សាន ស្រីឡៃ ចេញបទ «នឹកគេស្ទើរស្លាប់ខ្លួនហើយ» ពិតជាពីរោះ (មានចម្រៀង)

6 Videos


ទីបំផុតអតីតបេក្ខនារីជើងខ្លាំងកម្មវិធី The Voice Cambodia រដូវកាលទីពីរ សាន ស្រីឡៃ ចេញបទចម្រៀងផ្ទាល់ខ្លួនហើយ ក្រោមចំណងជើងថា «នឹកគេស្ទើរស្លាប់ខ្លួនហើយ» កំពុងតែទទួលបានការគាំទ្រពេញហ្វេសប៊ុក ។

សាន ស្រីឡៃ ចេញបទ «នឹកគេស្ទើរស្លាប់ខ្លួនហើយ» ពិតជាពីរោះ (មានចម្រៀង)

គ្រាន់តែរយៈពេលពីរថ្ងៃប៉ុណ្ណោះមានអ្នកចូលទស្សនាបទចម្រៀងថ្មីរបស់ សាន ស្រីឡៃ រហូតដល់ ១៦២ ៤៦៤ ដង និង មានការចែកចាយបន្តដល់ទៅជាងប្រាំពាន់ដងបាត់ទៅហើយ ។ នេះគឺជាចំនួននៃការគាំទ្រដ៏ច្រើនលើសលប់មួយសម្រាប់តារាចម្រៀងជើងថ្មីរូបនេះ ម្យ៉ាងទៀតដោយសារតែបទចម្រៀងនេះជាការសម្រិតសម្រាំងបទភ្លេងដ៏ថ្មីសន្លាងមួយរបស់ផលិតកម្មរស្មីហង្សមាសដែលមានលក្ខណៈប្លែកអារម្មណសម្រាប់អ្នកស្តាប់ ផ្សំជាមួយការបញ្ចូល មនោសញ្ចេតនាយ៉ាងជ្រាលជ្រៅទៀតនោះ កាន់តែធ្វើឱ្យបទចម្រៀងថ្មីមួយនេះមានភាពពីរោះ និង ទាក់ទាញទ្វេដង ។

សាន ស្រីឡៃ ចេញបទ «នឹកគេស្ទើរស្លាប់ខ្លួនហើយ» ពិតជាពីរោះ (មានចម្រៀង)

ចង់ដឹងថាបទចម្រៀងដ៏ថ្មីសន្លាងនេះមានភាពទាក់ទាញប៉ុនណា សូមស្តាប់ទាំងអស់គ្នា ៖ ប្រមាញ់តួ