ថៃនឹងពិចារណា ផ្តល់រថភ្លើង ដែលអាចប្រើប្រាស់ ដល់កម្ពុជា

ភ្នំពេញ ៖ កម្ពុជាបានថ្លែងអំណរគុណ ទុកជាមុន ដល់ភាគីថៃ ដែលពិចារណា ក្នុងការផ្តល់រថភ្លើង ដែលអាចប្រើប្រាស់​ ដល់កម្ពុជា។

សេចក្តីប្រកាសព័ត៌មាន របស់ក្រសួងការបរទេសខ្មែរ នៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០១៦ ដោយបានលើកឡើងពីប្រសាសន៍ របស់ លោកទេសរដ្ឋមន្រ្តីប្រាក់ សុខុន រដ្ឋមន្រ្តីការបរទេស ក្នុងកិច្ចប្រជុំលើកទី១០ នៃគណៈកម្មការចម្រុះ សម្រាប់កិច្ចសហប្រតិបត្តិការ ទ្វេភាគី រវាងកម្ពុជា-ថៃ នាទីក្រុងបាងកក កាលពីថ្ងៃទី២៥-២៦ សីហាថា កម្ពុជានឹងបញ្ចប់ការងារ តភ្ជាប់ផ្លូវដែក នៅចុងឆ្នាំ២០១៦៕

ប្រភព ៖

កំណត់ហេតុខ្មែរឡូត៖ 

ដោយឡែក ព័ត៌មានមួយផ្សេងទៀត កាលពីខែមិថុនា  ថ្មីមួយដែលមានភាពអស្ចារ្យ និងប្លែក ក៏ព្រោះតែទាំងសងខាង នៃទូរថភ្លើងគឺសុទ្ធតែជា បង្អួចកញ្ចក់ ដែលអាចឲ្យអ្នកដំណើរ គយគន់ទេសភាព តាមដងផ្លូវបានតាមចិត្តចង់។

យោងតាមប្រភពព័ត៌មាន បានឲ្យដឹងថា រថភ្លើងដែលមានលក្ខណៈអស្ចារ្យបែបនេះ គឺច្នៃឡើងដោយ Ichibansen ក្នុងការធ្វើឲ្យទូរថភ្លើង មានភាពទាក់ទាញជាង ប្រភេទរថភ្លើងផ្សេងទៀត ដោយសារវាមានបង្អួចជាកញ្ចក់ទាំងសងខាង ដែលអាចឲ្យ អ្នកដំណើរនៅខាងក្នុង គយគន់ទេសភាព តាមដងផ្លូវបានយ៉ាងល្អប្រសើរ។ ក្នុងនោះដែរ បន្ទប់របស់អ្នកបញ្ជារថភ្លើង ក៏ជាប្រភេទបង្អួចកញ្ចក់ផងដែរ។

រថភ្លើងប្រភេទថ្មីនេះ មាន២ទូ សម្រាប់រត់ឆ្លងកាត់ផ្លូវដែក នាឯតំបន់ Niigata Prefecture ភាគខាងលិចនៃប្រទេសជប៉ុន និងជាតំបន់ទេសចរណ៍ ដ៏ពេញនិយមខ្លាំងមួយ។ ទូទី១នៃរថភ្លើង គឺជាកន្លែងអង្គុយធម្មតា តែអ្នកដំណើរអាចគយគន់ទេសភាព យ៉ាងស្រស់ស្អាត បានតាមចិត្ត ចំណែកឯទូទី២ គឺផ្ទុកភោជនីយដ្ឋាន បម្រើអាហារបារាំង១។ 

បើតាមការបញ្ជាក់បន្ថែម បានឲ្យដឹងទៀតថា សរុបទៅមានកៅអីចំនួន ៤៥ នៅលើរថភ្លើង មួយនេះ ហើយសំបុត្រគឺមាន២ប្រភេទ គឺជាង១៤០ដុល្លារ សម្រាប់ការធ្វើដំណើរ និងអាហារមួយពេលនៅលើនោះ ស្របពេលដែលតម្លៃ ជាង៥០ដុល្លារ គឺសម្រាប់ការ ធ្វើដំណើរ តែមិនទទួលបាន ការបម្រើអាហារនោះឡើយ។

គូសបញ្ជាក់ផងដែរថា រថភ្លើងប្រភេទថ្មីរបស់ជប៉ុននេះ បានកំពុងតែទទួលបាន ការចាប់អារម្មណ៍យ៉ាងច្រើន ពីសំណាក់ភ្ញៀវទេសចរ តែក្នុងនោះគេក៏អាចដឹងបានថា ក៏នៅមានរថភ្លើងក្នុងប្រទេស កាណាដា និងស្វីស ផងដែរ ដែលមានរថភ្លើង មានទេសភាពធំទូលាយ បែបនេះ៕

ខ្មែរឡូត

បើមានព័ត៌មានបន្ថែម ឬ បកស្រាយសូមទាក់ទង (1) លេខទូរស័ព្ទ 093868723 (៨-១១ព្រឹក & ១-៥ល្ងាច) (2) អ៊ីម៉ែល
(3) LINE, VIBER: 093868723 (4)
តាមរយៈទំព័រហ្វេសប៊ុកខ្មែរឡូត

ថៃនឹងពិចារណា ផ្តល់រថភ្លើង ដែលអាចប្រើប្រាស់ ដល់កម្ពុជា

ថៃនឹងពិចារណា ផ្តល់រថភ្លើង ដែលអាចប្រើប្រាស់ ដល់កម្ពុជា

ថៃនឹងពិចារណា ផ្តល់រថភ្លើង ដែលអាចប្រើប្រាស់ ដល់កម្ពុជា

ថៃនឹងពិចារណា ផ្តល់រថភ្លើង ដែលអាចប្រើប្រាស់ ដល់កម្ពុជា

ថៃនឹងពិចារណា ផ្តល់រថភ្លើង ដែលអាចប្រើប្រាស់ ដល់កម្ពុជា