ពិធីការិនី កែវ នីសា ធ្លាយវីដេអូ ឲ្យគ្រូល្បីឈ្មោះនៅថៃ សាក់យ័ន្តលើស្មា (មានវីដេអូ)

ភ្នំពេញៈ ពិធីការិនី ដែលមានឈ្មោះល្បីគួរសម ដែលមានឈ្មោះជាស្រីមេម៉ាយ ទាំងវ័យក្មេង អ្នកនាង កែវ នីសា នៅពេលថ្មីៗនេះ នៅលើបណ្តាញទំនាក់ទំនង សង្គម Facebook បានបង្ហោះតគ្នាៗ នៅវីដេអូមួយ ដែលនាងឲ្យគ្រូនៅប្រទេសថៃ សាក់យ័ន្ទ នៅលើស្មា ដោយជាដំបូង មានទស្សនិកជនថា នារីនៅក្នុងវីដេអូគ្រាន់ តែមានមុខមាត់ស្រដៀង និងខ្លះបានបង្ហាញ ភាពជឿជាក់យ៉ាងច្បាស់ថា នារីក្នុងរូបនោះ គឺច្បាស់ណាស់ជា នាង នីសា ប្រាកដមែន ។

តារាសម្តែង និងពិធីការិនីនៃទូរទស្សន៍ My TV និងស៊ីអិនស៊ី អ្នកមេម៉ាយសាច់ចាំ សម្រស់ស្រស់ស្អាត នាង កែវ នីសា នៅពេលថ្មីៗនេះ មានបណ្តាញ ​​សារព័ត៌មានក៏ដូចជា បណ្តាញទំនាក់ទំនងសង្គម បានបង្ហោះព្រោងព្រាត ក្នុងវីដេអូឃើញ នីសា បានពាក់អាវយឺតវាលក្លៀក ពណ៌ខ្មៅ និងបានបួងសក់ឡើងលើ អង្គុយសំពះ និងបែរខ្នងឲ្យបុរសចំណាស់ម្នាក់ ស្លៀកពាក់ស សាក់រូបឲ្យស្មារបស់នាង ដែលស្នាមសាក់នៅលើស្មា របស់នាង គឺមានទម្រង់ដូចគ្នា ទៅនឹងតារាហូលីវូដ អ្នកនាង អេជេលីណា ជូលី ។

បើតាមទំនៀម និងទម្លាប់នៃការចាក់សាក់ នៅកន្លែងដ៏ល្បី ក្នុងទីក្រុងបាងកក ប្រទេសថៃនោះ មានការលើកឡើង នូវជំនឿផ្សេងៗគ្នា ទៅតាមភេទ ​និងវ័យកាល របស់អ្នកចង់សាក់រូប។

ដោយម្ចាស់សាម៉ីខ្លួន អ្នកនាង កែវ នីសា មិនធ្លាប់បានប្រាប់មហាជន ពីអត្ថន័យនៃការសាករូបនេះ នៅលើស្នានាងឡើយ ​ព្រោះថា នាងគឺជាតារាមួយដួង ដែលតែងតែគេចវេស ពីអ្នកសារព័ត៌មាន។ ដូច្នេះ ចង់ដឹងថាទិដ្ឋភាព នៅក្នុងវីដេអូ និងរូបនារីនៅក្នុងវីដេអូនោះ គឺប្រាកដជា អ្នកនាង កែវ នីសាឫយ៉ាងណា សូមទៅទស្សនាទាំងអស់គ្នា៕

ប្រភព ៖
ដើមអម្ពិល

កំណត់ហេតុខ្មែរឡូត៖

ដោយឡែក រំលឹកព័ត៌មានចាស់កាលពីឆ្នាំ២០១៥ ពាក់ព័ន្ធនឹង កែវ នីសា ផងដែរថា មានប្រភពពីរង្វង់អ្នកសិល្បៈ បានទម្លាយឲ្យដឹងថា អ្នកមេម៉ាយសម្រស់ផូរផង់ អ្នកនាង កែវ នីសា តារាសម្តែង រាងស្តើងល្វតល្វន់ កំពុងតែមានខ្នងបង្អែក ដែលបាន រួមចំណែកជ្រោមជ្រែង ការងារសិល្បៈ និងជីវភាពប្រចាំថ្ងៃរបស់នាង ដែលធ្វើឱ្យអ្នកនៅក្បែរខ្លួន មិនហ៊ានប៉ះពាល់។ ប្រភពបាននិយាយថា បុរសដែលមានយសស័ក្តិធំម្នាក់នោះ មានការរាប់អានជិតដិតនឹង កែវ នីសា តែអ្នកខ្លះសង្ស័យថា លោកជាម្ចាស់បេះដូងថ្មី របស់មេម៉ាយរូបស្រស់នេះ...។

គេចាំបានថា អ្នកមេម៉ាយ កែវ នីសា កាលពីប៉ុន្មានឆ្នាំមុននេះ នាងបានបាត់បង់ភាពកក់ក្តៅ និង កិត្តិយសដោយសារតែចំណងស្នេហា របស់នាងត្រូវប្រេះស្រាំ។ ប៉ុន្តែក្រោយពីស្អំ ព្យាបាលបេះដូង ហើយនោះ ត្រូវបានទស្សិកជន មើលឃើញថា អ្នកមេម៉ាយរូបល្អនេះ មានស្នាមញញឹម ពេញក្នុងបេះដូងឡើងវិញ។ សេចក្តីរីករាយនេះ មិនត្រឹមតែ បានពីភាពជោគជ័យ ក្នុងអាជីពសិល្បៈជាថ្មីប៉ុណ្ណោះទេ ថែមទាំងធ្លាយព័ត៌មាន ចុងក្រោយថា នីសា រកបានអ្នកយល់ចិត្តម្នាក់។

ប្រភពពីអ្នករស់នៅផ្ទះក្បែរនាង បានទម្លាយមកថា បច្ចុប្បន្នមានបុរសម្នាក់វ័យ៤០ឆ្នាំប្លាយ មានតួនាទីក្នុងស្ថាប័នយោធា ដែលគេសង្ស័យថា បានស្គាល់ និងរាប់អាន កែវ នីសា ចាប់តាំងពីនាងចូលធ្វើពិធីការិនីនៅ ទូរទស្សន៍MYTVមកម្ល៉េះ។ មនុស្សជាច្រើនទាំងក្នុង និងក្រៅរង្វង់សិល្បៈកំពុង មានមន្ទិលសង្ស័យថា បុរសរូបនេះរួមចំណែកជ្រោមជ្រែង ការងារសិល្បៈ និងនៅពីក្រោយខ្នងនៃភាពហ៊ឺហារ របស់នាងទៀតផង។ ការបែកធ្លាយដំណឹងនេះ គឺទើបតែប៉ុន្មានខែនេះប៉ុណ្ណោះ បន្ទាប់ពីគេឃើញបុរសជិះរថយន្ត លុចស៊ី៥៧០ពណ៌ក្រហមម្នាក់ តែងតាមឃ្លាំមើល កែវ នីសា ដោយក្តីស្រលាញ់ តែគេមិនទាន់ដឹងថា បុរសនេះជាមនុស្ស តែមួយដែលធ្លាប់តាមស្នេហ៍នាង ឬយ៉ាងណាទេ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល [email protected]
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត https://www.facebook.com/khmerload