នាយក​រដ្ឋមន្ត្រី​ថៃ​ ជំរុញ​ពលរដ្ឋ​​ឲ្យ​ស្លៀក​ពាក់​ប្រពៃណី​​​ញឹកញាប់​

នាយក​រដ្ឋមន្ត្រី​ថៃ​​​​​ប្រាយុទ្ធ ចាន់អូចា​ បាន​ជំរុញ​លើក​ទឹក​​ចិត្ត​​ប្រជាជន​ថៃ​​ស្លៀកពាក់​​​ឈុត​ប្រពៃណី​​​ឲ្យ​បាន​ញឹក​ញាប់​ ដោយ​មិន​ចាំបាច់​​​​រកសម្លៀកបំពាក់ណា​​តម្លៃ​ថ្លៃ​​​​​ក៏​បាន។

 

នាយក​រដ្ឋមន្ត្រី​ថៃ​ ជំរុញ​ពលរដ្ឋ​​ឲ្យ​ស្លៀក​ពាក់​ប្រពៃណី​​​ញឹកញាប់​

 

 

លោក​បាន​ថ្លែង​បែប​កំប្លែង​​​​ទៅ​កាន់​​មនុស្សម្នា​នៅ​ថ្ងៃ​អង្គារ​ម្សិលមិញ​​ថា អ្នក​មិន​មាន​​ប្រាក់​​​ទិញ​សំលៀកបំពាក់​​ប្រពៃណី​​​​ប្រាប់​គាត់ គាត់​អាច​​ជួយ​បាន។ នាយករដ្ឋមន្ត្រី​​​កើត​ចេញ​ពី​រដ្ឋប្រហារ​​​រូប​នេះ​​ក៏​បាន​​​ព្រមាន​ដែរ​ថា ប្រសិន​​បើ​គ្រប់​គ្នា​ស្លៀកពាក់​តែ​​​​ស្ទាយ​ទាន់​សម័យ ​នោះ​​​​​ឈុត​ប្រពៃណី​នឹង​ត្រូវ​បាត់បង់​ជាក់​ជាមិនខាន។

 

ចាប់​តាំង​​ពី​​​ឆ្នាំ​​ ១៩៩០​​មក ស្ថាប័ន​រដ្ឋ​​​ និង​អង្គការ​​អប់រំ​​មួយ​ចំនួន ​​​បាន​​​​ដាក់​ចេញ​​គោលការណ៍​​​មួយ​​​ថា បុគ្គលិករបស់​​​ពួកគេ​ចាំបាច់​​ស្លៀកពាក់​​​ប្រពៃណី​​ក្នុង​ឱកាស​ពិសេស​​​​​​ៗ​​របស់​ស្ថាប័ន។ ចំណាត់​ការ​នោះ​ ​​បាន​​​​ធ្វើ​​​ឲ្យ​សំលៀកបំពាក់​​ប្រពៃណី​​​​​​​​​កាន់​តែ​មាន​ការ​ពេញ​និយម​ខ្លាំង​ឡើង៕

 

នាយក​រដ្ឋមន្ត្រី​ថៃ​ ជំរុញ​ពលរដ្ឋ​​ឲ្យ​ស្លៀក​ពាក់​ប្រពៃណី​​​ញឹកញាប់​

 

នាយក​រដ្ឋមន្ត្រី​ថៃ​ ជំរុញ​ពលរដ្ឋ​​ឲ្យ​ស្លៀក​ពាក់​ប្រពៃណី​​​ញឹកញាប់​

 

 

ប្រែ​សម្រួល៖ ឡេង ភារុណ
ប្រភព៖ bangkok.coconuts