​តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ពាក់​ខោ​ក្នុង​បែបណា ទើប​មិន​ឆ្លង​រោគ​?

​តើ​ស្ត្រី​មាន​ផ្ទៃពោះ​គួរតែ​ពាក់​ខោ​ក្នុង​បែបណា ទើប​មិន​ឆ្លង​រោគ​?

នៅពេល​ដែល​អ្នក​មាន​ផ្ទៃពោះ អ្នក​គួរតែ​ប្រយ័ត្ន​ពី​រឿង​ខោ​ក្នុង ព្រោះ​បើ​អ្នក​មិន​ប្រយ័ត្ន អ្នក​អាច​ឆ្លង​រោគ​ផ្សេងៗ​យ៉ាង​ងាយ​ដែល​អាច​ធ្វើ​ប៉ះពាល់​ដល់​ការលូតលាស់​របស់​កូន​ក្នុង​ផ្ទៃ​។ ដូចនេះ​តើ​គួរតែ​ធ្វើ​ដូចម្តេច​ទើប​អាច​ការពារ​មិន​ឲ្យ​ឆ្លង​រោគ​ទៅ​?

អ្នក​ត្រូវ​តែ​តែងតែ​ផ្លាស់​ប្តូរ​ខោ​ក្នុង​ឲ្យបាន​ញឹកញាប់ ទើប​វា​មិន​ងាយ​ឆ្លង​រោគ​។ ម្យ៉ាងទៀត​អ្នក​គួរតែ​ជ្រើសរើស​ខោ​ក្នុង​ដែល​ពាក់​ទៅ​ស្រួល មិន​តឹង​ពេក ហើយ​មាន​លក្ខណៈ​ទន់ និង​ប៊ឺត​ទឹក​លឿន ដើម្បី​ឲ្យ​វា​ប៊ឺត​ញើស​លឿន​។ នៅពេល​ដែល​អ្នកបោក​សម្អាត​ខោ​ក្នុង អ្នក​គួរតែ​បោក​វា​ផ្សេង​ពី​ខោអាវ​ផ្សេង កុំឲ្យ​លាយឡំ​ចូលគ្នា​ឲ្យសោះ ដើម្បី​កុំឲ្យ​វា​អាច​ឆ្លង​រោគ​ផ្សេងៗ​បាន​។ ជាងនេះទៅទៀត​ក្រោយពេល​ដែល​អ្នក​បត់ជើង​រួច អ្នក​គួរតែ​ជូត​ពីមុខ​ទៅ​ក្រោយ​ទើប​អាច​កាត់បន្ថយ​អត្រា​នៃ​ការឆ្លង​រោគ​បាន​៕

​ប្រែ​សម្រួល​ដោយ ៖ កញ្ញា Tina
​ប្រភព ៖ baobao001.com

- ហាមដាច់ខាតការយក​អត្ថបទ ពីវេបសាយ www.health.com.kh ដោយគ្មានការអនុញាតិ បើលោក លោកស្រីត្រូវការអត្ថបទសូមទំនាក់ទំនង 012 267 277

ត្រួតពិនិត្យដោយ www.health.com.kh ថ្ងៃទី31 
សីហា ឆ្នាំ
2016

រាល់​ការ​បញ្ចេញ​មតិយោបល់​មិន​ឆ្លុះ​បញ្ចាំង​ពី​ទស្សនៈ​ និង​ការ​ទទួលខុសត្រូវ​របស់​វេ​ប​សាយ​www.health.com.kh​ឡើយ​។