មិនទាន់ប្រកាសផង តែតម្លៃ iPhone 7 និង 7 Plus ត្រូវបានលាតត្រដាង! (ថ្លៃឬថោក?)

ដូចអ្វីដែលយើងបានដឹងរួចអញ្ចឹង iPhone ស៊េរីមុនៗរបស់ Apple បានប្រកាសចេញ លក់នៅក្នុង តម្លៃមួយ ដែលថ្លៃ ព្រោះមួយឆ្នាំ Apple ចេញស្មាតហ្វូនតែ 1 គ្រឿងទើបតែ ដូរមក ចេញជា 2 គ្រឿងកាល ពី iPhone 6 និង 6 Plus នាឆ្នាំ 2014 នោះទេ ដោយទាំងនោះសុទ្ធ សឹងជាម៉ាស៊ីន Flagship របស់ Apple ផ្ទាល់ ដូច្នេះហើយរាល់ លក្ខណៈសម្បត្តិ ទាំងអស់របស់វា ត្រូវតែល្អ ឥតខ្ចោះ ជាហេតុធ្វើឲ្យ វាមាន តម្លៃថ្លៃ ប្រើមួយ ដឹងមួយ តែម្ដង។ ក៏ដូចឆ្នាំ 2016 នេះអញ្ចឹងដែរ នាសប្ដាហ៍ក្រោយ ត្រូវនឹង ថ្ងៃទី 7 ខែកញ្ញា ក្រុមហ៊ុន Apple នឹងត្រៀមប្រកាស ចេញកំពូល ស្មាតហ្វូនរបស់ ខ្លួនចំនួន 2 ម៉ូឌែលផ្សេង ទៀតគឺ iPhone 7 និង 7 Plus ដែលកាន់តែ មានភាពទាក់ទាញ អស្ចារ្យ ថែមមួយ កម្រិតទៀត។

ជុំវិញការប្រកាសចេញជាផ្លូវការនេះ បញ្ហាតម្លៃក៏ជា កត្តាចំបងមួយ ផងដែរសម្រាប់ អ្នកប្រើប្រាស់ គ្រប់រូប ព្រោះជា ទូទៅតម្លៃ iPhone គឺថ្លៃកប់ពពក តែម្ដងនៅពេល វាចេញដំបូង ហើយជុំវិញ រឿងនេះយើង ទើបនឹងទទួល បានតម្លៃរបស់ ស្មាតហ្វូនទាំង 2 នោះហើយ ដោយយោងតាម ប្រភពពត៌មាន របស់គេហទំព័រ Phone Radar បានប្រាប់ឲ្យដឹង ដូចខាងក្រោម ទៅតាម ម៉ូឌែល និងទំហំមេម៉ូរី ៖

iPhone 7

  • ទំហំ 32GB តម្លៃ 790$
  • ទំហំ 128GB តម្លៃ 910$
  • ទំហំ 256GB តម្លៃ 1060$

iPhone 7 Plus

  • ទំហំ 32GB តម្លៃ 910$
  • ទំហំ 128GB តម្លៃ 1030$
  • ទំហំ 256GB តម្លៃ 1180$

តើប្រិយមិត្តគិតយ៉ាងណាដែរជុំវិញតម្លៃខាងលើ? តើវាថ្លៃណាស់ មែនទេ សម្រាប់អ្នក ឬធូរថ្លៃ ល្មមទិញប្រើ? Cambo Report សូមបញ្ជាក់ ផងដែរថា តម្លៃខាងលើ នៅមិនទាន់ ជាផ្លូវការ 100% នោះទេ តែប្រភព ពត៌មាននោះ បានយកការណ៍ មកពីប្រទេស ចិនផ្ទាល់ ហេតុនេះតម្លៃ ខាងលើអាច នឹងខុសគ្នាបន្តិច បន្តួចប៉ុណ្ណោះ។ តម្លៃខាងលើ ក៏នឹងមិនដូច តម្លៃនៅពេល iPhone ទាំង 2 មកដល់ទីផ្សារ ស្រុកខ្មែរនោះដែរ មានន័យថា ពេលវាមកដល់ ទីផ្សារស្រុកយើង គឺនឹងថ្លៃកប់ ពពកតែម្ដង តែវានឹងធ្លាក់ ចុះទៅវិញក្រោយ 3-4 សប្ដាហ៍ ហើយឆ្នាំនេះ Apple នឹងមិនផលិត iPhone មានទំហំ មេម៉ូរី 16GB ទៀតនោះ ទេ ដោយជំនួស មកវិញ នូវទំហំ 32GB និងបំបិទ 64GB វិញម្ដង ដែលសុទ្ធសឹង ជាយុទ្ធសាស្ត្រ ទីផ្សាររបស់ Apple ផ្ទាល់ ក្នុងការរកចំនូល ជម្រុញចិត្តអ្នក ប្រើប្រាស់ឲ្យ ទិញម៉ូឌែល 128GB ជំនួសវិញ។

ប្រភព៖ cambo-report


មិនទាន់ប្រកាសផង តែតម្លៃ iPhone 7 និង 7 Plus ត្រូវបានលាតត្រដាង! (ថ្លៃឬថោក?)

មិត្តដ៏សែនល្អ២នាក់ ស្លាប់ព្រមគ្នាក្នុងគ្រោះថ្នាក់ចរាចរណ៍! តើអ្នកណាខ្លះ យល់ពីអារម្មណ៍មួយនេះ?

មិនទាន់ប្រកាសផង តែតម្លៃ iPhone 7 និង 7 Plus ត្រូវបានលាតត្រដាង! (ថ្លៃឬថោក?)

«បុរសលិង្គយក្ស»បង្ហាញការពិតដល់ពិភពលោក ស្រីៗលាន់មាត់ថា «គ្រាន់តែឃើញចត់បាយ!!!»