លោក គួ​ច ចំរើន ជំរុញ​ការ​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​យប់​ទាំង​ថ្ងៃ

លោក គួ​ច ចំរើន ជំរុញ​ការ​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​ជូន​ប្រជាពលរដ្ឋ​ខ្មែរ​ទាំង​យប់​ទាំង​ថ្ងៃ



រាជធានី​ភ្នំពេញ ៖ ស្រប​តាម​ការ​អំពាវនាវ​របស់​ប្រមុខ​រាជរដ្ឋាភិបាល ដើម្បី​ព​ន្លឿ​ន​អោយ​ខាង​មន្ត្រី​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​ថ្មី ជូន​ប្រជាពលរដ្ឋ​ខ្មែរ ដែល​គ្រប់​អាយុ មាន​សិទ្ធិ​ចុះ​ឈ្មោះ​បោះ​ឆ្នោត​អោយ​បាន​លឿន ដើម្បី​បំពេញ​កាតព្វកិច្ច​ជា​ពលរដ្ឋ​ល្អ​នោះ​លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ បាន​ជំរុញ​និង​លើកទឹកចិត្ត​ដល់​ក្រុម​មន្ត្រី​ដែល​ធ្វើ​អត្តសញ្ញាណ​កម្ម អោយធ្វើ​ទាំង​យប់​ទាំង​ថ្ងៃ ។

ឆ្លៀតឱកាស​ក្នុង​កិច្ចប្រជុំ​គណៈកម្មាធិការ​ក្រុម​ព្រឹក្សា​ខណ្ឌដូនពេញ នៅ​ថ្ងៃ​ទី​២៩ សីហា ២០១៦ លោក គួ​ច ចំរើន អភិបាល​ខណ្ឌដូនពេញ ថ្លែង​អោយ​ដឹង​ថា ការ​បើក​ដំណើរការ​ធ្វើ​អត្តសញ្ញាណ​ប​ណ្ណ័​ជូន​ប្រជាពលរដ្ឋ​នៅ​ពេល​យប់ មាន​១១​ស្ថានីយ៍​ធ្វើ​អត្តសញ្ញាណ ហើយ​នេះ​ជា​ការ​បើក​ដំណើរការ​សាកល្បង​។

លោក​បន្ត​ថា តាម​ស្ថានីយ៍​ធ្វើ​អត្ត​ទាំង​១១​កន្លែង​ចាប់ផ្តើម​ដំណើរការ​ចាប់ពី​ម៉ោង​៦​ល្ងាច ដល់​ម៉ោង​៨​យប់ រាងរាល់ថ្ងៃ​សុក្រ និង​ថ្ងៃ​សៅរ៍ និង​ផ្តើម​អនុវត្ត​ចាប់ពី​ថ្ងៃ​ទី​១០ កញ្ញា ខាង​មុខជា​បន្ត​ទៀត ។

ជាមួយ​គ្នា​នេះ​ដែរ​អភិបាល​ខណ្ឌដូនពេញ​បាន​សរសេរ​នៅ​លើ​បណ្តាញ​សង្គម​ហ្វេ​ស​ប៊ុ​ករប​ស់លោក​នៅ​ព្រឹក​ថ្ងៃ​ទី​៣១ សីហា នេះ​ថា «​ព្រលប់​នេះ​បាន​រួម​ជាមួយ​លោកស្នងការ​រង ចុះ​មើល​ការ​ធ្វើ​អត្ត​សញ្ញា​បណ្ណ​សញ្ជាតិ​ខ្មែរ ជូន​ប្រជាជន​នៅ​ក្នុង​សង្កាត់​មួយ​ចំនួន ដោយពេល​ថ្ងៃ​ពួក​គាត់​រវល់​ការងារ​»៕