Chris Brown ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ បន្ទាប់​ពី​យក​កាំភ្លើង​ភ្ជង់​​ក្បាល​គំរាម​នារី​ម្នាក់

តារា​ចម្រៀង​អាមេរិក Chris Brownត្រូវ​បាន​ប៉ូលិស​ព័ទ្ធ​ផ្ទះ​ចាប់​ខ្លួន​​កាល​ពី​ម្សិលមិញ​ ក្រោយ​សង្ស័យ​មាន​អាវុធ​ខុស​ច្បាប់​ បន្ទាប់​ពី​មាន​នារី​ម្នាក់​បាន​ទូរសព្ទ​ទៅ​ប៉ូលិស​ថា តារា​រូប​នេះ​យក​កាំភ្លើង​ភ្ជង់​គំរាម​នាង។

 

Chris Brown ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ បន្ទាប់​ពី​យក​កាំភ្លើង​ភ្ជង់​​ក្បាល​គំរាម​នារី​ម្នាក់

 

Baylee Curran ដែល​ជា​នារី​​ទូរសព្ទ​ទៅ​ប្ដឹង​ប៉ូលិស​បាន​ប្រាប់ LA Times ថា Brown បាន​ទាញ​កាំភ្លើង​ភ្ជង់​ចំ​មុខ​របស់​នាង បន្ទាប់​​នាង​បាន​សរសើរ​គ្រឿង​អលង្ការ​របស់​មិត្តBrown ម្នាក់។ យ៉ាងណាមិញ​មុន​ប៉ូលិស​​ចាប់​ខ្លួន Chris បាន​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​ instagram ដោយ​និយាយ​ថា​ខ្លួន​គ្មាន​កំហុស​ទេ។

 

ក្រោយ​​​​ទទួល​បាន​ការ​ប្ដឹង​បែប​នេះ​ ប៉ូលិស​បាន​ចុះ​ទៅ​ព័ទ្ធ​​ផ្ទះ​របស់​ម្ចាស់​បទ “Loyal” ភ្លាម​ៗ។ ដោយ​គ្មាន​ការ​តបត​អ្វី Chris បាន​ដើរ​ចេញ​ពី​ក្នុង​ផ្ទះ​ដោយ​ខ្លួន​ឯង ប្រគល់​ខ្លួន​ឲ្យ​ប៉ូលិស​ចាប់​តាម​សម្រួល ដើម្បី​យក​ទៅ​សាកសួរ។ យោង​តាម TMZ ឲ្យ​ដឹង​ថា អតីត​មិត្ត​ប្រុសRihanna បាន​គ្រវែង​កាបូប​មួយ​ចេញ​តាម​បង្អួច​ផ្ទះ បន្ទាប់​ពី​ប៉ូលិស​គំរាម​បាញ់ ដោយ​ក្នុង​កាបូប​នេះ​មាន កាំភ្លើង​មួយ​ចំនួន​និង​ថ្នាំញៀន​ទៀត​ផង។ ​

 

Chris Brown ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ បន្ទាប់​ពី​យក​កាំភ្លើង​ភ្ជង់​​ក្បាល​គំរាម​នារី​ម្នាក់

 

តាម​សម្ដី​របស់ Bayleeនារី​រងគ្រោះ​​បាន​ឲ្យ​ដឹង​ថា នាង​និង​មិត្តភ័ក្ដិ​បាន​ទៅ​ផ្ទះ​របស់ ​Brown នៅ​តំបន់ Tarzana រដ្ឋ California ជាមួយ​សហការីពាណិជ្ជកម្ម​ម្នាក់ កាល​ពី​ល្ងាច​ថ្ងៃ​ច័ន្ទ។ នាង​បាន​និយាយ​សរសើរ​ខ្សែក​ពេជ្រ​​បុរស​ម្នាក់​ដែល​នៅ​ក្នុង​ផ្ទះBrown ​ នៅ​ពេល​នោះ Brown ​ខឹង​យ៉ាង​ខ្លាំង​ហើយ​ក៏​បាន​ទាញ​កាំភ្លើង​ភ្ជង់​ និង​ដេញ​នាង​ចេញ​ទៅ​ក្រៅ​ផ្ទះ។ ក្រោយ​ចាក​ចេញ​ នាង​ក៏​បាន​ទូរសព្ទ​ប្ដឹង​ប៉ូលិស​តែ​ម្ដង។

 

យ៉ាងណាក្ដី​អ្វី​ៗ​មិន​ទាន់​​ច្បាស់ ខណៈប៉ូលិស​កំពុង​នាំ​ខ្លួន​ទាំង​ជន​សង្ស័យ​ Brown និង​រងគ្រោះ Baylee រួម​ទាំង​សាក្សី​​នៅ​កន្លែង​កើត​ហេតុ​ផ្សេង​​មក​សាកសួរ​ ដើម្បី​រក​ឲ្យ​ឃើញ​នូវ​ការ​ពិត៕​

 

Chris Brown ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ បន្ទាប់​ពី​យក​កាំភ្លើង​ភ្ជង់​​ក្បាល​គំរាម​នារី​ម្នាក់

 

Chris Brown ត្រូវ​ប៉ូលិស​ចាប់​ខ្លួន​ បន្ទាប់​ពី​យក​កាំភ្លើង​ភ្ជង់​​ក្បាល​គំរាម​នារី​ម្នាក់
ប្រែសម្រួល៖ ហេង សុធារិទ្ធិ
ប្រភព៖ bbc