ហូលីវូដ​បោះ​ទុន៧០​លាន​ដុល្លារ​ផលិត​រឿង​ភាគ​ពី​ជីវិត​អធិរាជ​ស្រី​អ៊ូ ម៉ីនាង

បណ្ដាញ​ព័ត៌មាន​អាមេរិក​បាន​ឲ្យ​ដឹង​ថា ផលិតករ​របស់​រឿង “Game of Thrones” នឹង​ផលិត​រឿង​ភាគ​បុរាណ​មួយ​ដែល​ផ្អែក​ទៅ​លើ​ខ្សែ​ជីវិត​របស់ Wu Zetian ស្ដេច​ស្រី​តែ​មួយ​គត់​នៅ​ក្នុង​ប្រវត្តិសាស្ត្រ​ចិន។

 

ហូលីវូដ​បោះ​ទុន៧០​លាន​ដុល្លារ​ផលិត​រឿង​ភាគ​ពី​ជីវិត​អធិរាជ​ស្រី​អ៊ូ ម៉ីនាង

 

សារ​ព័ត៌មាន Hollywood Reporterបាន​រាយការណ៍​ថា លោក Christopher Newman ផលិតករ​របស់​រឿង​ភាគ​អាមេរិក​ដ៏​មាន​ប្រជាប្រិយភាព “Game of Thrones” បាន​ចុះ​កុងត្រា​ជាមួយ​ផលិតកម្ម​ភាពយន្ត Starlight Media រួច​ហើយ​ដើម្បី​ផលិត​ខ្សែ​ភាពយន្ត​ភាគ “Empress” ដែល​មាន​ប្រវែង​១៣​ភាគ​ដោយ​ផ្អែក​ទៅ​លើ​ជីវិត​ពិត​របស់​អធិរាជ​ស្រី អ៊ូ ម៉ីនាង។

 

គម្រោង​មួយ​នេះ​ត្រូវ​គេ​ប៉ាន់ស្មាន​ថា​នឹង​ត្រូវ​ចំណាយ​ទុន​អស់​៧០​លាន​ដុល្លារ។ “Empress” នឹង​ត្រូវ​ចាប់​ផ្ដើម​ថត​នៅ​ខេត្ត Sichuan ប្រទេស​ចិន​ក្នុង​ឆ្នាំ​២០១៧​ហើយ​គ្រោង​ចាក់​បញ្ចាំង​នៅ​ឆ្នាំ​២០១៨។ មក​ទល់​ពេល​នេះ ក្រុម​ការងារ​មិន​ទាន់​ដំណើរ​ការ​ ការ​ជ្រើស​រើស​តួ​សម្ដែង​នៅ​ឡើយ​ទេ។

 

គួរ​បញ្ជាក់​ផង​ដែរ ខ្សែ​ជីវិត​ស្ដេច​ស្រី​តែ​មួយ​គត់​របស់​ចិន​ត្រូវ​បាន​គេ​ថត​ជា​ភាពយន្ត​ជា​ច្រើន​ដង ដោយ​ទទួល​បាន​ការ​ចាប់​អារម្មណ៍​ច្រើន​នៅ​រយៈ​ពេល​ចុង​ក្រោយ​នេះ​គឺ​រឿង “The Empress Of China” ដែល​បាន​ចាក់​បញ្ចាំង​កាល​ពី​ដើម​ឆ្នាំ ២០១៥​ដោយ​មាន​តារា​សម្ដែង​ស្រី Fan Bingbing ជា​តួ​ឯក៕

 

ហូលីវូដ​បោះ​ទុន៧០​លាន​ដុល្លារ​ផលិត​រឿង​ភាគ​ពី​ជីវិត​អធិរាជ​ស្រី​អ៊ូ ម៉ីនាង

 

ចុចអាន៖ព្រះនាង​ផ្លិត​ដែក​លែង​ស្ដេច​គោ មាន​ស្នេហា​ចតុកោណ​ជាមួយ​អ៊ូខុង​ក្នុង​រឿង​”ស៊ុនអ៊ូខុង” វគ្គ​ថ្មី

 

ប្រែ​សម្រួល៖ សុវណ្ណផៃ
ប្រភព៖people