​ព័ត៌មាន​លី លាន​ជា​ទទួល​មរណភាព​ព្រោះ​គាំង​បេះដូង កំពុង​រំជួល​នៅ​ចិន

ព័ត៌មាន​ទាក់ទង​នឹង​មរណភាព​របស់​កំពូល​តារា​សម្ដែង​ចិន Jet Li បាន​ធ្វើ​ឲ្យ​អ្នក​គាំទ្រ​របស់​លោក​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង ជា​ពិសេស​នៅ​ពេល​ដែល​ក្រុមហ៊ុន​របស់​លោក​មិន​ព្រម​បក​ស្រាយ​អ្វី​សោះ។​

 

​ព័ត៌មាន​លី លាន​ជា​ទទួល​មរណភាព​ព្រោះ​គាំង​បេះដូង កំពុង​រំជួល​នៅ​ចិន

 

យប់​ថ្ងៃ​ទី ៣០ ខែ​សីហា សារ​ព័ត៌មាន​តូច​ធំ​ក៏​ដូច​ជា​បណ្ដាញ​សង្គម​ចិន​បាន​ល្បី​កក្រើក​ចំពោះ​ព័ត៌មាន​តារា​សម្ដែង​ជួរ​មុខ Jet Li បាន​ចែកឋាន​ហើយ។ តាម​ដំណឹងនោះ​ដែរ តួ​រឿង “វ៉ាង ហ្វីហុង” បាន​លា​ចាក​លោក​កាល​ពី​ថ្ងៃ​ទី​២៨​ខែ​សីហា​ដោយ​សារ​តែ​គាំង​បេះដូង។

 

“ទោះ​បី​ជា​ត្រូវ​បាន​បញ្ជូន​ទៅ​មន្ទីរពេទ្យ​ភ្លាម​ៗ តែ​លី លាន​ជា​នៅ​តែ​មិន​អាច​ឆ្លង​ផុត” ប្រភព​ព័ត៌មាន​ឲ្យ​ដឹង។ បណ្ដាញ​ព័ត៌មាន​នានា​ក៏​ឲ្យ​ដឹង​បន្ថែម​ទៀត​ថា ការ​គាំង​បេះដូង​របស់​តារា​វ័យ​៥៣​ឆ្នាំ​គឺ​បណ្ដាល​មក​ពី​ផល​ប៉ះពាល់​នៃ​ជំងឺ​ភ្នែក​របស់​លោក។

 

​ព័ត៌មាន​លី លាន​ជា​ទទួល​មរណភាព​ព្រោះ​គាំង​បេះដូង កំពុង​រំជួល​នៅ​ចិន

 

ក្រោយ​ពេល​ព័ត៌មាន​នេះ​បាន​ចុះផ្សាយ អ្នក​គាំទ្រ​របស់​តារា​សម្ដែង​ល្បី​ឈ្មោះ​រូប​នេះ​បាន​ព្រួយ​បារម្ភ​យ៉ាង​ខ្លាំង​ជា​ពិសេស​នៅ​ពេល​ដែល តំណាង​ក្រុមហ៊ុន​របស់​លោក​មិន​បាន​បញ្ចេញ​មតិ​អ្វី​សូម្បី​បន្តិច​ទាក់ទិន​នឹង​ការ​ស្លាប់​របស់​លី លាន​ជា។ យ៉ាងណាក៏ដោយ យប់​ថ្ងៃ​ដដែល អ្នក​ស្រី Cheung Lam សត្រូវ​សួរ​ពូជ​របស់​ទិន ហ្វី​ក៏​ដូច​ជា​ផលិតករ​រឿង​ថ្មី​របស់ Jet Li បាន​សរសេរ​នៅ​លើ​បណ្ដាញ​សង្គម​របស់​ខ្លួន​ថា៖ “ព័ត៌មាន​តារា​សម្ដែង​ត្រកូល Li ទទួល​មរណភាព​គឺ​ជា​រឿង​មិន​ពិត”។

 

ទោះ​បី​ជា​មាន​អ្នក​ចេញ​មក​ប្រាប់​ថា​តារា​ក្បាច់គុន​រូប​នេះ​មិន​ទាន់​ស្លាប់​ក៏​ដោយ តែ​មនុស្ស​ជា​ច្រើន​បាន​គិត​ថា​លោក​កំពុង​ស្ថិត​ក្នុង​អាការៈ​ប្រផឹតប្រផើយ​មែន​ទែន​ហើយ។ គួរ​បញ្ជាក់​ផង​ដែរ​ថា ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ សុខភាព​របស់ Jet Li បាន​ចុះ​ខ្សោយ​ខ្លាំង​ដោយ​សារ​ជំងឺ​ភ្នែក​របស់​ខ្លួន​ដល់​ថ្នាក់​ត្រូវ​ដក​ខ្លួន​ចេញ​រឿង​ហូលីវូដ “Star Wars”៕

 

​ព័ត៌មាន​លី លាន​ជា​ទទួល​មរណភាព​ព្រោះ​គាំង​បេះដូង កំពុង​រំជួល​នៅ​ចិន

រូបភាពថ្មី​បំផុតរបស់ Jet Li នៅ​ប្រលានយន្តហោះកាល​ពី២សប្ដាហ៍មុន

 

ចុចអានលី លាន​ជា ​ប្រាប់​ពី​កន្លែង​ចង់​បញ្ចុះ​​សព​ខ្លួន​​ក្រោយ​ពេល​ស្លាប់

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖zing