ឈីន រតនៈ ចេញបទចម្រៀងដំបូង «អ្នកមិនអន់ទេ» (មានវីដេអូ)

6 Videos


ពេលនេះអតីតបេក្ខនារីThe Voice រដូវកាលទីពីរ ឈីន រតនៈ បានចេញបទចម្រៀងជាលើកដំបូងរបស់ខ្លួន នៅក្នុងផលិតកម្មភ្លេងរីខតហើយ ។ បទនេះមានចំណងជើងថា «អ្នកមិនអន់ទេ» ។ នរណាខ្លះជា Fan របស់ ស្រីស្អាតរូបនេះ សូមស្តាប់នាងច្រៀងទាំងអស់គ្នា ។

ឈីន រតនៈ ចេញបទចម្រៀងដំបូង «អ្នកមិនអន់ទេ» (មានវីដេអូ)

ថ្វីត្បិតតែមិនបានកាន់ពាននៅក្នុងកម្មវិធីលំដាប់ពិភពលោកThe Voice រដូវកាលទីពីរក៏ពិតមែន ។ តែស្រីស្អាត ឈីន រតនៈបានទទួលការចាប់អារម្មណ៍ពីសំណាក់មហាជនថា មាន ទឹកដមសម្លេង ក៏ដូច ជា រូបសម្រស់ទាក់ទាញគួរសម។ពេលនេះដែរ ឈីន រតនៈ បានចេញបទចម្រៀងដំបូងនៅផលិតកម្មភ្លេងរីខត ដែលមានចំនងជើងថា «អ្នកមិនអន់ទេ» ។

ឈីន រតនៈ ចេញបទចម្រៀងដំបូង «អ្នកមិនអន់ទេ» (មានវីដេអូ)

មានទស្សនិកជនខ្លះបានសរសើរថា មួយបទនេះ ត្រូវនឹងសម្លេងរបស់នាង ហើយ ឈីន រតនៈ ផ្ទាល់ក៏មានការរំពឹងថា បទចម្រៀងមួយបទនេះនឹងទទួលបានការពេញនិយមស្តាប់ពីសំណាក់មហាជន។ក្នុងនោះក៏ មានអ្នកខ្លះនិយាយថា សម្លេង ឈីន រតនៈ ស្រដៀងនឹងសម្លេងរបស់មាស សុខសោភា ។ មានមិត្តភក្តិដែលរួមផលិតកម្មជាមួយនាង បានបង្ហើបប្រាប់អ្នកយកពត៌មានរបស់យើងថា មួយរយៈចុងក្រោយនេះ ឈីន រតនៈ មានទីផ្សារការងារច្រើនជាងមុន។សូម្បីតែតម្លៃខ្លួន ក៏ ខ្ពស់ជាងមុនដែរ ៕ ចេនី

ឈីន រតនៈ ចេញបទចម្រៀងដំបូង «អ្នកមិនអន់ទេ» (មានវីដេអូ)ឈីន រតនៈ ចេញបទចម្រៀងដំបូង «អ្នកមិនអន់ទេ» (មានវីដេអូ)ឈីន រតនៈ ចេញបទចម្រៀងដំបូង «អ្នកមិនអន់ទេ» (មានវីដេអូ)