ឧបករណ៍​ថ្មី​អាច​ការ​ពារ​អ្នក​ពី​សំឡេង​រំខាន​ដែល​អ្នក​មិន​ចូល​ចិត្ត

ជាមួយនឹងឧបករណ៍ថ្មីនេះអ្នកនឹងលែងបារម្ភពីបញ្ហាសំឡេងរំខានទៀតហើយ ពីព្រោះតែវានឹងកាត់បន្ថយរលកសំឡេងរំខានទាំងនោះមិនឲ្យចូលមកជុំវិញខ្លួនអ្នក។

ឧបករណ៍ពិសេសនេះនឹងបង្កើតរនាំងការពារគ្មានរូបរាង ដែលរបាំងការពារនេះមានមុខងារទប់ស្កាត់សំឡេងរំខាន ដែលមកពីជុំវិញខ្លួនអ្នក។ វាមានរូបរាងតូច និងងាយស្រួលដាក់តាមខ្លួន មិនថា នៅក្នុងភោជ្ជនីយដ្ឋាន ហាងកាហ្វេ ឬ បន្ទប់គេនោះទេ សំឡេងរំខាន និងលែងមកបំផ្លាយសេចក្ដីរបស់អ្នកទៀតហើយ។

គួរបញ្ជាក់ឲ្យដឹងផងដែរថា ឧបករណ៍មួយនេះមានឈ្មោះថា Muzo ដែលវាស្ថិតនៅក្នុងគម្រោងនៅឡើយទេ ប៉ុន្តែវាត្រូវបានទទួលការកុម្មង់ទិញទុកមុន រាប់រយគ្រឿងរួចទៅហើយ ក្នុងតម្លៃ ក្នុងមួយគ្រឿង 159$ និង តម្លៃ 279$ សម្រាប់ការទិញ ២ គ្រឿង ។ គម្រោងមួយនេះក៏ត្រូវបានចូលរួមឧបត្ថមពីមនុស្សជាច្រើនផងដែរ ដោយមកដល់ពេលនៃទឹកប្រាក់ដែលទទួលបានពីការរៃអង្គាសពីវេបសាយ indiegogo គឺទទួលបានប្រមាណជាង 68 ម៉ឺនដុល្លារហើយ៕


  • ឧបករណ៍​ថ្មី​អាច​ការ​ពារ​អ្នក​ពី​សំឡេង​រំខាន​ដែល​អ្នក​មិន​ចូល​ចិត្ត已关闭评论
  • 20 views
  • Hide Sidebar
    A+
Publish on:2016/08/31  Category:បច្ចេកវិទ្យា
Tags: