គីម ជុងអ៊ុន ប្រើ​កាំភ្លើង​ធំ​ប្រហារ​ជីវិត​មន្ត្រី​ជាន់​ខ្ពស់ ២​រូប ដោយ​សារ​ដេក​លក់​ពេល​ប្រជុំ

មេ​ដឹក​នាំ​ផ្តាច់​ការ​កូរ៉េ​ខាង​ជើង លោក គីម ជុងអ៊ុន បាន​បញ្ជា​ឲ្យ​ប្រហារ​ជីវិត​មន្រ្តី​ជាន់​ខ្ពស់​របស់​ខ្លួន ២​រូប ដោយ​ប្រើ​ប្រាស់​កាំភ្លើង​ធំ​បាញ់​យន្តហោះ ដោយ​សារ​តែ​ពួក​គេ​​ម្នាក់​បាន​ដេក​លក់​នៅ​ពេល​ប្រជុំ និង​​ម្នាក់​ទៀត​ធ្វើ​តាម​គំនិត​ផ្ទាល់​ខ្លួន។

 

គីម ជុងអ៊ុន ប្រើ​កាំភ្លើង​ធំ​ប្រហារ​ជីវិត​មន្ត្រី​ជាន់​ខ្ពស់ ២​រូប ដោយ​សារ​ដេក​លក់​ពេល​ប្រជុំ

 

លោក រី យ៉ុងជីន (Ri Yong Jin) មន្រ្តី​ជាន់​ខ្ពស់​នៅ​ឯ​ក្រសួង​អប់រំ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត បន្ទាប់​ពី​រូប​គាត់​បាន​ដេក​លក់​នៅ​ក្នុង​កិច្ច​ប្រជុំ​មួយ នៅ​ពេល​ដែល​លោក គីម ជុងអ៊ុន កំពុង​និយាយ។ បន្ទាប់​ពី​ដេក​លក់​ដោយ​ចៃដន្យ លោក រី ត្រូវ​បាន​ឃាត់​ខ្លួន​យក​ទៅ​សួរ​ចម្លើយ ហើយ​ត្រូវ​បាន​ភ្នាក់ងារ​សន្តិសុខ​រក​ឃើញ​ភស្តុតាង នៃ​ភាព​មិន​ស្មោះ​ត្រង់ និង​មិន​គោរព​ចំពោះ លោក គីម ជុងអ៊ុន។

 

រីឯ​លោក វ៉ាង មីន (Hwang Min) អតីត​រដ្ឋ​មន្រ្តី​ក្រសួង​កសិកម្ម ក៏​ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត​ដូច​គ្នា។ បទ​ល្មើស​របស់​លោក វ៉ាង គឺ​បង្កើត​គំនិត​ជា​ច្រើន​ដើម្បី​បង្កើន​ផលិតកម្ម​កសិកម្ម ដែល​ធ្វើ​ឲ្យ​ប៉ះ​ពាល់​ដល់ លោក គីម ជុងអ៊ុន។

 

មន្រ្តី​ជាន់​ខ្ពស់​ទាំង​២​រូប​ខាង​លើ​នេះ ត្រូវ​បាន​កាត់​ទោស​ប្រហារ​ជីវិត ដោយ​ប្រើ​ប្រាស់​កាំភ្លើង​ធំ​បាញ់​យន្តហោះ នៅ​ឯ​សាលា​យោធា ក្នុង​ទីក្រុង​ព្យុងយ៉ាង។ គួរ​រំលឹក​ថា អតីត​រដ្ឋ​មន្រ្តី​ក្រសួង​ការពារ​ជាតិ លោក ហ៊ីយ៉ុន យ៉ុង ឆុល (Hyun Yong Chol) ក៏​ត្រូវ​គេ​ជឿ​ជាក់​ថា បាន​ទទួល​ទោស​ប្រហារ​ជីវិត​កាល​ពី​ឆ្នាំ​មុន​ដែរ ពី​បទ​ក្បត់​ជាតិ៕

ប្រែ​សម្រួល ៖ សេង ឡុង
ប្រភព ៖ dailymail