មេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯក ជុំ សុជិត​ ជិះម៉ូតូដួលខ្លួនឯងរងរបួសធ្ងន់ (មានវីដេអូ)

(ភ្នំពេញ)៖ មេបញ្ជាការរងអាវុធហត្ថរាជធានីភ្នំពេញ លោកវរៈសេនីយ៍ឯក ជុំ សុជិត ត្រូវបានប្រជាពលរដ្ឋធ្វើដំណើរកាត់ប្រទះឃើញដេកដួលម្នាក់ឯង ហើយមុខប្រលាក់ឈាមពេញមុខ​ សង្ស័យតែដួលម្នាក់ឯង នៅយប់ថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ត្រង់ចំណុចផ្លួវ១០០៣ កែងនិងផ្លួវ៣២៧ ស្ថិតក្នុងសង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ។

​តាមប្រភពពីកន្លែងកើតហេតុ បានឲ្យដឹងថា មុនពេលកើតហេតុ ប្រជាពលរដ្ឋធ្វើដំណើរត្រង់ចំណុចខាងលើ ក៏ប្រទះឃើញបុរសម្នាក់ស្លៀកពាក់ឯកសណ្ឋានកងរាជអាវុធហត្ថ បានដេកដួលមុខប្រលាក់ឈាម ហើយដេកជិតម៉ូតូមួយគ្រោះ ដែលដួលទៅលើដីផងដែរនោះ ដោយមិនដឹងមូលហេតុច្បាស់លាស់នោះទេ ទើបគេប្រញាប់រាយការណ៍ ទៅ​កម្លាំងសមត្ថកិច្ច ក៏ដូចជាកម្លាំងកងរាជអាវុធហត្ថ ដែលប្រចាំ ឲ្យមកជួយអន្តរាគមន៍។

សមត្ថកិច្ចមូលដ្ឋាន បានបញ្ជាក់ថា បុរសរងគ្រោះខាងលើមានឈ្មោះ ជុំ សុជិត ​មុខងារ ជាមរបញ្ជាការរង កងរាជអាវុធហត្ថរាជធានីភ្នំពេញ ហើយជិះម៉ូតូណៃហត ព័ណ៌ខៀវ ពាក់ស្លាកលេខខេមរភូមិន្ទ1-2328 ហើយបើការពិនិត្យស្លាកស្នាម បានឲ្យដឹងថាឃើញស្នាមម៉ូតូខាងលើ ជិះមកពីជើង ទៅត្បូងតាមផ្លួវ១០០៣ ហើយលុះមកដល់ចំណុចកើតហេតុ គ្មានអ្នកណាម្នាក់ដឹងថា ជនរងគ្រោះខាងលើ ដួលដោយសារមូលហេតុអ្វីនោះទេ ​តែមានអ្នកនៅម្ដុំនោះសង្ស័យថាជនរងគ្រោះប្រហែលជារអិលខ្សាច់ ដែលនៅគែមថ្នល់នោះ ហើយត្រូវដួលអូសបែកមុខមាត់ដូច្នេះ។

ក្រោយពេលកើតហេតុជនរងគ្រោះ ត្រូវបានរថយន្ដសង្គ្រោះ​របស់គ្លីនិកឯកជន ហុង ហាក់ មកដឹកជនរងគ្រោះយកទៅកាន់មន្ទីរពេទ្យ ព្រះកេតុមាលា ដើម្បីសង្គ្រោះ ចំណែកឯម៉ូតូជនរងគ្រោះ ត្រូវបានកម្លាំងអាវុធហត្ថ យកទៅរក្សាទុក​ នៅមូលដ្ឋានអាវុធហត្ថខណ្ឌសែនសុខ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

 គួររំលឹកផងដែរថា មន្ដ្រីនគរបាល ប៉ុស្ដិ៍ចោមចៅម្នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ដួលម៉ូតូ ស្រាប់តែរាលកៃកាំភ្លើង ចំភ្លៅកូនស្រីរបស់ខ្លួន ពេលកំពុងដឹកចេញពី សាលាទៅផ្ទះនៅ កាលពីព្រឹកថ្ងៃទី៧ ខែសីហា ឆ្នាំ២០១៥ កន្លងទៅនេះ ស្ថិតនៅលើផ្លូវជាតិលេខ៣ ក្បែរបន្ទាយទាហាន ង៧០ ។

អធិការនគរបាល ខណ្ឌពោធិ៍សែនជ័យ លោក យឹម សារ៉ាន់ បានបញ្ជាក់ថា ក្រោយពីចូលរួមដេញ បង្ក្រាបក្រុមចោរប្លន់ បន្ទាប់ពី ធ្វើសកម្មភាពនៅខណ្ឌដង្កោនោះ មន្ដ្រីនគរបាលរូបនេះ បានបើកម៉ូតូទៅយកកូនស្រី នៅឯសាលាឆ្ពោះទៅផ្ទះ ប៉ុន្ដែពេលកំពុងធ្វើ ដំណើរតាមដងផ្លូវក៏ វ៉ាក់អឺជាមួយរថយន្ដ បណ្ដាលឱ្យដួលក៏ រាលកៃកាំភ្លើងចំភ្លៅស្ដាំ របស់កូនស្រីតែម្ដង ប៉ុន្ដែមិនបណ្ដាលឱ្យប៉ះ ពាល់ដល់អាយុជីវិតនោះទេ ។

យោងតាមសេចក្ដីរាយការណ៍ ពីភ្នាក់ងារនៅ ខណ្ឌពោធិ៍សែនជ័យ បានឱ្យដឹងថា មន្ដ្រីនគរបាលរូបនេះឈ្មោះ ឆន អាយុជាង៤០ឆ្នាំ ទទួលការងារព្រហ្មទណ្ឌ នៅប៉ុស្ដិ៍នគរបាល ចោមចៅ ។

ក្រោយកើតហេតុ ក្មេងស្រីរងគ្រោះអាយុ ប្រមាណ១០ឆ្នាំ ត្រូវបានបញ្ជូនទៅព្យាបាល របួសនៅមន្ទីរពេទ្យក្បែរនោះភ្លាមៗផងដែរ។

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត