លាន់​មាត់​គ្រប់​គ្នា បន្ទាប់​ពី​មើល​រឿង “Mechanic: Resurrection”

​ខ្សែ​ភាព​យន្ត​បែប​វាយ​តប់​បាញ់​ប្រហារ​ដ៏​ជក់​ចិត្ត “Mechanic: Resurrection” នឹង​ចាប់​ផ្ដើម​ចាក់​បញ្ចាំង​នៅ​កម្ពុជា​គ្រប់​រោង​ភាពយន្ត​ទាំង​អស់​ពី​ថ្ងៃ​ទី១ ខែ​កញ្ញា​ស្អែក​នេះ​​ហើយ។ សម្រាប់​អ្នក​ទស្សនា Pre-Screening កាល​ពី​យប់​មិញ បាន​លាន់​មាត់​សរសើរ​គ្រប់​គ្នា ថា​ពិត​ជា​ល្អ​មើល ព្រោះ​គ្រប់​ឈុត​គ្រប់​ឆាក​សុទ្ធតែ​មាន​ការ​រៀប​ចំ​យ៉ាង​ល្អិតល្អន់​ស្ទើរ​នឹក​ស្មាន​មិន​ដល់។ ​

 

លាន់​មាត់​គ្រប់​គ្នា បន្ទាប់​ពី​មើល​រឿង  “Mechanic: Resurrection”

 

កញ្ញា នីឡា ជា​បុគ្គលិក​ក្រុមហ៊ុន​ឯកជន​មួយ បាន​និយាយ​ប្រាប់ Sabay ក្រោយ​ទស្សនា​ខ្សែ​ភាពយន្ត​ “Mechanic: Resurrection” ថា ពិត​ជា​ជក់​ចិត្ត មើល​ហើយ​មិន​ឆ្អែត ចង់​មើល​ម្ដង​ទៀត។ “ល្អ​មើល​ណាស់​បង… មើល​ទៅ​តួ​ប្រុស​ពិត​ជា​អស្ចារ្យ គាត់​ចេះ​គ្រប់​ទាំង​អស់ ហើយ​មាន​ជំនាញ​ខ្ពស់​មិន​ធម្មតា ថែម​ទាំង​ឆ្លាត សង្ហា​ទៀត… ចង់​តែ​មើល​ម្ដង​ទៀត​ទេ ព្រោះ​អី​មិញ​ហ្នឹង ដូច​លឿន​ណាស់ ដល់​រឿង​ល្អ​មើល​ចឹង មើល​ទៅ​ដូច​ឆាប់​ចប់”។

 

ចំណែក​និស្សិត​ឆ្នាំ​ទី៤ ឈ្មោះ ចន្ថា បាន​លាន់​មាត់​ថា ពិត​ជា​មិន​ស្ដាយ​ក្រោយ ដែល​ទស្សនា​រឿង​នេះ។ យុវជន​ខាង​លើ បាន​និយាយ​ថា៖ “វ៉ៃ​គ្នា​រហូត គ្មាន​កន្លែង​ណា​គួរ​ឲ្យ​ធុញ​ទេ ហើយ​លាយ​កំប្លែង​តិច​ៗ​ចឹង ខ្ញុំ​ចូល​ចិត្ត… ឡូយ​ត្រង់​ថត​ច្រើន​ប្រទេស ជា​ពិសេស​​ថត​នៅ​អាស៊ី ហើយ​មាន​លាយ​ឈុត​ថត​នៅ​ខ្មែរ​ទៀត”។

 

ខ្សែ​ភាពយន្ត​បែប​ឧក្រិដ្ឋកម្ម​និង​បាញ់​ប្រហារ​ថ្មី​របស់​អាមេរិក​រឿង “Mechanic: Resurrection” គឺ​ជា​វគ្គ​បន្ត​ពី​រឿង “The Mechanic” ​(ចេញ​ឆ្នាំ​២០១១)។ ដឹកនាំ​​ដោយ Dennis Gansel ភាពយន្ត​ថ្មី​នេះ​ចូលរួម​សម្ដែង​ដោយ​តារា​ជើង​ខ្លាំង​ទាំង​នៅ​ហូលីវូដ និង​អាស៊ី ដូច​ជា Jason Statham (តួ​រឿង “Expendables” និង “Fast&Furious”), Tommy Lee Jones, Jessica Alba និង​តារា​ក្បាច់​គុន​ចិន Michelle Yeoh។

 

លាន់​មាត់​គ្រប់​គ្នា បន្ទាប់​ពី​មើល​រឿង  “Mechanic: Resurrection”

 

ផ្ទៃ​រឿង​ក្នុង​វគ្គ​ថ្មី​នេះ​នឹង​បង្ហាញ​ពី​បេសកកម្ម​របស់​តួ​ប្រុស Arthur Bishop (សម្ដែង​ដោយ Jason Statham) ដែល​ត្រូវ​គេ​បង្ខំ​ឲ្យ​​ទៅ​សម្លាប់​មនុស្ស​ចំនួន​៣លើក និង​ត្រូវ​រៀប​ចំ​ឧបាយកល​យ៉ាង​ណា​ឲ្យ​ការ​សម្លាប់​ទាំង​នោះ​មើល​ទៅ​ដូច​ជា​ឧប្បត្តិហេតុ។ ប៉ុន្តែ Bishop បង្ខំ​ចិត្ត​ធ្វើ​បាន​តែ ២លើក​ប៉ុណ្ណោះ ក៏​រៀប​ចំ​ល្បិច​បក​មក​សម្លាប់​សត្រូវ​ដែល​ធ្វើ​បាប​សង្សារ​របស់​ខ្លួន​វិញ។

 

លាន់​មាត់​គ្រប់​គ្នា បន្ទាប់​ពី​មើល​រឿង  “Mechanic: Resurrection”

 

ទស្សនា​វីដេអូ Trailer៖

 

 

ចង់​ដឹង​សាច់​រឿង​ទាំង​មូល​មាន​ភាព​ជក់ចិត្ត​យ៉ាង​ណា​នោះ ​កុំ​ភ្លេច​កក់​សំបុត្រ​ទុក ប្រយ័ត្ន​អស់​កន្លែង​អង្គុយ​ណា!

 

លាន់​មាត់​គ្រប់​គ្នា បន្ទាប់​ពី​មើល​រឿង  “Mechanic: Resurrection”

 អ្នកទស្សនា Pre-Screening យប់មិញ

លាន់​មាត់​គ្រប់​គ្នា បន្ទាប់​ពី​មើល​រឿង  “Mechanic: Resurrection”

 

អត្ថបទ៖ គង់ វិសាល