អាចទេ? ​មូលហេតុ​ពុលធ្ងន់ធ្ងរក្នុងហាងខារ៉ាអូខេយប់មិញ​​គឺ…

រាជធានីភ្នំពេញ ៖ សេចក្តីរាយការណ៍បឋមឱ្យ​ដឹងថា មាន​ការ​ភ្ញាក់​​ផ្អើល​ស្ថិត​នៅ​​ខារ៉ាអូខេយីហោ «​ញូ​ហ្សឺ​លែ​ន​» ជិត​​ផ្សារ​មាន់​អាំង​​​ក្នុង​សង្កាត់​បឹង​កក់​២ ខណ្ឌទួលគោក បន្ទាប់ពី​​មនុស្ស​៧នាក់ បាន​​ពុល​​អាហារ​ក្នុង​ខារ៉ាអូខេ បណ្តាលឱ្យក្អួត​ចង្អោរធ្ងន់ធ្ងរ ហើយ​គេ​​បញ្ជូន​​​ទៅ​​សង្គ្រោះ​​នៅ​មន្ទីរពេទ្យ​កាល់​ម៉ែតភ្លាមៗ ។

​ប្រភពឱ្យ​ដឹងថា​ ហេតុការណ៍នេះ​​ បាន​​កើតឡើង​តាំងពី​យប់មកម្ល៉េះ​ ប៉ុន្តែ​​​ម្ចាស់​ហាង​ខារ៉ាអូខេ​ ​បាន​ព្យាយាម​លាក់​​​បាំង​ព័ត៌មាន​​ទើប​តែ​​ភ្ញាក់​ផ្អើល​ ​នៅ​ព្រឹក​ថ្ងៃ​ទី​៣១​ សីហា​ នេះទេ ​។ ​បច្ចុប្បន្ន​ជន​រង​គ្រោះ​ទាំង​៧​នាក់ កំពុង​ជួយ​សង្គ្រោះ​បន្ទាប់ ដោយ​មិន​ទាន់​ដឹង​ខ្លួន​នៅឡើយ​។

ប្រភពបន្តទៀតថា ជនរងគ្រោះទាំង៧នាក់នោះ មិនត្រូវគេស្គាល់អត្តសញ្ញាណដែរ គ្រាន់តែដឹងថា ជាភ្ញៀវ៥នាក់ និង​នារី២នាក់​ជាបុគ្គលិក ។ ដោយឡែក ប្រភពមួយទៀតក៏​​បង្ហើបថា ជនរងគ្រោះ​ទាំង៧នាក់នេះ អាចបណ្តាលមកពី​​​​ផឹកស្រាបៀរ​ ABC លាយ​ជាមួយកាហ្វេ ទើប​​ទៅជាបែបនេះ ។ តែទោះបីជា​យ៉ាងណា មូលហេតុពិតប្រាកដនោះ​ សមត្ថកិច្ចកំពុងស៊ើបអង្កេតហើយ។