មណ្ឌល​មនុស្ស​ចាស់​ជរា​​​​នៅ​ជប៉ុន ​ត្រូវ​ល្បាប់​ភក់​​បាក់​សង្គ្រុប​​​សម្លាប់​​​៩​នាក់

​​​មនុស្ស​ចំនួន​​ ៩​នាក់​​ ត្រូវ​បាន​រក​ឃើញ​​​ស្លាប់​​នៅ​​ក្នុង​អគារ​​​មើលថែ​មនុស្ស​ចាស់​ជរា​ នៅ​ទីក្រុង​ Iwate ​នា​ថ្ងៃ​ទី​ ៣១​សីហា​នេះ ​បន្ទាប់​ពី​ល្បាប់​ភក់​​ហូរ​ផ្ទប់​​ទាំង​កម្រោល​​ជាមួយ​​អគារ​​​ស្នាក់​នៅ​ ក្រោយ​មាន​ព្យុះ​ទីហ្វុង​​​​ Lionrock កាលពីថ្ងៃ​អង្គារ​ម្សិលមិញ។

 

មណ្ឌល​មនុស្ស​ចាស់​ជរា​​​​នៅ​ជប៉ុន ​ត្រូវ​ល្បាប់​ភក់​​បាក់​សង្គ្រុប​​​សម្លាប់​​​៩​នាក់

 

​​បើ​យោង​​ទៅ​តាម​អាជ្ញាធរ​​​​​ទទួល​ដំណឹង​ថា​​ ជនរងគ្រោះ​​​​​ត្រូវ​បាន​ភក់​ហូរ​កប់​​ភ្លាម​ៗ​​ ទោះ​ចង់​គេច​ក៏​មិន​ទាន់។ ​មនុស្ស​ចំនួន​ ២នាក់ផ្សេង​ទៀត​​​​​​​​​ត្រូវ​គេ​រាយការណ៍​ថា​ស្លាប់​​​​នៅ​​តំបន់​ផ្សេង​​ក្នុង​ទីក្រុង​ខាង​លើ ខណៈ​​​ម្នាក់​​ទៀត​​​បាត់​ខ្លួន​​នៅ​​កោះ​ហុកកៃដូ។

 

ព្យុះ​កំណាច​នេះ​​​បាន​បង្ក​​​ទៅ​ជា​ទឹក​ជំនន់​​​​ទៅ​តំបន់​ជាច្រើន​​នៃ​ទីក្រុង​ Iwate និង​​កោះហុកកៃដូ បណ្ដាល​​ឲ្យ​​​​ពលរដ្ឋ​​ជាង​ ៦០០​នាក់​​​​ត្រូវ​ដាច់​ភ្លើង។ តំបន់​ Iwate ធ្លាប់​​ត្រូវ​បាន​រងគ្រោះ​ពី​ការ​វាយប្រហារ​ធ្ងន់ធ្ងរ​បំផុត​មួយ​ពី​ព្យុះ​​​ស៊ូណាមិ កាល​ពី​ខែ​មិនា​​ឆ្នាំ​ ២០១១៕

 

មណ្ឌល​មនុស្ស​ចាស់​ជរា​​​​នៅ​ជប៉ុន ​ត្រូវ​ល្បាប់​ភក់​​បាក់​សង្គ្រុប​​​សម្លាប់​​​៩​នាក់

 

មណ្ឌល​មនុស្ស​ចាស់​ជរា​​​​នៅ​ជប៉ុន ​ត្រូវ​ល្បាប់​ភក់​​បាក់​សង្គ្រុប​​​សម្លាប់​​​៩​នាក់

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ The Asahi Shimbun