Chelsea ​ចង់​​ទិញ​យក​ David Luiz ​​វិញ​ តែ​​ PSG ​មាន​លក្ខខ័ណ្ឌ​មួយ

ក្លឹប​តោ​ខៀវ​ Chelsea បាន​ដេញ​ថ្លៃ​៣២​លាន​ផោន​ (ជិត​៤២​លាន​ដុល្លារ) ​ចង់​ទិញ​យក​ខ្សែ​ការពារ​ David Luiz ​ពី​ក្លឹប​ Paris Saint-Germain ត្រឡប់​​ទៅ​​ទឹក​ដី​ Stamford Bridge ​វិញ​ ប៉ុន្តែ​ក្លឹប​​ជើង​ឯក​បារាំង​ ត្រូវ​ការ​ស្វែង​រក​អ្នក​ជំនួស​​តំណែង​របស់​គេ​បាន​សិន ទើប​ព្រម​លក់​​ឲ្យ។ នេះ​បើ​តាម​ Goal។

 

Chelsea ​ចង់​​ទិញ​យក​ David Luiz ​​វិញ​ តែ​​ PSG ​មាន​លក្ខខ័ណ្ឌ​មួយ

David Luiz

 

កីឡាករ​ជម្រើស​ជាតិ​ប្រេស៊ីល​ បាន​ផ្ទេរ​ពី​ក្លឹប​ Benfica ​ទៅ​ Chelsea កាល​ខែ​មករា ឆ្នាំ​២០១១ ​ក្នុង​តម្លៃ​២១​លាន​ផោន។ ប៉ុន្តែ​ក្រោយ​ឈ្នះ​ UEFA Champions League ​ក្រុម​ PSG ក៏​ទិញ​យក​​​រូប​គេ​ ​នូវ​តម្លៃ​៥០​លាន​ផោន ដែល​ជា​តម្លៃ​​ខ្សែ​ការពារ​ថ្លៃ​បំផុត​លើ​លោក​កាល​ឆ្នាំ​២០១៤។

 

Chelsea ​ចង់​​ទិញ​យក​ David Luiz ​​វិញ​ តែ​​ PSG ​មាន​លក្ខខ័ណ្ឌ​មួយ

 

យ៉ាងណាមិញ​ ក្រោយ​ខក​ខាន​ឱកាស​ទិញ​យក​ Kalidou Koulibaly ​ពី​ក្លឹប​ Napoli ក្រុម​តោ​ខៀវ​របស់​លោក​ Antonio Conte ​ចង់​បាន​ David Luiz មុន​ទីផ្សារ​ដោះដូរ​កីឡាករ​បិទ​នៅ​យប់​នេះ ខណៈ​ដែល​​ក្លឹប​​នៅ​ទីក្រុង​ឡុងដុង​មួយ​នេះ​ ក៏​​ព្រម​ទិញ​​ខ្សែ​ការពារ​ Marcos Alonso ពី​ ACF Fiorentina ​តម្លៃ​២៣​លាន​ផោន​ផង​ដែរ និង​រង​ចាំ​តែ​​​ប្រកាស​ផ្លូវការ​ប៉ុណ្ណោះ៕

 

ប្រែ​សម្រួល៖ វិន ជីវ័ន្ត
ប្រភព៖ Goal