រែមួយគេងគ្នាបីនាក់ សកម្មភាពដែលបានធ្វើគឺលើសពីបងប្អូនគ្នាបង្កើតទៅទៀត អនុស្សាវរីយ៍រាប់ភ្លេច តែពេលនេះមានពីរនាក់ក្នុងចំណោមពួកគេ បានបំភ្លេចចោលអស់ទៅហើយ នៅសល់តែមិត្តម្នាក់ដែលនាងនៅរស់ នៅចាំនូវទង្វើដែលពួកគេបានធ្វើរួមគ្នាកន្លងមក នៅចាំទាំងភាពឈឺចាប់និងមិននឹកស្មានថានាងអាចបែបគ្នាជាមួយ កំពូលមិត្តដ៏ល្អទាំងពីរ មិនអាចនឹងមានថ្ងៃជួបវិញបាន។

ដោយភាពឈឺចាប់ខឹងនិងព្រហ្មលិខិត ដែលបានកំណត់ជោគវាសនា ដ៏សែនអាក្រក់មកលើពួកគេ ទាំងបី យុវតីម្នាក់ចាប់ផ្តើមសរសេរសារ ដ៏សែនក្ដុកក្ដួលមួយ បង្ហោះនៅក្នុងបណ្ដាញសង្គម ហ្វេសប៊ុក ដោយបានរៀបរាប់ពីទំហំចិត្ត នឹកអាល័យមិត្តភ័ក្ដិទាំងពីររបស់ខ្លួន ដែលបានស្លាប់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ នៅឯខេត្តបាត់ដំបងកន្លងទៅ យ៉ាងវែងអន្លាយ អានហើយស្ទើរទប់ទឹកភ្នែកមិនបាន។

ខេឃ្យូប សុំស្រង់យកសំណេរទាំងស្រុងរបស់យុវតីដែលមានឈ្មោះក្នុងទំព័រហ្វេសប៊ុក Oun Ma RealZz II យកមកចែកជូនមិត្តអាន៖ មួយយប់ទល់ភ្លឺរហូតមកដល់ម៉ោងនេះ គ្នានៅតែទប់ទឹកភ្នែកមិនបានគ្រប់ដែលគ្នាគុយ ដើរ ដេកគ្នានៅតែចុងChatទៅអែង ចង់សួររបស់ដែលគ្នាផ្ញើទិញពីថៃ និងបានមកដល់នៅគិតថា ពេលពួកអែងមកដល់ ចង់បបួលថាចាំSundayចាំទៅSwimmng ហើយពួកយើងនិងខាត់អំពិលទឹកគោឆៅអោយគ្នាទៀត ហើយSteam អោយសភ្លឺរលោង។

ហើយគ្នាគិតថាជិតដល់ខួបកំណើតពួកយើងហើយ ពួកយើងកើតខែដូចគ្នា តែយើងកើតថ្ងៃខុសគ្នាឆ្នាំមុនអែងទាំង២នាក់បងប្អូនមកSurprise BDគ្នាដល់ផ្ទះ Surprise គ្នាឡើងទឹកភ្នែកគ្នាហូរ ដោយមិនដឹងខ្លួនព្រោះគ្នាមិនដែលមានអ្នកSurpriseចឹង ថ្ងៃនិងមិនត្រឹមតែយើងដែលសប្បាយចិត្ត សូម្បីទាំងគ្រួសារយើងក៏សប្បាយនៅក្នុងថ្ងៃណឹង ហើយពួកហែងថាចង់ថតរូបមួយប៉ាគ្នា តែពេលណឹងពួកហែងមិនបានថត។

ហើយឆ្នាំណឹងគ្នាគិតថាទៅSurprise BDហែងវិញ ព្រោះអែងBDមុនយើង09.11គ្នាចាំមិនភ្លេចគឺថ្ងៃBD អែង ប៉ុន្តែពេលនេះពួកអែងនាំគ្នាគេងមិនព្រមក្រោក លឺគ្នាយាយទេ គ្នាChat តាមline មិចក៏មិនReply រឹកមេសគ្នាឈប់លេងចូលលូវហើយ ហេតុអ្វីទេវតាយកមិត្តល្អទាំង២របស់ខ្ញុំទៅ យ៉ាងហោចណាស់បើច្រណែន នឹងខ្ញុំដែលមានមិត្តគួរណាយកតែ១ចេញពីខ្ញុំ ចាំបាញ់យកម្ដងទាំង២ចេញពីខ្ញុំ ព្រោះគ្រប់អនុស្សាវរីយ៍ខ្ញុំនិងមិត្តខ្ញុំច្រើនណាស់ គ្រប់ទីកន្លែងខ្ញុំតែងតែដើរលេងជាមួយគ្នា ស៊ីបាយមួយគ្នា ងូតទឹកមួយគ្នា ទៅដេកលេងផ្ទះគ្នាទៅវិញ ទៅមកច្រើនណាស់និយាយមិនអស់ទេ។

ទោះយើងទើបតែBFF នឹងគ្នា២ឆ្នាំ ប៉ុន្តែអនុស្សាវរីយ៍ច្រើនសុំអោយពួកហែងកើតជាតិណាៗរស់នៅអោយបានយូរអង្វែងហើយបើមានជាតិណាៗ មានពិតគ្នាសុំអោយយើងក្លាយជាបងប្អូន រឺក៏ក្លាយជាមិត្តចឹងទៀត យើងស្រលាញ់ពួកហែងជាងរហូត Oun SeyRãčo

គួរបញ្ជាក់ថា មិត្តទាំងពីររបស់យុវតីខាងលើ រួមជាមួយនឹងជនរងគ្រោះ៩នាក់ផ្សេងទៀត បានស្លាប់បាត់បង់ជីវិត និង៤នាក់ផ្សេងទៀតរងរបួសធ្ងន់ក្នុងហេតុការណ៍គ្រោះថ្នាក់ចរាចរណ៍ ដែលបានកើតឡើង កាលពីថ្ងៃទី២៩ ខែសីហា ឆ្នាំ ២០១៦ បង្កឡើងដោយរថយន្តដឹកដីធន់តូច វ៉ាជែងជ្រុលផ្លូវក៏បានបុកចំពីមុខពេលទំហឹង ទៅលើរថយន្តដឹកអ្នកដំណើរមេគង្គអ៊ិចប្រេស ក្នុងទិសដៅបញ្ច្រាសគ្នា ស្ថិតនៅភូមិព្រៃដំរ ឃុំព្រែកតូច ស្រុកមោងឫស្សី ខេត្តបាត់ដំបង៕

ប្រភព៖ kqube


មិត្តដ៏សែនល្អ២នាក់ ស្លាប់ព្រមគ្នាក្នុងគ្រោះថ្នាក់ចរាចរណ៍! តើអ្នកណាខ្លះ យល់ពីអារម្មណ៍មួយនេះ?

«បុរសលិង្គយក្ស»បង្ហាញការពិតដល់ពិភពលោក ស្រីៗលាន់មាត់ថា «គ្រាន់តែឃើញចត់បាយ!!!»

មិត្តដ៏សែនល្អ២នាក់ ស្លាប់ព្រមគ្នាក្នុងគ្រោះថ្នាក់ចរាចរណ៍! តើអ្នកណាខ្លះ យល់ពីអារម្មណ៍មួយនេះ?

គួរឲ្យអាសូរណាស់! ស្រ្តីមិនគ្រប់សតិម្នាក់សម្រាលកូនតាមផ្លូវ ត្រូវក្រុម៧១១ ជួយបញ្ជូនទៅមន្ទីរពេទ្យជប៉ុន