កើតអីទៅ! ឃើញឈរលាងឡានសុខៗ​នោះ

រាជធានី​ភ្នំពេញ ៖ សេចក្តីរាយការណ៍​បឋម​ឱ្យ​ដឹង​ថា បុរស​ម្នាក់​​ស្លាប់​ភ្លាម​ៗ​នៅ​នឹង​កន្លែង ដោយ​គេ​មិនដឹង​ពី​មូលហេតុ​នោះ​ទេ ខណៈ​គាត់​​​បើករថយន្ត​ធុន​ធំ​មួយ​គ្រឿង ​ចូល​មក​កន្លែង​លាង ពេល​នោះ​ឃើញ​ជន​រង​គ្រោះ​ មកឈរ​កាន់​ទុយោ​​​បាញ់​សម្អាត​កង់​រថយន្ត​ដោយ​ខ្លួនឯង ស្រាប់តែ​ដួល​ស្លាប់​តែ​ម្តង ។

ហេតុការណ៍​នេះ បង្ក​ឱ្យ​ភ្ញាក់ផ្អើល​កាលពី​វេលា​ថ្ងៃត្រង់​ថ្ងៃ​ទី​៣១ សីហា ២០១៦ ស្ថិត​នៅ​កន្លែង​លាង​រថយន្ត​មួយ​កន្លែង (​ជិត​ផ្លូវ​រថ​ភ្លើង​) ក្នុងភូមិ​សំរោង​ក្រោម ខណ្ឌ​ពោធិ៍​សែន​ជ័យ ។

ជន​រង​គ្រោះ​ ត្រូវ​បាន​ស្គាល់ឈ្មោះ​មុត ធឿ​ន អាយុ​៣១​ឆ្នាំ ជា​អ្នក​បើកបររថយន្ត មាន​ទីលំនៅ​ក្នុងភូមិ​ពង្រ ឃុំ​តាំង​ស្យា ស្រុក​ភ្នំ​ស្រួច ខេត្តកំពង់ស្ពឺ ។ បើករថយន្ត​ម៉ាក​ហ្វ៊ុ​យ​ហ្សូ ពណ៌​ទឹកប៊ិច​លា​យស ពាក់​ស្លាក​លេខ​ភ្នំពេញ 3D-5991 ។ បច្ចុប្បន្ន សមត្ថកិច្ច​កំពុង​ធ្វើការ​ត្រួតពិនិត្យ​រក​មូលហេតុ ។ ករណី​នេះ មានអ្នកខ្លះ​និយាយ​ថា សង្ស័យ​តែ​ឆក់​ខ្សែភ្លើង តែ​សមត្ថកិច្ច​​​រក​មិនឃើញ​​​ការ​ឆក់នោះទេ ។