អាវុធហត្ថ ចុះបង្ក្រាបគ្រឿងញៀន តែរកឃើញការលាក់ឈើខុសច្បាប់, ដកហូតថ្នាំញៀន ១១កញ្ចប់ ឈើ ៣៤កំណាត់

(កំពត)៖ កម្លាំងកងរាជអាវុធហត្ថ ខេត្តកំពត ដឹកនាំដោយលោក ខៃ សម្ផស្ស ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត បានចុះប្រតិបត្តិការបង្ក្រាប ឃាត់ខ្លួនបានជនសង្ស័យចែកចាយ និងប្រើប្រាស់គ្រឿងញៀន ២នាក់ រួមនឹងគ្រឿងញៀន១១កញ្ចប់។ ប៉ុន្តែខណៈដែលកំពុងឆែកឆេនោះ មន្ដ្រីជំនាញរកឃើញឈើខុសច្បាប់ ៣៤កំណាត់ បន្ថែមទៀត នៅល្ងាចថ្ងៃទី៣០ ខែសីហា ឆ្នាំ២០១៦ ស្ថិតក្នុងភូមិត្រពាំងធំ ឃុំត្រពាំងធំ ស្រុកទឹកឈូ ខេត្តកំពត។

មន្ដ្រីអាវុធហត្ថ បានឲ្យដឹងថា ជនសង្ស័យដែលឃាត់ខ្លួនបាន ទី១-ឈ្មោះ ឡូ ប៊ន អាយុ៥៤ឆ្នាំ (ម្ចាស់ផ្ទះ) ទី២-ឈ្មោះ ប៉ុក វិបុល អាយុ២៧ឆ្នាំ។ ក្រោយឃាត់ខ្លួនជនសង្ស័យទាំង២ ត្រូវបាននាំទៅសាកសួរ នៅទីបញ្ជាការដ្ឋានអាវុធហត្ថខេត្ត ដើម្បីចាត់ការតាមនីតិវិធី៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖

។ គួររំលឹកផងដែរថា កម្លាំងការិយាល័យគ្រឿងញៀនខេត្ត សហការជាមួយកម្លាំងមូលដ្ឋានកងរាជអាវុធហត្ថ ស្រុកស្វាយចេក ដឹកនាំដោយលោក ស ប៊ុនសឿង មេបញ្ជាការរងកងរាជអាវុធហត្ថខេត្ត ​បើកប្រតិបត្តិការ​បង្ក្រាបករណីជួញដូរគ្រឿងញៀន​ និងឃាត់ខ្លួន​ជនសង្ស័យ២នាក់ជាបន្ដបន្ទាប់ ព្រមទាំងវត្ថុតាងផ្សេងទៀត នៅចំណុចភូមិអូរបីជាន់ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ។

លោកឧត្តមសេនីយ៍ត្រី ឱ បូរិន្ទ មេបញ្ជាការអាវុធហត្ថខេត្ត បានប្រាប់ភ្នាក់ងារ Fresh News កាលពីព្រឹកថ្ងៃទី២៩ ខែសីហាកន្លងទៅនេះថា ក្រោយពីឃាត់ខ្លួនបានហើយអាវុធហត្ថធ្វើការសាកសួរភ្លាមៗ ពេលនោះជនសង្ស័យ​បានឆ្លើយសារភាពថា ថ្នាំញៀននេះទិញពីជនសង្ស័យម្នាក់ទៀត នៅក្រុងប៉ោយប៉ែត ភ្លាមនោះកម្លាំងអាវុធហត្ថក្រុងប៉ោយប៉ែត សហការជាមួយកម្លាំងអាវុធ ហត្ថស្នាក់ការសន្តិសុខ៥៦៨ ស្រាវជ្រាវ និងឃាត់ខ្លួនជនសង្ស័យបានម្នាក់ទៀត នៅចំណុចស្តង់តាងួន សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ លោកមេបញ្ជាការ បានបញ្ជាក់ថា វត្ថុតាងដែលដកហូតបានរួមមាន​ គ្រឿងញៀនប្រភេទម៉ាទឹកកក​១ថង់ធំ ស្មើនឹង៥.៤ក្រាម ម៉ូតូម៉ាក Honda Dream C125 ស៊េរីឆ្នាំ២០១៦មួយគ្រឿង ទូរស័ព្ទដៃ​២គ្រឿង រថយន្តមួយគ្រឿងម៉ាកកាមេរីឆ្លាម ពណ៌ប្រផេះ និងប័ណ្ណសម្គាល់យានយន្ត​១សន្លឹក ។

លោក បន្ថែមថា ជនសង្ស័យដែលឃាត់បាន ទី១-ឈ្មោះ ​ឈិត ចាន់ថន ​អាយុ២៧ឆ្នាំ រស់នៅក្នុងភូមិបន្ទាយមានរិទ្ធ ឃុំគោករមៀត ស្រុកថ្មពួក និងទី២-ឈ្មោះ ញិប ឈឿប អាយុ៣១ឆ្នាំ រស់នៅបណ្តោះអាសន្នផ្ទះសំណាក់រ៉ូហ្សា ភូមិបាលិលេយ្យ សង្កាត់ប៉ោយប៉ែត ក្រុងប៉ោយប៉ែត។ 

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត