សេង សូ​ណា បង្ហាញ​សម្រស់​សុដន់ និង​បែប​ស្រើបស្រាលតាម​វី​ដេ​អូ​ឃ្លី​ប

រាជធានី​ភ្នំពេញ ៖ តារា​សម្តែង​ដែល​ចូល​ចិត្ត​បង្ហាញ​សម្រស់​ដើមទ្រូង​នាង​សេង សូ​ណា បាន​បញ្ចេញ​វី​ដេ​អូ​ឃ្លី​ប​ខ្លី​មួយ​បង្ហាញ​ភាព​ស្រើបស្រាល និង​សិច​ស៊ី​បង្ហោះ​តាម​ហ្វេ​ស​ប៊ុ​ក​កាលពី​ពេល ថ្មី​ៗ​កន្លង​មក ។

ការ​បង្ហាញ​រូបភាព​សិច​ស៊ី​របស់​សេង សូ​ណា នេះ​មិនមែន​ជា​រឿង​មួយ​ថ្មី​ទេ ពោល​គឺ​នាង​ធ្លាប់​ធ្វើ​បែប​នេះ​ម្តង​ជា​ពីរ​រួច​មក​ហើយ បើ​ទោះបីជា​រង​ការ​រិះគន់​ពី​មហាជន​ក៏​ដោយ ។

ក្នុង​វី​ដេ​អូ​ឃ្លី​នោះ​សេង សូ​ណា ស្លៀក​ឈុត​រូ​៉​បរា​ត្រី​ពណ៌​ផ្កាឈូក រំលេច​សុដន់​ជាមួយនឹង​កាយវិការ​ស្រើប​ស្រាយ​ដេក​នៅ​លើ​គ្រែ ។ ទោះជា​យ៉ាងណា​ក៏​ដោយ ការ​បញ្ចេញ​រូបភាព​របស់​សេង សូ​ណា នោះ​មិនសូវ​ទទួល​បានការ​គាំទ្រ​ច្រើន​ពី​អ្នកលេង​ហ្វេ​ស​ប៊ុ​ក​ឡើយ ខណៈ​នាង​ស្ងប់ស្ងាត់​ក្នុង​វិស័យ​សិល្បៈ ។

អ្នក​ទស្សនា​មួយ​ចំនួន​ចំអក​ទៅ​សេង សូ​ណា ថា តើ​ការ​បង្ហោះ​រូបភាព​បែប​នេះ​ទទួល​បាន​អ្វី​មក​វិញ ។ សេង សូ​ណា ឆ្លើយ​យ៉ាង​ខ្លី​ថា «​នាង​មិន​ចង់បាន​អ្វី​ឡើយ​» ។

កាលពី​អំឡុង​ឆ្នាំ​២០១៤ ក្រោយ​ពី​អវត្តមាន​ក្នុង​ពិភព​សិល្បៈ​អស់​ជាង​មួយ​ឆ្នាំ​នោះ តារា​សម្តែង​នាង​សេង សូ​ណា បាន​បង្ហាញ​ភាព​សិច​ស៊ី​ដោយ​មិន​ខ្លាចញញើត​ចំពោះ​មុខ​ម៉ាស៊ីន​ថត​របស់​អ្នក​សារព័ត៌មាន​ទ្បើ​យ ក្នុង​ពេល​ដែល​នាង​ចូលរួម​សម្តែង​ឱ្យ​ផលិតកម្ម​បុប្ផា ថត​ខារ៉ាអូខេ​សម្រាប់​បុណ្យចូលឆ្នាំ​ថ្មី​ប្រពៃណី​ជាតិ ។

រូបភាព​របស់​នាង​សេង សូ​ណា ត្រូវ​គេ​បង្ហោះ​នៅ​លើ​គេហទំព័រ​ព័ត៌មាន ក្នុងស្រុក​មួយ ហើយ​ត្រូវ​គេ​ចែកចាយ​បន្ត​តាម​ហ្វេ​ស​ប៊ុ​ក ។

តារា​សម្តែង​មាន​ប្រភព​ពី​ខេត្តបាត់ដំបង​សេង សូ​ណា​បញ្ជាក់​ថា នាង​បាត់​មុខ​មួយ​រយៈ​ពី​ពិភព​សិល្បៈ ហេតុនេះ​ពេល​ត្រ​ទ្ប​ប់​មក​វិញ នាង​ត្រូវធ្វើ​អ្វី​ដើម្បី​ជា​ការ​ទាក់ទាញ​ទស្សនិកជន​ជា​ថ្មី​ទ្បើ​ង​វិញ ។ ការ​បង្ហាញ​ភាព​សិច​ស៊ី​របស់​នាង​នា​ពេល​នេះ​គឺ​មិន​បារម្ភ​ពី​ការ​រិះគន់​ទ្បើ​យ ។ ការ​វិល​មក​កាន់​ពិភព​សិល្បៈ​ជា​ថ្មី​របស់​នាង គឺ​ក្នុង​គោលបំណង​បំបាត់​ចោល​រឿងរ៉ាវ​ស្នេហា​ដែល​បាន​ជួប​ប្រទះ ហើយ​ចាប់ផ្តើម លេងខ្លួន​ឱ្យ​មាន​ភាព​ភ្ញាក់ផ្អើល​នៅ​ក្នុង​អាជីព​សិល្បៈ​របស់​នាង​ជា​ថ្មី ។ នាង​បន្ថែម​ថា «​ក្នុង​វ័យ​នា​ពេល​នេះ​ទៅ​ហើយ នាង​ខ្ញុំ​មិន​ខ្លាច​នូវ​ភាព​សិច​ស៊ី​នេះ​ទទួល​រង​នូវ​ការ​រិះគន់​ទេ ខណៈ​ពេល​ដែល​ភាព​សិច​ស៊ី​របស់​នាង​ខ្ញុំ​មិន​ដល់​ថ្នាក់​ស្រាត​ទាំង​អស់នោះ​ទ្បើ​យ​» ។

នៅ​ពេល​សួរ​ថា កន្លង​មក​តារា​មួយ​ចំនួន​រង​ការ​រិះគន់​ខ្លាំង​ពី​មហាជន​ស្ទើរតែ​បាត់បង់​អាជីព​សិល្បៈ​ដោយសារ​ភាព​សិច​ស៊ី​នេះ ចំពោះ​នាង​តើ​ភ័យ​ខ្លាច​ទេ ? នាង សេង សូ​ណា ឆ្លើយ​តប​ថា ភាព​សិច​ស៊ី​របស់​នាង គឺ​មិន​បាន​គិតដល់​ចំណុច​មួយ​នេះ​ទ្បើ​យ ព្រោះ​នាង​គិត​ថា អ្វី​ដែល​នាង​ធ្វើ​ក្នុង​ន័យ​សិល្បៈ​ប៉ុណ្ណោះ មិនមែន​ទាក់ទាញ​ក្នុង​ផ្លូវ​សេ្ន​ហា​ឡើយ៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ ដោយឡែក រំលឹកព័ត៌មានចាស់លើកមុនផងដែរថា ដែល​មិនសូវ​ឧស្សាហ៍​ឃើញ​មុខ​ក្នុង​ពិភព​សិល្បៈ​ដូច​តារា​ផ្សេង​នោះ នៅ​តែ​ទទួល​បានការ​ចាប់អារម្មណ៍​ពី​ទស្សនិកជន​នៅឡើយ ។ ប្រការ​ដែល​មហាជន​នៅ​ចង់​តាមដាន​ជីវិត​ឯកជន​របស់​តារា​ស្រី​សេង សូ​ណា ព្រោះតែ​នាង​ចូល​ចិត្ត​បញ្ចេញ​ភាព​សិច​ស៊ី ជា​ពិសេស​ដើមទ្រូង​ទ្រលុកទ្រលុន​របស់​នាង ។

តារា​សម្តែង​និយម​សម្ញែង​គល់​សុដន់​សេង សូ​ណា បាត់​មុខ​ពី​ពិភព​សិល្បៈ​ឈឹង ហើយ​ត្រូវ​គេ​សង្ស័យ​ថា នាង​សម្ងំ​ថត​រឿង​សិច​ឱ្យ​ផលិតកម្ម​បរទេស​មួយ ។ ការ​សង្ស័យ​បែប​នោះ បន្ទាប់​ពី​សេង សូ​ណា ប្រកាស​ថា នាង​ចង់​ថតរឿង​សិច​ឱ្យ​មហាជន​បានឃើញ ខណៈ​ដែល​នាង​ទទួល​រង​ការ​វាយប្រហារ​ខ្លាំង​ពី​មហាជន ជុំវិញការ​ស្លៀកពាក់​សិច​ស៊ី​បញ្ចេញ​សម្រស់​សុដន់ ។ 

មិនថយ៉ាងណា សេង សូ​ណា​ នាងក៏បាន​បញ្ជាក់​ថា នាង​មិន​បាន​ថត​រឿង​សិច​ទេ ។ ពី​មុន​សូ​ណា​ធ្លាប់​បាន​ចុះ​កិច្ចសន្យា​ជាមួយ​ផលិតកម្ម​បរទេស​មួយ​មែន ប៉ុន្តែ​មិនមែន​ដើម្បី​ថត​រឿង​សិច​ឡើយ ។ «​នាង​ខ្ញុំ​មិន​បាន​ប្រព្រឹត្ត​ដូច​អ្វី​ដែល​គេ​បាន​លើក​ឡើង​ទេ ថ្វី​ដ្បិតតែ​នាង​ខ្ញុំ​ជា​តារា​សម្តែង​ដែល​និយម​ថត​បែប​សិច​ស៊ី​ក៏​ដោយ តែ​នាង​ខ្ញុំ​នៅ​សល់​ភាព​អៀនខ្មាស​ក្នុង​នាម​ជា​ស្ត្រី​ខ្មែរ​ដែរ ដូច្នេះ​នាង​ខ្ញុំ​មិន​អាច​ទៅ​រួច​ឡើយ ។ ប្រសិនបើ​ខ្ញុំ​ហ៊ាន​ថត​រឿង​សិច​មែន ក៏​ខ្ញុំ​មិន​ប្រកែក​ដែរ ខ្ញុំ​ពិតជា​ហ៊ាន​ប្រឈម​មុខជា​មួយ​មហាជន​មិន​ខាន ខ្ញុំ​ហ៊ាន​ធ្វើ​គឺ​ហ៊ាន​ទទួលខុសត្រូវ ។

ការ​បាត់​មុខ​របស់​នាង​ខ្ញុំ​ដោយសារ​តែ​នាង​ខ្ញុំ​សម្ងំ​ថែរក្សា​គភ៌​នៅ​ក្នុង​ផ្ទៃ​ដែល​នាង​ខ្ញុំ​បាន​ទៅ​ចាក់​មេជី​វិត​នៅ​ប្រទេស​ថៃ​ទេ ។ បច្ចុប្បន្ន​ខ្ញុំ​ក៏​មិន​បាន​ចេញ​ទៅ​ក្រៅប្រទេស​អី​ដែរ ខ្ញុំ​កំពុង​តែ​រស់នៅ​ក្នុង​ប្រទេស​ខ្មែរ​» ។

សេង សូ​ណា នៅ​តែ​ធ្វើ​ឱ្យ​គេ​មាន​មន្ទិល​សង្ស័យ​ពី​រឿង​ចាក់​មេជី​វិត​ឱ្យ​មានកូន ខណៈ​គេ​ដឹង​ថា​នាង​មាន​គូស្នេហ៍ ។ គេ​មិនសូវ​ជឿ​ថា សូ​ណា​ចាក់​មេជី​វិត​ឡើយ ដ្បិត​យល់​ថា ស្ត្រី​ទាំងអស់​តែងតែ​ប្រាថ្នា​បានកូន​តាម​បែប​ធម្មជាតិ ពិត​ៗ ជា​ពិសេស​ក្នុង​ភាព​ជា​ប្តី​-​ប្រពន្ធ​។ ម្យ៉ាង​ការ​ចាក់​មេជី​វិត​ត្រូវ​ចំណាយ​ប្រាក់​ខ្ពស់​ណាស់ ។

ច្រើន​ឆ្នាំ​កន្លង​មក អ្នក​នាង​ខាត់ សុ​ឃី​ម ក៏​បាន​អះអាង​ដែរ​ថា នាង​មានកូន​ប្រុស​ដោយ​មិន​មាន​ស្វា​មីនោះ ដោយសារ​ចាក់​មេជី​វិត ។​បច្ចុប្បន្ន​មាន​អ្នកសិល្បៈ​ម្នាក់​ទៀត​ហើយ​យក​គំរូ​តាម​អ្នក​នាង​ខាត់ សុ​ឃី​ម គឺ​នាង​សេង សូ​ណា ។

ចាប់តាំងពី​មានឈ្មោះ​ក្នុង​ពិភព​សិល្បៈ​មក​តារា យេ​ៗ​សេង សូ​ណា នៅ​មិន​ទាន់​រំលេច​ទេព​កោសល្យ​គួរ​ឱ្យ​ចាប់អារម្មណ៍​ក្នុង​ខ្សែភាពយន្ត​ណាមួយ​ឡើយ ។ សូ​ណា​ធ្វើ​ឱ្យ​មហាជន​ចាប់អារម្មណ៍​តែ​រឿង​បញ្ចេញរាង​កាយ​សិច​ស៊ី​ប៉ុណ្ណោះ ។ ទោះជា​យ៉ាងណា​ក្តី សូ​ណា​និយាយ​ថា នៅ​តែ​ប្រាថ្នា​ការងារ​សិល្បៈ​ព្រោះ​នាង​ស្រឡាញ់ និង​ចង់​ធ្វើ​ឱ្យ​ល្បីឈ្មោះ​ដោយ​ពឹង​លើ​ទេព​កោសល្យ ។ បើ​ទោះជា​សូ​ណា​ចូល​ចិត្ត​ស្លៀកពាក់​បែប​សិច​ច​ស៊ី​ក៏​ដោយ តែ​នាង​ចង់​ធ្វើ​អ្វី​ដែល​ចេញពី​ជំនាញ​សិល្បៈ ។

សេង សូ​ណា រំពឹង​ថា នាង​នៅ​មានឱកាស​ឆក់​យក​ប្រជាប្រិយភាព​តាម​រយៈ​ការ​សម្តែង​ដើម្បី​ឱ្យ​ទស្សនិកជន​ទទួលស្គាល់​នាង​ដូច​តារា​រៀមច្បង ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

សេង សូ​ណា បង្ហាញ​សម្រស់​សុដន់ និង​បែប​ស្រើបស្រាលតាម​វី​ដេ​អូ​ឃ្លី​ប

សេង សូ​ណា បង្ហាញ​សម្រស់​សុដន់ និង​បែប​ស្រើបស្រាលតាម​វី​ដេ​អូ​ឃ្លី​ប

សេង សូ​ណា បង្ហាញ​សម្រស់​សុដន់ និង​បែប​ស្រើបស្រាលតាម​វី​ដេ​អូ​ឃ្លី​ប

សេង សូ​ណា បង្ហាញ​សម្រស់​សុដន់ និង​បែប​ស្រើបស្រាលតាម​វី​ដេ​អូ​ឃ្លី​ប

សេង សូ​ណា បង្ហាញ​សម្រស់​សុដន់ និង​បែប​ស្រើបស្រាលតាម​វី​ដេ​អូ​ឃ្លី​ប

សេង សូ​ណា បង្ហាញ​សម្រស់​សុដន់ និង​បែប​ស្រើបស្រាលតាម​វី​ដេ​អូ​ឃ្លី​ប

សេង សូ​ណា បង្ហាញ​សម្រស់​សុដន់ និង​បែប​ស្រើបស្រាលតាម​វី​ដេ​អូ​ឃ្លី​ប