អ៊ិន សុភិន ថា​រឿង “៣០ ថ្ងៃ” បណ្ដុះ​តួ​ស្រី​ថ្មី ២ រូប

ម្ចាស់​ផលិតកម្ម​មហា​ហង្ស​លោក អ៊ិន សុភិន បាន​ឲ្យ​ដឹង​ថា​រឿង​ថ្មី “៣០ ថ្ងៃ” ដែល​ទើប​សម្ពោធ​ល្ងាច​ម្សិលមិញ ​គឺជា​ការ​ផ្ដល់​ឱកាស​ និង​បណ្ដុះបណ្ដាល​ឲ្យ​តួ​សម្ដែង​ស្រី​ថ្មី​ៗ​បាន​បញ្ចេញ​សមត្ថភាព។

 

អ៊ិន សុភិន ថា​រឿង “៣០ ថ្ងៃ” បណ្ដុះ​តួ​ស្រី​ថ្មី ២ រូប

 

ឪពុក ភិន សុដាលីស បាន​បន្ត​ទៀត​ថា ការ​ផ្ដល់​ឱកាស​ឲ្យ​តារា​ដែល​ទើប​ចូល​ប្រឡូក​ក្នុង​វិស័យ​សិល្បៈ​បាន​សម្ដែង​ក្នុង​រឿង​ថ្មី​នេះ លោក​ចាត់​ទុក​ដូចជា​ការ​បណ្ដុះបណ្ដាល និង​ជំរុញ​ពួកគេ​ឲ្យ​ឈាន​ទៅ​រក​អនាគត​ល្អ​នា​ពេល​ខាង​មុខ​បាន។

 

“សម្រាប់​រឿង​ថ្មី​ដែល​ទើប​សម្ពោធ​នេះ​ ខ្ញុំ​បាន​ផ្ដល់​ឱកាស​ឲ្យ​តារា​សម្ដែង​ស្រី​ៗ​វ័យ​ក្មេង​ដែល​មាន​សមត្ថភាព ២ រូប​គឺ ម៉ៅ គឹមធីតា និង យ៉ែម ស្រីពេជ្រ បាន​សម្ដែង​ជាមួយ​តារា​រៀមច្បង​ដូចជា សោម៉ាវត្តី នាយ គ្រឿន សុវណ្ណនរាណ៍ ដូចនេះ​ពេល​ខាង​មុខ​គាត់​មាន​ទីផ្សារ​ខ្ពស់ ចឹង​ពួក​គាត់​អាច​ក្លាយ​ជា​តួឯក​បាន។”

 

ម្ចាស់​ស្នាដៃ​និពន្ធ​រឿង​ខាង​លើ ​ក៏​បាន​បញ្ជាក់​ទៀត​ថា បាន​ជា​លោក​ជ្រើសរើស​តារា​ល្បី​ស្រាប់​ធ្វើ​ជា​តួឯក ​ដូចជា​អ្នកនាង សុខ សោម៉ាវត្តី ជាដើម​ព្រោះ ពួកគេ​​មាន Fan និង​ទីផ្សារ​ខ្ពស់​ស្រាប់ ហើយ​ការ​ច្របាច់​បញ្ចូល​គ្នា​​ជាមយយ​​តារា​ថ្មី​ៗ​ ដើម្បី​ឲ្យ​ពួកគេ​មាន​គេ​ស្គាល់​កាន់តែ​ច្រើន និង​ចាប់ផ្ដើម​មាន​ទីផ្សារ​ទូលាយ​ដូច​តារា​រៀមច្បង មុន​​ពេល​ពួក​គេ​អាច​សម្ដែង​តួឯក​បាននា​ពេល​ឆាប់​ៗ​ខាង​មុខ។

 

អ៊ិន សុភិន បញ្ជាក់​ទៀត​ថា​រឿង​របស់​មហា​ហង្ស​ពីមុន និង​ពេល​ក្រោយ​បន្ទាប់​ទៀត​ក៏​បាន​ផ្ដល់​ឱកាស​ឲ្យ​តួ​ថ្មី​បាន​បញ្ចេញ​ទេពកោសល្យ។

 

អ៊ិន សុភិន ថា​រឿង “៣០ ថ្ងៃ” បណ្ដុះ​តួ​ស្រី​ថ្មី ២ រូប

 

“៣០ថ្ងៃ” ភាពយន្ត​​​បែប​កំប្លែង មនោសញ្ចេតនា ភ័យរន្ធត់​របស់​មហាហង្ស បាន​បើក​សម្ពោធ​ហើយ​នៅ​ល្ងាច​មិញ​នៅ​រោង​ភាពយន្ត​លេជីន​TK ដែល​បាន​ចំណាយ​ពេល​ថត​ជិត​​កន្លះ​ឆ្នាំ និង​ដើម​ទុន​ជាង​៥ម៉ឺន​ដុល្លារ។ រឿង​នេះ​ នឹងង​ចាក់​​បញ្ចាំង​គ្រប់​រោង​ភាពយន្ត​ចាប់​ថ្ងៃ ៣១ ខែ សីហា ឆ្នាំ ២០១៦​នេះ​តទៅ៕

 

អ៊ិន សុភិន ថា​រឿង “៣០ ថ្ងៃ” បណ្ដុះ​តួ​ស្រី​ថ្មី ២ រូប

 

អ៊ិន សុភិន ថា​រឿង “៣០ ថ្ងៃ” បណ្ដុះ​តួ​ស្រី​ថ្មី ២ រូប

 

ចុចអាន៖កាតុ និង​នាង​ខ្ញុង ចាប់ផ្ដើម​កុង​គ្នា​តាំងពី​​ថ្ងៃ​ក្រុង​ពាលី!

 

អត្ថបទ៖ទ្រី រ៉ាវី